Land Rover Cambodia បានរៀបចំកម្មវិធីអញ្ជើញភ្ញៀវទស្សនាកន្លែងជួសជុលរថយន្ដ Land Rover Workshop

អ្នកទស្សនា
307
0/ AKlasseAuto Promotion
Untitled-5555-444.jpg

RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តម៉ាកល្បីៗលើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover របស់ចក្រភពអង់គ្លេស ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក។

photo_2024-01-20_10-19-01.jpg

ហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន RMA Cambodia បានអញ្ជើញភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីទាំងអស់ ដេីម្បីចូលទៅទស្សនាដោយផ្ទាល់ នៅក្នុងកន្លែងជួសជុលរថយន្តរបស់ Land Rover Workshop ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ដែលក្រុមហ៊ុន RMA Cambodia បាននាំចូលប្រកបដោយស្ដង់ដារពិភពលោក។​​

photo_2024-01-20_10-19-04.jpg

ដែលធ្វើឲ្យ Land Rover Cambodia ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ដោយផ្ទាល់ពីរោងចក្រ Land Rover នៅចក្រភពអង់គ្លេសដំបូងគេ នៅប្រទេសកម្ពុជាទៅលើការជួសជុល និងតំហែរទាំលើរថយន្តប្រភេទ EV (Electric Vehicle) PHEV (Plug in hybrid electric vehicle) BEV (Battery Electric Vehicle)។

photo_2024-01-21_11-06-19.jpg

ដើម្បីឆ្លើយតបទៅនឹង  តម្រូវការសម្រាប់រថយន្ដ Land Rover ប្រភេទ អគ្គិសនី នឹង Plug-in Hybrid ដែលក្រុមហ៊ុន RMA Cambodia បាននឹងកំពុងនាំចូលសម្រាប់ទីផ្សារប្រទេសកម្ពុជា។

photo_2024_01_20_10_21_24_68bfb833e4.jpg

Land Rover Workshop គឺជាកន្លែងថែទាំ នឹងជួសជុលប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត មានជាងជំនាញទាំងជនជាតិខ្មែរ នឹងបរទេស អមជាមួយបរិក្ខារទំនើបៗ ជាមួយបច្ចេកវិទ្យាខ្ពស់ ទៅតាមស្ដង់ដារអន្តរជាតិ។ ចំពោះគ្រឿងបន្លាស់សម្រាប់ផ្គត់ផ្គង់ RMA Cambodia ក៏បាននាំចូលមកជាប្រភេទ Original ពីក្រុមហ៊ុន Land Rover ផ្ទាល់តែម្ដង ដើម្បីធានាពីគុណភាព នឹងសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួន។

photo_2024-01-20_10-19-05.jpg

ទាំងនេះ គឺដើម្បីផ្ដល់នៅភាពកក់ក្ដៅ នឹងទំនុកចិត្តខ្ពស់ទៅលើការថែទាំ ជួសជុល ជាមួយសេវ៉ាកម្មផ្សេងៗ ទៅលើរថយន្ដ Land Rover ទាំងអស់ដែលមកទទួលសេវ៉ាកម្មពី Land Rover Workshop របស់ Land Rover Cambodia។

photo_2024-01-20_10-19-02.jpg

គួរបញ្ជាក់ផងដែរថា៖ កន្លងមកមានករណី ឆាបឆេះតាមដងផ្លូវពេលធ្វើដំណើរជាមួយរថយន្ដ Land Rover មួយចំនួនទាក់ទងនឹងបញ្ហាកំហូចផ្សេងៗ ក្រោយមានការស្រាវជ្រាវត្រួតពិនិត្យពីអ្នកជំនាញ បានបង្ហាញថា រថយន្ដទាំងនោះ គឺមិនមែនជារថយន្ដដែលទទួលបានការធានា ឬទិញពីក្រុមហ៊ុន RMA Cambodia ហើយក៏មិនធ្លាប់ទទួលបានការត្រួតពិនិត្យ ឬប្រើប្រាស់សេវ៉ាកម្មថែទាំត្រឹមត្រូវពី Land Rover Cambodia នោះឡើយ។

photo_2024-01-19_10-28-26.jpg

ដូចនេះ អតិថិជនដែលប្រើប្រាស់រថយន្ដ Land Rover គ្រប់ម៉ូឌែលទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា អាចយករថយន្ដរបស់ខ្លួន ទៅត្រួតពិនិត្យ នឹងប្រើប្រាស់សេវាកម្មពី Land Rover Cambodia ជាមួយការថែទាំយ៉ាងត្រឹមត្រូវ មានជំនាញច្បាស់លាស់តាមស្ដង់ដារពិភពលោក របស់គ្រួសារ RMA Cambodia យើងបាន។

photo_2024-01-19_10-28-26 (2).jpg

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីលោក ងន សាំង អគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់របស់ Land Rover Cambodia បន្ទាប់ពីទស្សនាកន្លែងថែទាំ Land Rover Workshop រួចហើយក៏មានកម្មវិធី ពិសារភោជនីអាហារដ៏ឈ្ងុយឆ្ងាញ់បែប Fine Dinning ដែលរៀបចំឡើងដោយចុងភៅដ៏ចំណាន ក្នុងគោលបំណងដើម្បីធ្វើការផ្តល់បទពិសោធន៍ថ្មីមួយ នឹងជាការសម្ដែងនៅក្ដីនឹករលឹកចំពោះអតិថិជនរបស់ខ្លួនផងដែរ។

420164203_344716965063033_4695133105910387217_n.jpg
ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More