Highlander គឺជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមនៅស្រុកខ្មែរ ហើយក៏ជាឡានមួយដែលស្ថិតក្នុងប្រភេទឡានដែលមានម៉ាស៊ីធំ V6 ប៉ុន្ដែតម្លៃទីផ្សារហាងឆេងនៅល្អគួរសម បើធៀបនឹងពពួក Leuxs RX300 ជាដើម។
Toyota Highlander សម្រាប់ស្រុកខ្មែរ ត្រូវបានបងប្អូនដែលនិយម តែងសរសើពីភាពធន់ រឹងមាំ ហើយខ្ពស់ស្រឡាស់ នឹងងាយស្រួលរត់ផ្លូវខេត្ត ពិសេសការឡើងវ៉ាជែងគឺថា ជាន់ស្ទុះទៅតាមជើងតែម្ដង។
Highlander ជំនាន់ទី១ ស៊េរីឆ្នាំ២០០១ ដល់ ២០០៧ ចែកចេញជា ៣ដំណាក់កាលសម្រាប់តម្លៃនៅស្រុកខ្មែរបច្ចុប្បន្នភាគច្រើនជាប្រភេទស្លាកលេខ ដូចជា៖ ស៊េរីឆ្នាំ២០០១ តម្លៃខ្ទង់ ១១,០០០ដុល្លារជាង ទៅ ១៥,០០០ដុល្លារជាង អាស្រ័យលើ ពណ៍ ជម្រើសប៉ុង១ ប៉ុង២ ប្រភេទម៉ាស៊ីន នឹងភិនភាគឡានជាកស្ដែង។
ចូលដល់ស៊េរីឆ្នាំ២០០២ នឹង ២០០៣ កាន់តែមានហាងឆេងមួយកម្រិតទៀត ខណៈតម្លៃក៏ខ្ពស់គួរសមដែរ ចាប់ពី ១៥,០០០ដុល្លារជាង ទៅ ១៧,០០០ដុល្លារឯណោះ អាស្រ័យលើប្រភេទស្លាកលេខខ្ពស់ទាប Option ពណ៍ ឆ្នាំផលិត ប្រភេទម៉ាស៊ីន ជម្រើសប៉ុង នឹងភិនភាគឡានជាក់ស្ដែងជាង។
ចំពោះពពួកឆ្នាំ២០០៤ ឡើងទៅហាក់ខុសប្លែកច្រើនគួរសម ឬហៅថា Facelift លើកទី១ របស់ Highlander ចំណែកតម្លៃវិញក៏កាន់តែខ្ពស់ទៅតាមនឹងដែរ។
គួរបញ្ជាក់ដែរថា៖ Toyota Highlander ភ្ជាប់មកជាមួយម៉ាស៊ីន ២ជម្រើសគឺ៖
ម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៦៣ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចំពោះម៉ាស៊ីន ៦ស៊ីឡាំងវិញ ចំណុះ ៣.០លីត្រ (២០០៣ចុះក្រោម) ផលិតកម្លាំងបាន ២២០សេះ ជាមួយកម្លាំងរមួល ២២២ ផោនហ្វីត រត់ដោយប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប្រភេទប៉ុង១ (2WD) នឹងប៉ុង២ (AWD) ជាមួយកម្រិតស៊ីសាំងខ្ពស់គួរសម ចន្លោះពី ១១លីត្រ ទៅ ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Highlander ជំនាន់ទី១ ស៊េរីឆ្នាំ២០០១ ដល់ ២០០៣ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
ចង់ជិះ Pajero 2021-2022 មួយទឹកគួរកាន់ប៉ុន្មាន? ខណៈឡានជប៉ុននេះស្រុកខ្មែរប្រើតាំងពីឆ្នាំ 90ជាងមកម្ល៉េស