Torres ជាឡានចំណូលថ្មីរបស់ Ssangyong ដែលផលិតដំបូងនៅឆ្នាំ ២០២២ ក្រោយមកឃើញវត្តមាននៅស្រុកខ្មែរក្នុងអំឡុងឆ្នាំ ២០២៣ ស្ដិតក្នុងប្រភេទឡាន Crossover SUV បែប Adventure នឹង Off-Road ដែលមានសមត្ថភាពបើកបរមិនធម្មតាឡើយ។
សម្រាប់តម្លៃពពួកស៊េរីឆ្នាំ ២០២៣ នឹង ២០២៤ កាលចេញដំបូងខ្ទង់ ៤ម៉ឺនដុល្លារ ប៉ុន្ដែស៊េរីឆ្នាំ ២០២៥ ម៉ូឌែលចុងក្រោយនេះឃើញមានតម្លៃពិសេសខ្ទង់ ៣៩,៩០០ដុល្លារ ខណៈប្រភេទស្លាកលេខហាក់កម្រឃើញមានណាស់ យូៗមានមួយជាមួយតម្លៃឃើញទីផ្សារដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
Torres មានទម្រង់ឌីស្សាញជាឡាន Off-Road ដំណើរផ្សងព្រេងក៏ពិតមែន ប៉ុន្ដែបំពាក់ម៉ាស៊ីនតូចត្រឹម ១.៥លីត្រប៉ណ្ណោះ។
ជាក់ស្ដែង Torres ប្រើម៉ាស៊ីនត្រឹម ៤ស៊ីឡាំង ១.៥លីត្រប៉ុណ្ណោះ តែជំនួយដោយ Turbo អាចផលិតកម្លាំងដល់ទៅ ១៧០សេះ កម្លាំងរមួល ២៨០ញ៉ូតុនម៉ែត្រ ជំនួយដោយ Drive Mode ដូចជា Normal, Winter និង Sport បង្វិលកង់ដោយជម្រើសប៉ុង១ FWD និងប៉ុង២ AWD រត់ដោយប្រអប់លេខ ៦វគ្គអូតូ អមដោយ Paddle Shift ជាមួយកម្រិតស៊ីសាំងសន្សំសំចៃគួរសម ១០០ គីឡូម៉ែត្រជាមធ្យម ៧លីត្រប៉ុណ្ណោះ។
Torres មិនជាធំពេក ក៏មិនតូចពេកដែរ វាមានប្រវែង ៤៧០០ម.ម ទទឹង ១៨៩០ម.ម កម្ពស់ ១៧២០ម.ម ទម្ងន់ ១.៦ តោនឯណោះ។
សម្រាប់ផ្ទៃខាងក្នុង SsangYong Torres មានស្ទើតែគ្រប់យ៉ាងតែម្ដងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើបាន មានទាំងកៅអីក្ដៅត្រជាក់ ភ្លើង Ambien ទ្វាក្រោយបិទបើកអូតូ ដំបូលបើក Wireless Charging កុងទ័រឌីជល Head Up Display អេក្រង់ថាច់ទំហំ ៩អ៉ីង ភ្ជាប់ Apple CarPlay & Android Auto ចង្កូតឌីស្សាញរាងអក្សរ D ហ្វ្រាំងដៃអេឡិចត្រូនិចជាដើម។
ហើយអ្វីដែលប្លែកនោះ Torres មិនមានប៉ូតុងចុចសាំញាំច្រើនឡើយ ជំនួយមកវិញដោយប្រើថាច់ Capacitive Touch Key ដ៏ទាន់សម័យ ដូចទៅនឹងប៊ូតុងដែរ ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកពណ៌សូកូឡា រំលិចដោយក្រូម ជាដើម ដែលមើលទៅបែប ប្រណិតទាន់សម័យ ទោះបីជា Torres ឌីស្សាញទម្រង់ជា Adventure ក៏ដោយ។
ចំពោះបច្ចេកវិទ្យាសុវត្ថិភាពវិញក្រៅពីសេនស័រជំនួយពេលចូលចត Torres ទទួលបានមួយកញ្ចប់ធំតែម្ដងដែល SsangYong ហៅថា ADAS Safety ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ssangyong Torres មួយនេះ? រូបរាងភាពទំនើបកម្រិតសន្សំសំចៃ នឹងកម្លាំង Performance ប៉ុណ្ណឹងគិតថាសមល្មម ឬលើសខ្វះដែរអត់សម្រស់ឡានដែលមានតម្លៃក្រោម ៤ម៉ឺនដុល្លារបែបនេះ?
បើចាប់អារម្មណ៌ហើយរកស្លាកលេខមិនបាន អាចចូលសួរនាំចែចូវខ្លាញ់គោបាន ក្រែលមានតម្លៃពិសេសជូនក៏ថាបាន។
ចំពោះបងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Kia Sonet ល្បីថាអត់ប្រើ Smart Key ប៉ុន្ដែមានមុខងារម្យ៉ាងដែលពិសេសប្លែកក្នុងចំណោមឡានថ្មីតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង
SsangYong Torres ប្រភេទស្លាកលេខកម្រមានណាស់ បច្ចុប្បន្នឃើញទីផ្សារដាក់លក់មួយៗខ្ទង់ ៣ម៉ឺនដុល្លារស្ដើង
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
រថយន្តChangan និង រថយន្តអគ្គិសនីDeepal មានការផ្ដល់ជូនអាំងប៉ាវពិសេសដល់អតិថិជន
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម
ចង់បានឡានរាងខ្ពស់ ធន់សន្សំសំចៃស៊ីសាំងតិច នឹងតម្លៃក្រោម ១ម៉ឺនដុល្លារ Toyota Rav4 ជើងចាស់មួយនេះ អាចជាជម្រើសដែលបងប្អូនគួរមើលបាន
ជឿអត់! កាន់ខ្ទង់ ១២,០០០ដុល្លារ អាចទិញឡានកៅអី ៣ជួរ Toyota Avanza ឆ្នាំខ្ពស់ជិះបាន
Triton ដៃគួចាស់ Vigo កាលនោះត្រដាំត្រសងគ្នាណាស់ បងប្អូនណាខ្លះធ្លាប់មានបទពិសោធន៍ នឹងអនុស្សារិ៍យជាមួយ Pick Up ជប៉ុនមួយនេះ