Mazda BT50 នៅតែជាឡាន Pick Up ដ៏ពេញនិយមមួយរបស់ Mazda បើទោះបីជាមិនមានលក្ខណៈទំនើបប្លែកក៏ដោយ។ ប៉ុន្ដែឡាន Pick Up មួយនេះត្រូវបានអ្នកប្រើប្រាស់សរសើថា ធន់ សន្សំសំចៃ នឹងស្រួលប្រើ បើនិយាយពីកម្លាំង នឹងសមត្ថភាពដឹកទំនិញ មិនចាញ់ឡានផ្សេងៗឡើយ។
សម្រាប់ម៉ូឌែល BT50 តម្លៃខ្ទង់ ២ម៉ឺនដុល្លារបច្ចុប្បន្នគឺពពួកស៊េរីឆ្នាំ ២០១២ ដល់ ២០១៥ ប្រភេទស្លាកលេខ ដែលស្រុកខ្មែរទិញខ្លាញ់គោ បើកគិតមកទល់ពេលនេះ មានអាយុកាលខ្ទង់ ១០ឆ្នាំដែរហើយ។
BT50 ជាប្រភេទឡាន Pick Up ទ្វា៤ កៅអី ២ជួរ ជាមួយតួរខ្លួនសរុបប្រវែង ៥៣៦៥ម.ម ទទឹង ១៨៥០ម.ម កម្ពស់ ១៨២១ម.ម ពីដីមកបាត ២០៥ម.ម ជាមួយទម្ងន់ ២តោន។ ខណៈទ្រុងខាងក្រោយប្រវែង ១៥៦០ម.ម អាចដឹកបានជាង ១តោន ចំណែកការអូសសណ្ដោងវិញរហូតទៅដល់ ៣តោនឯណោះ។
បើនិយាយពីប្លុកម៉ាស៊ីនវិញ Mazda BT50 ជំនាន់ទី២ មួយនេះបំពាក់ម៉ាស៊ីនម៉ាស៊ូតទំហំ ៥ស៊ីឡាំង ចំណុះ៣.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២០០សេះ កម្លាំងរមួល ៤៧០ញ៉ូតុងម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (រត់ដោយកង់២ក៏បាន កង់៤ក៏បាន) 4WD ជំនួយដោយប្រព័ន្ធកាបពីតាស់ 2H, 4H, 4L ដែលខ្មែរយើងតែហៅថាប្រភេទម៉ាស៊ីនធំ។
ចំពោះកម្រតិស៊ីប្រេងវិញខ្ទង់ ៩លីត្រជាង ទៅ១១លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះទៅតាមការបើកបរជាក់ស្ដែង។
សម្រាប់តម្លៃវិញពពួកឆ្វេងហ្ស៊ីន ម៉ាស៊ីនធំ ៣.២លីត្រ ដែលចេញពីក្រុមហ៊ុនផ្ទាស់ ទីផ្សារបច្ចុប្បន្ននេះចន្លោះពី ២ម៉ឺនល្លារជាង ទៅ ២ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
ចំណែកប្រភេទម៉ាស៊ីន ២.២លីត្រ ភាគច្រើនឃើញជាប្រភេទឡានទើបបង់ពន្ធថ្មី នឹងជាឡានប្ដូរចង្កូតឃើញដាក់លក់ច្រើនគួរសម ក្នុងតម្លៃត្រឹម ១ម៉ឺនស្ដើងប៉ុណ្ណោះ។ ខណៈប្រភេទឆ្វេងហ្ស៊ីនម៉ាស៊ីនតូច ២.២លីត្រ មានតិចតួចដែរជាមួយតម្លៃខ្ទង់ ២ម៉ឺនដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda BT50 ស៊េរីឆ្នាំ ២០១២ ដល់ ២០១៥ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
ចង់ជិះ Pajero 2021-2022 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈឡានជប៉ុននេះស្រុកខ្មែរប្រើតាំងពីឆ្នាំ 90ជាងមកម្ល៉េស