Triton ជារថយន្ដ Pick Up ដ៏ពេញនិយមខ្លាំងរបស់ Mitsubishi ហើយក៏ជាដៃគូប្រគួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយ Pick Up ជប៉ុនផ្សេងៗទៀតដូចជា Isuzu D-Max នឹង Toyota Vigo ក្នុងឆ្នាំប្រហាក់ប្រហែលគ្នា។
ស្រុកខ្មែរចាប់ផ្ដើមឃើញមានប្រើចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៥ ជាជំនាន់ទី៤ តែសម្រាប់ឆ្នាំ ២០១១ ដល់ ២០១៥ Mitsubishi ធ្វើការផ្លាស់ប្ដូរ Facelift ប្លែកជាងឆ្នាំមុនៗបន្ដិច ចំណែកតម្លៃក៏ខ្ពស់ជាងគួរសមដែរ។
សម្រាប់បច្ចុប្បន្នឃើញទីផ្សារដាក់លក់ស៊េរីឆ្នាំ ២០០៧ ដល់ ២០១០ ក្នុងតម្លៃខ្ទង់ ១ម៉ឺនដុល្លារស្ដើង ខណៈឆ្នាំ ២០១១ ដល់ ២០១៥ បន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ Trim/Option នឹងភិនភាគឡានជាក់ស្ដែង។
Triton ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៣៤សេះ កម្លាំងរមួល ២៣១ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ និង៥វគ្គលេខដៃ បង្វិលកង់ដោយ ប៉ុងមួយ (RWD)និងប៉ុងពីរ (4WD) និងមានជំនួយដោយប្រព័ន្ធកាប់ពីតាស់ជាដើម។
ចំពោះកម្រិតស៊ីប្រេងវិញរាងគួរសមដែរខ្ទង់ ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើស្ថានភាពជាក់ស្ដែង។
Pick Up មួយនេះមានប្រវែង ៥១,១៥ម.ម ទទឹង ១,៨០០ម.ន កម្ពស់ ១,៧៧៥ម.ម ជាមួយទម្ងន់ ១,៨តោន អាចដឹកទម្ងន់បន្ថែមបានរហូតដល់ទៅ ១តោនជាងឯណោះ ចំពោះការសណ្ដោងវិញអាចអូសទាញបាន ២.៥តោន មិនចាញ់ដៃគួររបស់ខ្លួណប៉ុន្មានទេ។
ខាងក្នុងវិញ ជាប្រភេទ Pick Up ពីរបាំង ទ្វា៤ កៅអី២ជួរ ទូលាយគួរសមដែរ បើជាប្រភេទ Option រាងខ្ពស់ៗឃើញមានបំពាក់មកជាមួយនៅ Speaker ៦គ្រាប់ ពោងសុវត្ថិភាព ៤ កៅអីស្បែកជំនួយដោយ អេឡិចត្រនិក ដំបូលបើក និងកញ្ចក់ផ្នែកខាងក្រោយអាចបើកបានជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mitsubishi Triton ជំនាន់ទី៤ ឆ្នាំ ២០០៧ ដល់ ២០១៥ មួយនេះ? បងប្អូនណាខ្លះដែលធ្លាប់ប្រើ ក៏ដូចជាមានអនុស្សារិ៍យជាមួយ Triton? សម្រាប់មតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bun Sak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?