Rexton ជាប្រភេទឡាន SUV ខ្នាតធំ កៅអី ៣ជួរ ធំទូលាស្រឡាស់ល្អ នឹងទំនើបមិនធម្មតាឡើយ ខណៈនៅស្រុកខ្មែរមានច្រើនមិនខ្វះឡើយ ទាំងប្រភេទឆ្នាំចាស់ នឹងឆ្នាំថ្មី ហើយក៏មានស៊េរីឆ្នាំ២០២៥ ដែលក្រុមហ៊ុន ទើបយកមកលក់ក្ដៅៗផងដែរ ជាមួយតម្លៃខ្ទង់ ៥ម៉ឺនដុល្លារជាង។
ខណៈស៊េរីឆ្នាំ ២០២៣ ខ្លះមិនទាន់បកថង់ថ្មីអស់ផង ជាប្រភេទមួយទឹកស្លាកលេខនៅខ្ទង់ ៤ម៉ឺនដុល្លារ ទៅ ៤ម៉ឺនដុល្លារជាង អាស្រ័យលើពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
Rexton មានប្រវែង ៤៨៥០ម.ម ទទឹង ១៩៦០ម.ម កម្ពស់ ១៨២៥ម.ម ពីដីមកបាត ២២៤ម.ម ទម្ងន់ ២តោន និងអាចផ្ទុកបានជិត ១តោនឯណោះ។
SUV Full Size មួយនេះបំពាក់ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.២លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០២សេះ កម្លាំងរមួល ៤៤១ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៨វគ្គអូតូបន្ថែមដោយលេខដៃ Paddle Shift បង្វិលកង់ដោយប្រភេទ 4WD ជំនួយដោយកាប់ពីតាស់ នឹងប្រព័ន្ធជំនួយពេល Off-Road ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨លីត្រ ទៅ ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ផ្ទៃខាងក្នុងទូលាយល្អណាស់ កៅអីស្បែកប្រណិត ៣ជួរ អាចជិះគ្នា ៧នាក់ និងសល់ឃ្លុបក្រោយដាក់អីវាន់បានគួរសម។ ម្យ៉ាងគ្រាន់តែបើកទ្វាភ្លាម មានមុខងារ Welcome System និងបញ្ជារកៅអីថយក្រោយស្វាគមន៍ ជាមួយនិង Memory Seat, Smart Key, កៅអីស្បែកជំនួយដោយអេឡិចត្រនិចនៅជួរមុខ មានមុខងារក្ដៅត្រជាក់ ជាមួយផ្ទៃខាងក្នុងស្រោមដោយស្បែករំលិចដោយថ្នេរមើលទៅស្អាតបែប Luxury ដែរម្ដង។
ក្រៅពីនឹងក៏មានបំពាក់ អេក្រង់កុងទ័រឌីជីថល ១២អ៉ីង អេក្រង់ LCD ៨អ៉ីងមុខងាយ Android Auto & Apple CarPlay កាម៉េរា 360 បែប 3D ដំបូលបើក កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ទ្វាក្រោយបិតបើកអូតូ ពោងសុវត្ថិភាព ៩ក្រាប់ Speaker Bose ៨គ្រាប់ Wireless Charging បូតុង ហ្វ្រាំងអេឡិចត្រនិច Auto Hold និងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។
ចំពោះភាពទំនើបជំនួយពេលបើកបរវិញ Rexton ទទួលបាន៖
ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ថិពេលមានឧបសគ្គនៅខាងមុខ (AEBS)។
ប្រព័ន្ធដាស់តឿនពេលឡានចេញពីគន្លងផ្លូវ (LDWS)។
ប្រព័ន្ធផ្ដល់សញ្ញាពេលឡានថយក្រោយជិះបុកប៉ះអ្វីមួយ (RCTA)។
ប្រព័ន្ធទម្លាក់តម្លើងភ្លើងអូតូ (HBA) ។
ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង (BSM) ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ssangyong Rexton 2023 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធណ៍ អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
Nissan Kicks 2025 កំពុងទទួលការចាប់អារម្មណ៌ខ្លាំង អ្វីដែលទាក់ទាញជាងគេនោះគឺ តម្លៃខ្ទង់ 2ម៉ឺនដុល្លារ ប្ដូររាងមួយជុំតែម្ដង
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?
នោះ! Ford Territory ប្រភេទស្លាកលេខនៅខ្ទង់ ២ម៉ឺនដុល្លារជាង ល្មមគិតគួរសារ៉េហើយនៅ