NX200t ជាប្រភេទឡានចំណូលថ្មីមួយរបស់ Lexus ដែលផលិតដំបូងឆ្នាំ២០១៥ ក្នុងចំណោម Crossover SUV ដ៏ពេញនិយម ហើយស្រុកខ្មែរចាប់ផ្ដើមល្បីខ្លាំងកំលុងឆ្នាំ២០១៨ ។ NX 200t ទទួលបានការចាប់អារម្មណ៍ច្រើនដោយការឌីស្សាញរូបរាងថ្មី ទាក់ភ្នែក ខាងក្នុង Luxury ជាមួយភាពទំនើបដ៏សម្បូរបែប ហើយក៏ជាឡានដែលខ្ពស់ល្មម និងមានម៉ាស៊ីនខ្លាំង ហើយសន្សំសំចៃគួរដែរ។
ចំពោះតម្លៃ NX200t ស៊េរីឆ្នាំ២០១៥ ដល់ ២០១៧ ចាប់ផ្ដើមធ្លាក់បន្ដិចម្ដងៗពីឆ្នាំ២០២២ កន្លងមក ហើយសម្រាប់បច្ចុប្បន្ននេះវិញតម្លៃនៅលើទីផ្សារឃើញដាក់លក់ NX200t ស្លាកលេខខ្ទង់ ៣៥,០០០ដុល្លារ ទៅក្បែរ ៤៨,០០០ដុល្លាររកបានឡានស្អាតហើយ។
ចំណែកក្រដាសពន្ធចន្លោះពី ៤០,០០០ដុល្លារ ទៅក្បែរ ៥៣,០០០ដុល្លារ ហើយតម្លៃទាំងនេះ ប្រែប្រួលអាស្រ័យលើ Option (Executive, Luxury, F-Sport) ឬគេតែងហៅថាប៉ូតុង ៣ ដល់ប៉ូតុង៨ ជាដើមសម្រាប់សម្គាល់ភាពទំនើបរបស់រថយន្ដ ហើយក៏អាស្រ័យលើ ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
គួរបញ្ជាក់ថា NX 200tប្រើម៉ាស៊ីន Turbo ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ២៣៥សេះ កម្លាំងរមួល ២៥៨ផោនហ្វីត រត់ដោយប្រអប់លេខ ៦ វគ្គអូតូ (Paddle Shift) ជំនួយដោយ Drive Mode ដូចជា៖ Eco, Normal, Sport Mode និងប្រព័ន្ធ Lock ប៉ុង ជាមួយជម្រើសប៉ុង១ FWD និងប៉ុង២ AWD។
សម្រាប់កម្រិតស៊ីសាំងចន្លោះពី ៨លីត្រជាង ទៅ ១០លីត្រជាងក្នុង១០០គីឡូម៉ែត្រ ចំពោះប៉ុង២ អាចស៊ីខ្ទង់១០លីត្រជាង ទៅ១២លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus NX200t ស៊េរីឆ្នាំ២០១៥ ដល់២០១៧ មួយនេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ នឹងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ