ចង់ជិះ Prius មិនថាឆ្នាំណាទេ អ្វីដែលសំខាន់គឺត្រូវស្គាល់ពី Option មួយចំនួនផងដែរ ព្រោះតម្លៃខ្ពស់ទាបក៏អាស្រ័យលើ Option ហ្នឹងផងដែរ។ កាលពីអត្ថបទមុន កម្មវិធីបទបង្ហាញរថយន្ដមួយទឹក បាននិយាយពីតម្លៃទីផ្សារ នឹងគ្រឿងបរិក្ខាដែលភ្ជាប់មកជាមួយរបស់ Option 2 រួចទៅហើយ។ ចុះប្រភេទ Option 3 ដែលគេតែហៅថា Option ពេញនិយមហ្នឹងមានអ្វីខ្លះ? ហើយតម្លៃប៉ុន្មាន?
ជាទូទៅ Prius 2012 មានច្រើនប្រភេទណាស់ ដោយអមជាមួយ Trim/Option ដូចជា Option 2-5 នឹង 5 Advanced ក៏មាន Options ជាច្រើនមួយចំនួនទៀតដូចជា៖ Deluxe Solar ផលិតចាប់ពីឆ្នាំ 2012-2015, ប្រភេទ Plug-In ផលិតចាប់ពីឆ្នាំ 2012-2015, Persona Series ផលិតពីឆ្នាំ 2013-2015 នឹងប្រភេទ Plus Performance ជាដើម។
តែចំពោះ Option 3 វិញហាក់រាងអេមជាង Option 2 បន្ដិចដោយបន្ថែមជាមួយប្រព័ន្ធ Smart Key 3គ្រាប់ ទ្វាមុខ២ទ្វាក្រោយ១ Upgrade Radio ធម្មតាទៅជា HD Radio ជាមួយការម៉េរាក្រោយ នឹងមានមុខងារ Voice Command សម្រាប់ភ្ជាប់ Bluetooth ដើម្បីងាយស្រួលក្នុងនិយាយទូរស័ព្ទពេលកំពុងបើកបរជាដើម។
ក្រៅពីនឹងមិនមានអ្វីខុសប្លែកច្រើនពី Option 2នោះទេ ប៉ុន្ដែក្នុង Option 3 ក៏មានជាមួយប្រភេទ Option 3 Solar មួយទៀតផងដែរ ដែលអាចបើកដំបូងបាន នឹងមានបំពាក់ប្រព័ន្ធ Solar សម្រាប់បញ្ជាររថយន្ដបើកម៉ាស៊ីនត្រជាក់ពីចម្ងាយដោយប្រើតែលេ ពេលឡានចតចោល ដើម្បីបញ្ចុះកម្ដៅក្នុងរថយន្ដបានផងដែរ។
ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់ខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ ប្រភេទស្លាកលេខឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Prius 2012 Option 3 មួយនេះ? តម្លៃប៉ុណ្ណឹងចង់ប្រើ Prius គួរមើលឆ្នាំទាបដូចជា ០១០នឹង០១១ តែបាន Option ខ្ពស់ឬក៏មើលឆ្នាំខ្ពស់ដូចរាងដូចឆ្នាំ ២០១២ តែបាន Option ទាប? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ