ឡាន Toyota មិនថាប្រភេទ Sedan SUV ឬ Pick Up ទេសុទ្ធតែពេញនិយមប្រើនៅស្រុកខ្មែរ ដោយការទទួលស្គាល់ពីគុណភាព សម្បូរគ្រឿងបន្លាស់ និងតម្លៃទីផ្សារនៅនឹងល្អជាដើម។
ថ្ងៃនេះ Advan Auto និងធ្វើការលើកយកនៅឡាន Sedan របស់ Toyota ពីរម៉ូឌែលយកមកនេះនិយាយម្ដងនោះគឺ Toyota Camry ២០០៧ និង Toyota Corolla ២០១៤។
បើមើលពីស៊េរីឆ្នាំ សមត្ថភាពកម្លាំង និង Performance ហាក់ឃ្លាតឆ្ងាយគ្នាបន្ដិច តែដោយមើលឃើញពីភាពពេញនិយមក្នុងការប្រើប្រាស់ ជាមួយរូបរាងស្លីមស្អាតដូចគ្នា និងតម្លៃទីផ្សារប្រហាក់ប្រហែលគ្នាផង ទើសម្រេចថាយកមកប្រៀបធៀបគ្នាបន្ដិច។
1/ Toyota Corolla 2014
Corolla ឆ្នាំ០១៤មួយនេះត្រូវបាន Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងដដែល តែចំណុះតូចជាងសេរ៊ីមុនៗត្រឹមតែ ១.៦លីត្រប៉ុណ្ណោះ(Specs ស្រុកខ្មែរ) តែអាចផលិតកម្លាំងបាន ១៣២សេះ កម្លាំងរមួល ១១៨ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ។ ជាមួយនឹងល្បឿនអតិបរិមាជិត ២០០គីឡូម៉ែត្រ/ម៉ោង ជាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០វិនាទីប៉ុណ្ណោះ។
ចំពោះកម្រិតស៊ីសាំងវិញ សន្សំសំចៃដូចអាព្រូសដែរចន្លោះពី ៥លីត្រ ទៅ ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពនៃការបើកបរ។
ខាងក្នុងផ្លាស់ប្ដូរជាមួយនឹងតាប់ឡូផ្នែកខាងមុខ កៅអីចង្កូតដៃទ្វាថ្មីទាំងស្រុងតែម្ដង មែលមើលទៅមានភាពធំទូលាយស្រឡាស់ល្អ និងបំពាក់នៅ Smart Key បូតុង Power Stat ជាដើម។
បើជាប្រភេទ Trim ឬ Option ខ្ពស់ៗវិញឃើញមានបំពាក់បន្ថែម ពោងសុវត្ថិភាព ៦គ្រាប់ កៅអីស្បែកបញ្ជាដោយដៃធម្មតា, ប្រើចង្កៀងមុខប្រភេទគុជ LED ពិលកាង, អេក្រង់ថាច់អាចប្រើ Bleutooth មានការមេរ៉ា ជាមួយនិងសេនស័រ៦គ្រាប់ជំនួយពេលចូលចត, កញ្ចក់ខ្ដោបអូតូ មុខងារបញ្ជាលើដៃចង្កូត ជាមួយនឹងផ្នែកជាច្រើនទៀតស្រោបស្បែករំលេចដោយថ្នេរមើលទៅស្រស់ស្អាត មិនចាញ់ឡានសេរ៊ីខ្ពស់ៗប៉ុន្មានទេ។
ចំពោះតម្លៃវិញ ទូទៅជាប្រភេទស្លាកលេខសម្រាប់ឆ្នាំ២០១៤ ន្លោះពី ១៩០០០ដុល្លារជាង ទៅ ២០០០០ដុល្លារដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Trim & Option និងភិនភាគជាក់ស្ដែងជាដើម។ ហើយតម្លៃនេះអាចនិយាយបានថាប្រហាក់ប្រហែលទៅនឹង Camry ឆ្នាំ០៧ ក្រដាសពន្ធផងដែរ។
2/ Toyota Camry 2007
ចំណែកឯ Camry 07 ប្រើម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.៤ លីត្រ តែផលិតកម្លាំង ១៥៨ សេះ រត់ដោយប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុត ២៣០ km/h ជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ៧.៤ វិនាទី។
ចំពោះប្រភេទប្រើម៉ាស៊ីនសាំងសុទ្កម្រិតសុីសាំង សម្រាប់ក្នងក្រុងវាស៊ីខ្ទង់ ១២L និងក្រៅក្រុង ៩L/១០០km ឬអាចច្រើនជាងនេះតាមស្ថានភាពជាក់ស្ដែង។
ផ្នែកខាងក្នុងមិនជាទូលាយណាស់ណាទេ បំពាក់កៅអីស្បែក ២ជួរជំួយដោយអេឡិចត្រនិក មានអមដោយហ្វមីការឈើ Speaker JBL ៨ គ្រាប់ ពោងសុវត្ថិភាព ៩គ្រាប់ អេក្រង់ធំ ម៉ាសុីនត្រជាក់ ៦ (ក្រោយមាន ២ ប្រឡះ) មាន Bluetooth ប៉ូតុងបញ្ជាមុខងារលើចង្កូត ពិលកាង កុងទ័រគណនាសាំង កៅអីចុចសងខាង កៅអីក្រោយបតមុខក្រោយបានស្រួល ដំបូលបើក អាចមើលផែនទី (Map GPS Navigation) និងមានកៅអីកម្តៅ ជាដើម ។
ជាឡានឆ្នាំទាបមែនតែតម្លៃនៅគួរសមចន្លោះពី ១៦០០០ដុល្លារជាង ទៅ ២០០០០ដុល្លារស្ដើងដូចគ្នា Corolla ដែរដែលអាស្រ័យលើប្រភេទស្លាកលេខ ក្រដាស់ពន្ធ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
ជារួមទាំងពីរម៉ូឌែលនេះ អាចនិយាយបានភិនភាគប្រហាក់ប្រហែលគ្នា ម៉្យាងពពួកត្រកូល Corolla តែងតែទទួលបាននៅជម្រើស កម្លាំងសមត្ថភាព និងគ្រឿងតុបតែងដែលបំពាក់នៅក្នុងឡានក៏តែងទាបជាងពពួក Camry ដែរ។ តែបើតម្លៃប្រហាក់ប្រហែលគ្នាយើងអាចយកមកនិយាយគ្នាលេងបាន ជាក់ស្ដែងទាំងកម្លាំងជើងក្រោម និងផ្នែកខាងក្នុង Camry ទោះឆ្នាំទាបមែនតែរាងគ្រាន់បើជាង ជាន់ស្ទុះ ជើងក្រោយក៏ហាប់ណែន និងធ្ងន់ល្អដែរ។
គ្រាន់ថាម៉ាស៊ីនចាស់ឆ្នាំរាងស៊ីសាំងខុសធម្មតាបន្ដិច ហើយក៏តែងធ្វើទុកគួរសមដែរ ណាមួយបើជាន់លើសពី១៥០គីឡូម៉ែត្រ./ម៉ោងក៏ពិបាកគ្រប់គ្រងផងដែរ។ ចំណែក Corolla វិញទោះបីជាឆ្នាំខ្ពស់ជាងមែន តែម៉ាស៊ីននៅស្ទើបន្ដិចបើជាន់វ៉ាងជែងបង្ខំមិនសូវជាបានដូចចិត្តប៉ុន្មានទេ តែអេមត្រង់មិនងាយធ្វើទុកផ្ដេសផ្ដាស់ និងសន្សំសំចៃបានច្រើនគួរសម។
បើនិយាយពីរូបរាងវិញ ស្អាត់ប្លែកមិនចាញ់ឡានជំនាន់ក្រោយៗឡើយ ចំពោះរូបរាង និងខាងក្នុងបើជាប្រភេទ Full Option វិញក៏រាងអេមដែរ ណាមួយជើងក្រោមក៏គ្រាន់បើមិនចាញ់ Camry ប៉ុន្មានទេ បើទំហំខាងក្នុងមិនជាលើសខ្វះគ្នាឡើយ ជិះគ្នា៥ទៅ៦នាក់អីបានសមរម្យដូចគ្នា។
តែអ្វីដែលបងប្អូនគួរសម្រេចចិត្តវិញ ថាតើតម្លៃប្រហែលគ្នាក្នុងឆ្នាំ២០២៣នេះ គួរបន្ដចូលចិត្តប្រើឡានឆ្នាំចាស់ ឬផ្លាស់រកឡានដែលមានឆ្នាំខ្ពស់ធន់សន្សំសំចៃ និងមិនសូវឈឺក្បាលច្រើនរឿងចូលជាង ឬយ៉ាងណា? បើនិយាយពីប្រណិតភាព ផាសុកភាព និងទំនុកចិត្តវិញ Admin យល់ថា ឡានឆ្នាំខ្ពស់ៗពេលជិះផ្លូវឆ្ងាយ យប់ព្រលប់ធ្វើដំណើរអីមិនសូវបារម្ភច្រើនប៉ុន្មានទេ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡានទាំងពីរម៉ូឌែលនេះ? បើមានបទពិសោធន៍ឬចំណាប់អារម្មណ៍អាច Comment ចែករំលែកឲ្យAdmin និងបងប្អូនយើងបានដឹង៕
ដោយ៖ Bunsak
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?