សម្រាប់តម្លៃវិញចាប់ពី ៣១,០៩០ដុល្លារ ដល់ ៤១,៣៩០ដុល្លារ អាស្រ័យលើ Trim/Option ឬអាចនិយាយថា ថ្លៃជាងឆ្នាំ២០២៤ ពីរពាន់ដុល្លារជាង។
Forester 2025 ប្រើគ្រោងឆ្អឹង Subaru Global Platform ដូចជំនាន់ទី៥ ដូចឆ្នាំ២០២៤ដែរ តែបន្ថែមសន្លឹកដែក stiffer chassis ដ៏រឹងមាំ គួរមផ្សំជាមួយការបំពាក់ Insulation មួយជុំជួយកាន់បន្ថយសម្លេងរំខាន់ពីខាងក្រៅ និងរំញ័រកាន់តែល្អប្រសើរជាងមុនទៅទៀត។
Subaru Forester ស៊េរីថ្មីនេះ បំពាក់ម៉ាស៊ីនតែមួយជម្រើសប៉ុណ្ណោះគឺ ម៉ាស៊ីន Boxer ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ១៨០សេះ ជាមួយកម្លាំងរមួល ១៧៨ផោនហ្វីត ( ក្នុងកម្រិត RPM ទាបជាងមុន) រត់ដោយប្រអប់លេខ CVT ជំនួយដោយ Paddle Shift បង្វិលកង់ដោយប៉ុង២ Symmetrical All-Wheel ចំណែកម៉ាស៊ីន Hybrid អាចនឹងមានសម្រាប់ស៊េរីឆ្នាំ២០២៦។
ចំពោះផ្ទៃខាងក្នុងវិញទទួលបាន អេក្រង់ថាច់បញ្ឈរ SUBARU STARLINK Multimedia ទំហំ ១១.៦អ៉ីង ដំបូលបើក Panoramic ទ្វាក្រោយអូតូ ជាមួយមុខងារ Hands-Free Power កញ្ចក់មើលក្រោយផ្នែកកណ្ដាលប្រភេទឌីជីថល បំពាក់កៅអីក្ដៅត្រជាក់នៅជួរមុខ និងខាងក្រោយមានមុខងារកំដៅ Memory Seat រន្ធ USB-C មុខក្រោយ Wireless Charge ។
ក្រៅពីនឹងក៏មានបំពាក់ Speaker Harman Kardon premium audio system ប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរ មួយកញ្ចប់ធំ ហើយផ្នែកជាច្រើនស្រោបដោយស្បែក និងអាលុយមីញ៉ូម ជាដើម។
គួរបញ្ជាក់ដែរថា នេះជាតម្លៃនៅទីផ្សារអាមេរិក សម្រាប់ការចេញលក់ជាផ្លូវការ អាចនឹងមកដល់នៅចុងនិទាឃរដូវខាងមុខនេះ៕
ដោយ៖ Bunsak
ប្រភព៖ Motor1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ