Rav4 គឺជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមមួយនៅស្រុកខ្មែរ តាំងពីជំនាន់ទី១ ឆ្នាំ១៩៩៧ ដល់ ២០០៦ ឃើញវត្តមានជាហូរហែមិនសូវជាដាច់ភ្នែកឡើយ។ Rav4 មិនខុសពីឡានផ្សេងៗរបស់ Toyota ឡើយដែលដក់ជាប់អារម្មណ៍បងប្អូនអ្នកប្រើ ល្បីថាធន់ សន្សំសំចៃ ហើយក៏ខ្ពស់ស្រឡះល្អផងដែរ។
ចូលដល់ជំនាន់ទី៣ ស៊េរីឆ្នាំ២០០៦ វិញ Rav4 ទទួលបានរូបរាងថ្មីប្លែក ជាមួយលក្ខណៈពិសេសគឺបន្ថែមនៅកៅអី ៣ជួរ អាស្រ័យលើ Option ជាដើម។ សម្រាប់តម្លៃវិញកាល ២ឆ្នាំមុនខ្ពស់គួរសមដែរ ចន្លោះពី ១៨,០០០ដុល្លារ ដល់ ២២,០០០ដុល្លារអីដែរ។ តែក្រោយពីស្ងាប់ស្ងាត់មួយរយៈចុងក្រោយនេះ តម្លៃទីផ្សារហាក់មានការប្រែប្រួលច្រើនគួរសម ទាំងប្រភេទស្លាកលេខ នឹងក្រដាសពន្ធ។
បច្ចុប្បន្នកាន់ខ្ទង់ ១៤,០០០ដុល្លារជាង ដល់ ១៨,០០០ដុល្លារជាង បងប្អូនអាចរកជិះបានហើយ អាស្រ័យលើ ពណ៌ Option ប្រភេទស្លាកលេខ ក្រដាសពន្ធ នឹងភិនភាគជាក់ស្ដែង តែសម្រាប់ពពួកម៉ាស៊ីន V6 អាចលើសនឹងតិចតួចជាដើម។
Rav4 ជាប្រភេទឡានបែបគ្រួសារ ទ្វា៥ ខ្ពស់ស្រឡាស់ល្អ ជាមួយកៅអី ២ជួរ នឹង៣ជួរ ទូលាយគួរសម នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានមួយចំនួនបន្ថែមទៀត។
មិនជាសាមញ្ញពេកទេ Rav4 ជំនាន់ទី៣ នេះបែបចែក Option ជាបីដូចជា៖ Base, Sport, និង Limited (Sport, Limited មានកៅអីបីជួរ) Base Option ជាប្រភេទធម្មតា និងប្រើយាន់កង់ ១៦អីញ ចំពោះ Sport វិញរាងគ្រាន់ ប្រើយាន់១៨អីញ បំពាក់ជើងក្រោមជា Sport Turn Suspension។
កញ្ចក់ក្រោយកាត់ចំណាំងផ្លាត, ពិលកាង និងដំបូលបើកជាដើម។ ចំពោះ Limited បន្ថែមជាមួយ ពោងសុវត្ថិភាព ៨, Speaker JBL 7គ្រាប់, ប្រើយាន់ ១៧អីញ, កៅអីស្បែក ប្រើប្រព័ន្ធអេឡិចត្រនិក ជំនួយដោយ Lumbar Support ជាដើម។
ផ្នែកប្លុកម៉ាស៊ីនឃើញប្រើទំហំ ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំង ១៦៦សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទ ប៉ុងមុខ (FWD មានជំនួយដោយប្រព័ន្ធ LSD ) និងប៉ុងពីរ 4WD ជំនួយដោយប្រព័ន្ធ Differential Lock ស៊ីសាំងខ្ទង់ ៨លីត្រជាង ទៅ ១២លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះប្រែប្រួលតិចតួច អាចស្រ័យលើស្ថានភាពបើកបរបជាក់ស្ដែង នឹងប្រភេទប៉ុង ១ ឬប៉ុង២ ជាដើម។
ចំណែកម៉ាស៊ីន ៦ស៊ីឡាំងឃើញមានខ្លះៗដែរ ចំណុះ ៣.៥លីត្រ ផលិតកម្លាំង ២៦៩សេះ កម្លាំងរមួល ២៤៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិកកង់ដោយ ស៊ីសាំងចន្លោះពី ៩លីត្រជាង ទៅក្បែរ ១៣លីត្រជាងក្នុង១០០គីឡូម៉ែត្រ អាស្រ័យលើប្រភេទប៉ុង១ នឹងប៉ុង២ដូចគ្នា។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Rav4 ជំនាន់ទី៣ ស៊េរីឆ្នាំ២០០៦ ដល់២០០៨ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?