និយាយដល់ក្រុមហ៊ុន Suzuki នៅស្រុកខ្មែរតែងនឹកឃើញដល់ម៉ូតូមុនគេ តែនេះគឺជាឡាន Suzuki Celerio ស៊េរីឆ្នាំ២០២៣ ដែលទើបតែនាំចូលមកស្រុកខ្មែរថ្មីៗនេះ។ ទោះបីជាឡាន Suzuki មិនសូវជាពេញនិយមដូចឡានម៉ូឌែលផ្សេងៗ តែនៅស្រុកខ្មែរយើង Celerio ឃើញមានចររាចណ៍នៅលើដងផ្លូវខ្លះៗដែរ ចាប់តាំងពីជំនាន់ទី២ សេរ៊ីឆ្នាំ២០១៤ ហើយថ្មីៗនេះក៏ឃើញមាននាំចូលជំនាន់ទី៣ ឆ្នាំ២០២៣ផងដែរ។
ដែលមានតម្លៃធូរមិនធ្លាប់មានសម្រាប់ប្រភេទឡានថ្មីខ្លាញ់គោចុងឆ្នាំ២០២២នេះ ឃើញខាងក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ១៧៩០០ដុល្លារ ចំពោះតម្លៃប្រែប្រួលទៅតាមលក្ខណណាមួយនោះ នៅមិនទាន់ច្បាស់នៅឡើយទេ។
Celerio ជាប្រភេទឡាន Hatchback តូចល្មមមានទ្វា៥ ដែលតួរខ្លួនទាំងមូលមានប្រវែង ៣៦៩៥ ម.ម ទទឹង ១៦៥៥ម.ម កម្ពស់ ១៥៥៥ម.ម ពីដីមកបាតឡាន ១៤៥ម.ម ទម្ងន់ ៨២៥គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន ៤០០គីឡូជាង។
វាជាប្រភេទឡានដែលសន្សំសំចៃ និងសមស្របក្នុងការប្រើប្រាស់នៅទីក្រុង បើទោះបីជា Celerio ជាប្រភេទឡានថ្មីឆ្នាំ០២៣មែន តែនៅប្រើចង្គៀងមុខ និងស្ដុបក្រោមជាមួយនិងពិលកាងជាប្រភេទ Halogen ធម្មតានៅឡើយ។ ទោះបីជាធម្មតាមែនតែសម្រស់ខាងក្រៅ ស្អាតទាក់ទាញម្យ៉ាងដែរ តូចសាមញ្ញតែមិនសូវសាំភ្នែកឡើយ។
ខាងក្នុងសម្រាប់ឡានខ្លាញ់គោតម្លៃក្រោម២ម៉ឺនបែបនេះ ច្បាស់ណាថាមិនមានអ្វីប្លែកគួរឲ្យចាប់អារម្មណ៍ច្រើនទេ Celerio បានបំពាក់កៅអីកាំម្ញីធម្មតា២ជួរ ល្មមអាចជិះគ្នា៥នាក់ និងសល់ឃ្លុបក្រោយតិចតួចមិនជាចង្អៀតពេកទេ អាចដាក់អីវ៉ានបានគួរសម។ អត់មានបំពាក់ Smart Key និងបូតុង Power Star ទេក្រៅពីនឹងក៏ឃើញមានអេក្រង់កម្សាន្ដនៅកណ្ដាលទំហំ ៧អីញ ភ្ជាប់នៅមុខងារ Apple Carplay Andriod Auto, Bluetooth ពោងសុវត្ថិភាពផ្នែកខាងមុខ ២គ្រាប់ Speaker ៥គ្រាប់់ មាន Sensor ជំនួយពេលចូលចត, ចំណែកមុខងារមួយចំនួនបញ្ជាដោយប៊ូតុងចុច និងមូលដោយដៃ ជាមួយនឹងមុខងារបញ្ជាលើដៃចង្កូតផងដែរ។
ចំពោះប្លុកម៉ាស៊ីនវិញ Celerio ប្រើម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ (Dualjet) ផលិតកម្លាំងបាន ៦៧សេះ កម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៥វគ្គអូតូប្រភេទ (semi-automatic) បង្វិលកង់ដោយប៉ុងមុខ (FWD)។ ម៉ាស៊ីនតូចមែនតែមានសមត្ថភាពអាចរត់បានជិត ១៨០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី០ ទៅ ១០០គីឡូម៉ែត្រចំណាយពេល ១០.២វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងជាមធ្យម ៤លីត្រក្នុង១០០គីឡូម៉ត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
និយាយពីប្រព័ន្ធជើងក្រោមវិញ Celerio បំពាក់បូម MacPherson Strut ជាមួយរឺស័រ Coil Spring នៅផ្នែកខាងមុខ និងខាងក្រោយ ប្រើប្រភេទ Tourson Beam អមដោយ រឺស័រ Coil Spring។ ជើងក្រោមប្រភេទនេះគួរសម ទោះបីជាទប់លំណឹងមិនសូវជាបានល្អ ពេលរត់ល្បឿនលើផ្លូវកោងក៏ដោយ តែអាចទទួលយកបានសមជាមួយនឹងសមត្ថភាពឡាន និងល្អសម្រាប់ការប្រើប្រាស់ក្នុងក្រុង។
ចំណែកយាន់កង់វិញប្រើទំហំ ១៤អីញ បំពាក់ហ្វ្រាំងឌីសនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធហ្វ្រាំង ABS, EBD, ជាមួយហ្វ្រាំងជំនួយពេលអាសន្ន BA និងប្រព័ន្ធទប់លំណឹងមួយចំនួនផងដែរ។
និយាយចំពោះ Celerio ឆ្នាំ០២៣នេះ មិនមានអ្វីពិសេសប្លែកឡើយ ទាំងខាងក្នុង និងខាងក្រៅភាគច្រើនគឺសាមញ្ញធម្មតា ។
ពិតណាស់ឡានថ្មីតម្លៃប៉ុណ្ណឺងមិនមានអ្វីពិសេសឡើយ អ្វីដែលទទួលបាននោះគឹ រូបរាងថ្មីខាងក្នុងថ្មី ជាមួយនឹងតម្លៃធូរសមនឹងសមត្ថភាព ម្យ៉ាងទៀតចង់បានឡានថ្មីខ្លាញ់គោបែបនេះមិនងាយមានតម្លៃ ១ម៉ឺនជាងបែបហ្នឹងទេ៕ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡានខ្លាញ់គោ Suzuki Celerio ឆ្នាំ២០២៣នេះ?
ដោយ៖ BunSak
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ