Subaru បានបញ្ចេញ Forester ២០២៥ ក្នុងពិព័ណ៍រថយន្ដនៅសហរដ្ឋអាមេរិក LA Auto Show កាលពីសប្ពាហ៍មុន ជាមួយរូបរាងថ្មី ក្នុងជំនាន់ទី៦។
Forester ២០២៥ ប្រើគ្រោងឆ្អឹង Subaru Global Platform ដូចជំនាន់ទី៥ដែរ តែបន្ថែមសន្លឹកដែក stiffer chassis ដ៏រឹងមាំ គួរមផ្សំជាមួយការបំពាក់ Insulation មួយជុំជួយកាន់បន្ថយសម្លេងរំខាន់ពីខាងក្រៅ និងរំញ័រកាន់តែល្អប្រសើរជាងមុនទៅទៀត។
ទោះមិនទាន់ផ្លាស់ប្ដូរទាំងស្រុង តែផ្នែកមួយចំនួនធំត្រូវបានកែសម្រួល ដូចជាបាណាថ្មីស្រោមក្រូម អមជាមួយចង្កៀងគុជ LED និងភ្លើងបំភ្លឺពេលថ្ងៃ ទម្រង់ជា Arrow-Shape រាងស្លីម និងអំណាច់ជាងមុន ចំណែកស្ដុបក្រោយក៏ត្រូវបានផ្លាស់ប្ដូរថ្មី Full LED រំលេចដោយក្រូមអូសកាត់គូទក្រោយតែម្ដង។
Subaru Forester ស៊េរីឆ្នាំ២០២៥ បំពាក់ម៉ាស៊ីនតែមួយជម្រើសប៉ុណ្ណោះគឺ ម៉ាស៊ីន Boxer ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ១៨០សេះ ជាមួយកម្លាំងរមួល ១៧៨ផោនហ្វីត ( ក្នុងកម្រិត RPM ទាបជាងមុន) រត់ដោយប្រអប់លេខ CVT ជំនួយដោយ Paddle Shift បង្វិលកង់ដោយប៉ុង២ Symmetrical All-Wheel ចំណែកម៉ាស៊ីន Hybrid អាចនឹងមានសម្រាប់ស៊េរីឆ្នាំ២០២៦។
ចំពោះជំនាន់ទី៦នេះ ភ្ជាប់មកជាមួយ Trim/Option ចំនួន៥ ដូចជា៖ base, Premium, (បំពាក់យាន់កង់ទំហំ ១៧អ៉ីង) Limited, (ប្រើយាន់១៨អ៉ីង) Sport និង Touring (ប្រើយាន់ទំហំ ២០អ៉ីង) ។
សម្រាប់ខាងក្នុង Forester ជាប្រភេទ SUV កៅអី ២ជួរ ទូលាយគួរសម អាចជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
អាចខុសប្លែកគ្នាអាស្រ័យលើ Trim/Option បើនិយាយជាមួយ Subaru Forester ២០២៥ ទទួលបាន អេក្រង់ថាច់បញ្ឈរ SUBARU STARLINK Multimedia ទំហំ ១១.៦អ៉ីង ដំបូលបើក Panoramic ទ្វាក្រោយអូតូ ជាមួយមុខងារ Hands-Free Power កញ្ចក់មើលក្រោយផ្នែកកណ្ដាលប្រភេទឌីជីថល
បំពាក់កៅអីក្ដៅត្រជាក់នៅជួរមុខ និងខាងក្រោយមានមុខងារកំដៅ Memory Seat រន្ធ USB-C មុខក្រោយ Wireless Charge បំពាក់ Speaker Harman Kardon premium audio system ប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកបរ មួយកញ្ចប់ធំ ហើយផ្នែកជាច្រើនស្រោបដោយស្បែក និងអាលុយមីញ៉ូម ជាដើម។
សម្រាប់តម្លៃវិញនៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ តែត្រូវបានគេប៉ាន់ស្មានថាអាចចាប់ពី ២៩,០០០ដុល្លារ ដល់ ៣៩,០០០ដុល្លារ៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ