ម៉ូឌែល XLT ជាប្រភេទរថយន្ដដឹកទំនិញ Pick Up ដ៏ពេញនិយមមួយរបស់ Ford ដែលមានឈ្មោះបោះសម្លេងមិនចាញ់សិស្សច្បង Wildtrak និង Raptor ប៉ុន្មានឡើយ។
ក្រោយពីទទួលជោគជ័យ ជាមួយមុខមាត់ថ្មីចាប់តាំងពី Ford Next Generation ២០២៣ កន្លងមក ពេលនេះ Ford XLT ស៊េរីឆ្នាំ២០២៤ ក៏ចូលមកដល់ ជាមួយការផ្លាស់ប្ដូរតែ មួយចំណុចប៉ុណ្ណោះ ប៉ុន្ដែមិនតំឡើងតម្លៃខ្លួនឡើយ។
ពោលគឺដូចស៊េរីឆ្នាំ២០២៣ ដែរជាមួយតម្លៃ ៤៦,៥០០ដុល្លារ សម្រាប់ម៉ូឌែលឆ្នាំ២០២៤ នេះ ខណៈស៊េរីឆ្នាំ២០២៣ ស្ដុកចាស់នៅមានសល់តិចតួចដែរ ចំពោះតម្លៃវិញអាចក្រោមនឹងបន្ដិច ឬចំណេញគួរសម ដោយឮថាក្រុមហ៊ុន Ford កំពុងមានការ ប្រូមូសិនពិសេស ក្នុងការលក់លាងឃ្លាំង។
អ្វីដែលបងប្អូនកំពុងទន្ទឹងរង់ចាំនោះគឺ មានអ្វីថ្មីប្លែកខ្លះសម្រាប់ Ford XLT ២០២៤ នេះ?
របស់តែម្យ៉ាងគត់ដែល Ford ដាក់លើខ្លួនម៉ូឌែល XLT ២០២៤ គឺឈ្នាន់ចំហៀងផ្នែកទ្រុងខាងក្រោយ ដើម្បីជាភាពប្លែក នឹងងាយស្រួលឡើងចុះ មិនចាញ់សិស្សចម្បង Wildtrak ប៉ុន្មានឡើយ ក្រៅពីនឹងអ្វីៗ ដូចស៊េរីឆ្នាំ២០២៣ ទាំងស្រុង។
គួរបញ្ចាក់ផងដែរថា New Ford XLT ភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូត Bi-Turbo (ទាក់បូ២) អាចផលិតកម្លាំងបាន ២១០សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ១០វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ ជាមួយមុខងារ Terrain Select បន្ថែមចំនួន ៤ដូចជា៖ Normal, Eco, Tow/Haul, Slippery និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
បើនិយាយពីកម្រិសស៊ីប៊្រេងវិញសន្សំសំចៃគួរសម ១០០គីឡូម៉ែត្រស៊ីចន្លោះពី ៨លីត្រ ទៅក្បែ ១០លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ New Ford XLT ២០២៤ នេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ប្រើប្រាស់ បងប្អូនអាចចែករំលែកបាន។ ចំពោះព័ត៍មានផ្សេងៗ អំពីរថយន្ដ Ford XLT ២០២៤ បងប្អូនអាចទាក់ទងទៅកាន់ក្រុមហ៊ុន Ford បន្ថែមបាន៕ អរគុណ!
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ