Land Cruiser J100 Series ជាប្រភេទឡាន SUV ខ្នាតធំរបស់ Toyota ដែលមានរូបរាងមុខមាត់ស្ទើតែដូចគ្នាទាំងស្រុងទៅនឹងពពួក Lexus LX470 ទើបស្រុកខ្មែរតែងហៅឡាន Land Cruiser J100 Series នេះថាជា Land Cruiser 470 ។
សម្រាប់ពពួកជំនាន់ទី៦ នេះដែរគឺផលិតចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០០៧ ស្ថិតក្នុងរូបរាងតែមួយ ប៉ុន្ដែក៏មានការ Facelift ចំនួន ២ដង ទៅតាមឆ្នាំមួយចំនួនផងដែរ។
ជាក់ស្ដែង Land Cruiser 470 មួយនេះមានច្រើនជម្រើសម៉ាស៊ីន មានទាំងប្រភេទសាំង នឹងម៉ាស៊ូត ប៉ុន្ដែស្រុកខ្មែរ និយមពពួក ឡង់ ប្រើម៉ាស៊ូតជាង ដូចជា៖
ម៉ាស៊ីនទំហំ ៦ស៊ីឡាំង ៤.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦៥សេះ កម្លាំងរមួល ២៦០ផោនហ្វីត។
ខណៈម៉ាស៊ីន ៦ស៊ីឡាំង ដូចគ្នាមួយទៀត ផលិតកម្លាំងបានដល់ទៅ ២០១សេះ កម្លាំងរមួល ៣១៧ផោនហ្វីត ដែលនៅស្រុកខ្មែរហៅថា ប្រភេទម៉ាស៊ីនធំ 24V។
មានជម្រើសរត់ដោយប្រអត់លេខ ៤វគ្គអូតូ ៥វគ្គអូតូ ៤វគ្គលេខដៃ និងបង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាបពីតាស់ ហើយក៏ភ្ជាប់ជាមួយ Drive Mode នឹងមានប្រព័ន្ធប៉ូមឡើងចុះលើកកម្ពស់រថយន្ដផងដែរ ។
និយាយពីកម្រិតស៊ីប្រេងវិញបច្ចុប្បន្នអាចខ្ទង់ ១២លីត្រ ទៅ ១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច ទៅតាមស្ថានភាពជាក់ស្ដែង។
Land Cruiser 470 មួយនេះជាប្រភេទឡាន Full Size ទ្វា៥ កៅអី ៣ជួរ អាចជិះបាន ៨នាក់ មិនជាចង្អៀតឡើយ។
ចំពោះគ្រឿងបរិក្ខាដែលបំពាក់ សម្រាប់ពពួក Full Option ឬពពួកឆ្នាំ២០០៣ ឡើងលើ ប្លែកគ្រាន់បើ និងដូច Lexus LX470 តែម្ដង ទាំងបរិក្ខា និងការឌីស្សាញ ខាងមុខផ្នែកតាបឡូ បន្ថែមពីនេះ ក៏មានអេក្រង់ LCD Monitor និងផ្នែកជាច្រើនទៀតបំពាក់ ហ្វមីការឈើ ដំបូលបើក មើលទៅក៏មិនអន់ប៉ុន្មានដែរ ។
ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់ចាប់ពី ១ម៉ឺនដុល្លារស្ដើង ទៅ ២ម៉ឺនដុល្លារបន្ដិច អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option ប្រភេទម៉ាស៊ីន នឹងភិនភាគឡានជាក់ស្ដែង តែបើប៉ះឡានស្អាតសំណុំភិនភាគនៅថ្មី អាចមានតម្លៃដល់ទៅ ២ម៉ឺនដុល្លារក្រាស់ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ SUV ខ្នាត់ធំហាប់ណែន ខ្ពស់ស្រឡាស់ នឹងទូលាយមួយនេះ? បងប្អូនដែលមានធ្លាប់មាន បទពិសោធន៍ មតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ