Camry ជាប្រភេទឡានដែលពេញនិយមខ្លាំងនៅស្រុកខ្មែរ នឹងឃើញមានវត្តមានប្រើប្រាស់តាំងពីឆ្នាំ១៩៩២មកម្ល៉េស រហូតមកទល់នឹងបច្ចុប្បន្ននេះ ដែលជាទូទៅគឺប្រភេទ Camry Specs នាំចូលទៅទីផ្សារអាមេរិក។
ប៉ុន្ដែក្នុងឆ្នាំ ២០១៤ ឃើញ Toyota ស្រុកខ្មែរនាំចូលមកលក់ជាមួយរូបរាងថ្មីប្លែកផ្នែក មើលទៅស្អាត នឹងចាយរាងគ្រាន់។ អតីតឡានថ្មីខ្លាញ់គោស្រុកខ្មែរមួយនេះឃើញបច្ចុប្បន្ននៅលើទីផ្សារដាក់លក់ខ្ទង់ ២១,០០០ដុល្លារជាង ទៅ ២៣,០០០ដុល្លារ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
Camry Specs ក្រុមហ៊ុនមួយនេះឃើញប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ២.៥លីត្រ ផលិតកម្លាំងបានដល់ទៅ ១៨០សេះ កម្លាំងរមួល ២៣១ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD។
ប្រើយ៉ាន់កង់ទំហំ ១៧អ៉ីញ Alloy Wheel បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ជាមួយសន្ទុះល្បឿនពី ០ទៅ១០០គីឡូម៉ែត្រចាយពេល ៩.៧វិនាទី ក្នុងកម្រិតស៊ីសាំងខ្ទង់ ៨លីត្រ ទៅ ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ផ្ទៃខាងក្នុងពពួក Camry ទូលាយគួរសម ឃើញបំពាក់កៅអីស្បែក ២ជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
ឆ្នាំខ្ពស់បន្ដិចមែន ប៉ុន្ដែរាងសាមញ្ញដោយមិនមានបំពាក់អេក្រង់ថាច់ នឹងកាម៉េរាក្រោយឡើយ បច្ចុប្បន្នឃើញដំឡើងទៅជា 360ដឺក្រេហើយ។ តែក៏មិនមានអ្វីប្លែកសោះដែរ ឃើញមានភ្ជាប់មកជាមួយ ប៉ូតុង Power កៅអីស្បែកជំនួយដោយអេឡិចត្រិនិចផ្នែកជួរមុខ កោអីខាងក្រោយអាចបញ្ជាទៅមុខក្រោយ នឹងតម្រេតបាន បន្ថែមជាមួយរីដូការពារកម្ដៅថ្ងៃផ្នែកខាងក្រោយ អមដោយរន្ធម៉ាស៊ីនត្រជាក់ក្រោយ នឹងសេនស័រជំនួយពេលចូលចតមួយជុំផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry 2014 Specs ក្រុមហ៊ុនមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ