Veloz ជាឡាន MPV កៅអី៣ជួរ ហើយក៏ជាឡានចំណូលថ្មីរបស់ Toyota ផងដែរឃើញនាំចូលមកលក់នៅម៉ូឌែលឆ្នាំ ២០២៤ ខណៈបច្ចុប្បន្នឃើញចេញលក់ដល់ស៊េរីឆ្នាំ ២០២៥ ទៅហើយជាមួយតម្លៃខ្ទង់ ៣៥,៩០០ដុល្លារ។
ប៉ុន្ដែសម្រាប់បងប្អូនដែលស្រលាញ់ នឹងស្ទើរលុយបន្ដិច អាចមើលពពួកមួយទឹកស្លាកលេខបាន ឃើញមានលក់បណ្ដើរៗហើយ ជាមួយតម្លៃវិញធូរជាងខ្លាញ់គោខ្ទង់ ៤ទៅ៥ពាន់ដុល្លារអីដែរ។ ជាក់ស្ដែងស្លាកលេខស៊េរីឆ្នាំ ២០២៥ ឃើញទីផ្សារដាក់លក់ខ្ទង់ ៣១,០០០ដុល្លារជាង ទៅ ៣២,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
ឡាន ៧កៅអីរបស់ Toyota មួយនេះប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១០៥សេះ កម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខ CVT ៧វគ្គ ជំនួយដោយ Drive Mode បើកបរដូចជា៖ Eco និង Power Mode ចំពោះកម្រិតស៊ីសាំងសន្សំសំចៃណាស់ចន្លោះ ៦លីត្រជាង ទៅ៧លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ផ្នែកខាងក្នុងមិនចង្អៀតពេកឡើយ បំពាក់កៅអីស្បែកលាយកាំម្ងៃ ៣ជួរអាចជិះបាន ៧នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ាន់បានមួយចំនួនផងដែរ។
ជាប្រភេទឡានប្រើលក្ខណៈគ្រួសារ ហើយក៏ទំនើបគួរសមដែរ សម្រាប់ឡាន MPV មួយនេះ ឃើញបំពាក់ជាមួយ ប្រព័ន្ធ Smart Key អេក្រង់កុងទ័រឌីជីថល ៧អ៉ីង អេក្រង់ថាច់ ៩អ៉ីង Apple CarPlay & Android Auto នឹងកាមេរា 360ឌឺក្រមួយជុំរថយន្ដ Wireless Charge កញ្ចក់ចំហៀងក្ដោបអូតូ ហ្វ្រាំងដៃអេឡិចត្រនិច មុខងារ Auto Hold ជាមួយភ្លើង Ambient Light នឹងពោងសុវត្ថិភាព ៦គ្រាប់ ជាដើម។
ក្រៅពីនឹង សេនស័រមួយជុំរថយន្ដមានភ្ជាប់មកជាមួយប្រព័ន្ធ Toyota Safety Sense មួយចំនួនផងដែរដូចជា៖
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Veloz 2025 មួយនេះ? បងប្អូនដែលចាប់អារម្មណ៌ តម្លៃប៉ុណ្ណឹងគិតចង់មើលប្រភេទមួយទឹកស្លាកលេខ ឬថែមយកខ្លាញ់គោតែម្ដង? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបានបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ