Musso ជាប្រភេទឡានដឹក Pick Up ដ៏ល្បីរបស់ក្រុមហ៊ុនកូរ៉េ Ssangyong ហើយអ្វីដែលពិសេសប្លែកគឺថា ស៊េរីឆ្នាំ ២០២៤ ដែលផ្លាស់ប្ដូររូបរាងថ្មី ហាក់មានតម្លៃធូរគួរសម ខ្ទង់ ៣ម៉ឺនដុល្លារជាងប៉ុណ្ណោះ។ ប៉ុន្ដែមិនសាមញ្ញពេកឡើយ ជាមួយសមត្ថភាពបើកបរ នឹងភាពទំនើប ក៏ដូចជាបរិក្ខាដែលបំពាក់មកជាមួយ ហាក់ទាន់សម័យគ្រាន់បើក្នុងចំណោមឡានថ្មីខ្លាញ់គោ ២០២៤ តម្លៃប្រហាក់ប្រហែលគ្នា។
បើនិយាយពីទំហំវិញ Musso Grand ២០២៤ មានប្រវែងសរុប ៥៤១៥ម.ម ទទឹង ១៩៥០ម.ម កម្ពស់ ១៨៥៥ម.ម ពីដីមកបាត ២១៥ម.ម បូករួមទាំងទម្ងន់ជាង២តោន និងការអូសណ្ដោងទម្ងន់បានដល់ទៅ ៣តោនជាង នឹងអាចដឹកទំនិញបាន ១តោនជាងផងដែរ។
ផ្នែកខាងមុខរចនាបាណាថ្មី អមដោយចង្កៀងគុជ Full LED ៨គ្រាប់មានមុខងារបិតបើកអូតូ ជាមួយប្រព័ន្ធ Welcome Light រំលេចដោយភ្លើង DRL រាងជាអក្សរ U ផ្ដេកដូចទៅនឹង All-New Rexton ឆ្នាំ២០២៤។
ចំពោះផ្ទៃខាងក្នុងទូលាយស្រឡះល្អណាស់ នឹងបែប Luxury គួរសមដោយបំពាក់កៅអីស្បែក ២ជួរ អាចជិះបានគ្នា ៥នាក់ ចំណែកជួរមុខជំនួយដោយអេឡិចត្រនិច នឹងមុខងារកម្ដៅផងដែរ។
ប្លុកខាងក្នុង Musso Grand ២០២៤ ទទួលបានការផ្លាស់ប្ដូរថ្មីទាំងស្រុង ជាមួយកាបីនតាបឡូថ្មីស្រឡាង ដូចទៅនឹងកំពូល SUV Rexton ២០២៤ ដែរ។
ក្រៅពីនឹងឃើញភ្ជាប់មកជាមួយ កញ្ចក់ក្ដោបអូតូអមដោយភ្លើង LED ប្រព័ន្ធ Smart Key ប៉ូតុង Power ពោងសុវត្ថិភាព ៦គ្រាប់ រន្ធម៉ាស៊ីនត្រជាក់មុខក្រោយ រន្ធសាកថ្ម Type-C ២កន្លែង អេក្រង់ថាច់ផ្ដេកទំហំដល់ទៅ ១២.៣អ៉ីង ភ្ជាប់កាម៉េរាក្រោយជំនួយដោយសេនស័រចូលចត នឹងមុខងារ Apple CarPlay & Android Auto ដោយឥតប្រើខ្សែរ ផ្លឹតទឹកអូតូ ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក នឹងក្រូមជាដើម។
ផ្នែកម៉ាស៊ីន Pick Up របស់ SsangYong មួយនេះប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៨សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H-4H-4L ភ្ជាប់ជាមួយយាន់ទំហំ ១៧អ៉ីង បំពាក់ហ្រ្វាំងឌីសគៀបទាំងមុខក្រោយ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ៩លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើការបើកបរជាក់ស្ដែង។
សម្រាប់តម្លៃវិញឃើញចេញលក់ ៣៦,៩០០ដុល្លារ ចំពោះតម្លៃមានការប្រែប្រួលថ្មី ឬពិសេសយ៉ាងណានោះ បងប្អូនដែលមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៍មានផ្ទាល់ទៅកាន់ក្រុមហ៊ុនបាន។
សរុបមក Ssangyong Musso Grand ២០២៤ បើទោះបីជាមិនទាន់មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាពិសេសៗជំនួយការបើកបរក៏ពិតមែន។ ប៉ុន្ដែគ្រឿងបរិក្ខាដែលបំពាក់មកជាមួយ ហាក់មិនសាមញ្ញពេលឡើយ ល្មមអាចពិចារណាបាន ក្នុងចំណោមឡានថ្មីតម្លៃខ្ទង់ ៣ម៉ឺនដុល្លារជាងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Pick Up របស់កូរ៉េ ខ្លាញ់គោមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Camry 2014 អតីតឡានខ្លាញ់គោស្រុកខ្មែរ ចាយរាងគ្រាន់បើសំខាន់តម្លៃហាក់ធូរគួរសមខ្ទង់ 2ម៉ឺនដុល្លារបន្ដិចប៉ុណ្ណោះ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
នោះ! Toyota Veloz 2025 ឡាន 7កៅអីមានប្រភេទមួយទឹកស្លាកលេខហើយ តម្លៃធូរជាងខ្លាញ់គោច្រើនគួរសម
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ