ស្រុកខ្មែរនរណាមិនស្គាល់ឡាន Toyota Tacoma ជាឡាន Pick Up ដែលមានកម្លាំងខ្លាំង ហាប់ណែនមាំល្អ នឹងត្រូវប៉ាន់ណាស់កាលពីឡាន Pick Up ក្រុមហ៊ុនស្រុកខ្មែរមិនទាន់ពេញនិយមខ្លាំងដូចបច្ចុប្បន្ន។
ប៉ុន្ដែរខ្ទង់ ២ទៅ៣ឆ្នាំចុងក្រោយនេះ Tacoma ស៊េរីឆ្នាំ ២០០៥ដល់២០១១ ឃើញហាក់ធូរថ្លៃជាងមុនច្រើន ដោយបច្ចុប្បន្នឃើញទីផ្សារដាក់លក់ខ្ទង់ ១៥,០០០ដុល្លារជាង ទៅ១៧,០០០ដុល្លារជាង ហើយខ្លះក៏មានក្រោម ១៥,០០០ដុល្លារផងដែរ អាស្រ័យលើ ឆ្នាំផលិត ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។ ខណៈប្រភេទក្រដាសពន្ធវិញឃើញនៅមានតិចតួច ជាមួយតម្លៃខ្ទង់ ២ម៉ឺនដុល្លារ តែយ៉ាងណាក៏ធូរច្រើនជាងកាលពី ៤ទៅ៤ឆ្នាំមុនផងដែរ។
Tacoma ប្រើបំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៤.០លីត្រ ផលិតកម្លាំងបាន ២៤៥ សេះ កម្លាំងរមួល ២៨២ ប្រើប្រអប់លេខ ៦ វគ្គអូតូ មានទាំងប្រភេទប៉ុង១ RWD នឹងប៉ុង២ 4WD នឹងមានជំនួយដោយប្រព័ន្ធ Lock ប៉ុងនឹង កាប់ពីតាសផងដែរ ។
ចំពោះកម្រិតស៊ីសាំងវិញអាចនិយាយបានថាជាចំណុចរសើបចម្បងរបស់ Tacoma នេះតែម្ដងដោយស៊ីសាំងខ្ទង់ ១៣លីត្រជាង ទៅ១៥លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
Tacoma ជាប្រភេទឡាន Pick Up ទ្វា៤ មានទាំងប្រភេទទ្រុងវែងនឹងខ្លី ជាមួយកម្ពស់ខ្ពស់ល្មមអាចបើកបរបានស្ទើរគ្រប់ឧបសគ្គផ្លូវតែម្ដង។
ជាមួយតួរខ្លួនសរុបប្រវែង ៥៦២១ម.ម កម្ពស់ ១៧៨០ម.ម ទទឹង ១៨៩៥ម.ម និងទម្ងន់រថយន្ដ ១៧៩០ គីឡូក្រាម ដែលទ្រុងខាងក្រោយទូលាយល្អសម្រាប់ដឹកឥវ៉ាន់ ដែលអាចផ្ទុកទម្ងន់បានក្បែរ ១តោន នឹងការអូសសណ្ដោងបានខ្ទង់ ៣តោនឯណោះ ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tacoma ជំនាន់ទី២ស៊េរីឆ្នាំ ២០០៥ដល់២០១១ មួយនេះ? តម្លៃខ្ទង់ ១ម៉ឺនដុល្លារជាង ប្រសិនចង់ប្រើ Pick Up បងប្អូនគិតថាគួរពិចារណាទៅលើ Tacoma នេះដែរឬអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ