Rav4 ចាប់ពីស៊េរីឆ្នាំ២០១៩ ជំនាន់ទី៥ មកហាក់ទទួលបានការគាំទ្រ នឹងពេញនិយមខ្លាំងជាងមុន ក្រោយពី Toyota សម្រេចកែប្រែផ្លាស់ប្ដូរស្ទើតែ ១៩០ឌឺក្រេ ទាំងរូបរាងមួយជុំ ប្រើគ្រោងឆ្អឹងថ្មីជំនាន់ចុងក្រោយ TNGA-K ផ្លាស់ប្ដូរម៉ាស៊ីនថ្មីត្រឹម ៤ស៊ីឡាំងទាំងអស់ ជាមួយផ្ទៃខាងក្នុងថ្មីទាំងស្រុងតែម្ដង។
Rav4 ជាប្រភេទឡាន Crossover SUV របស់ Toyota ដែលមានប្រវែងតួរខ្លួនសរុប ៤,៦០០ម.ម ទទឹង ១,៨៥៥ម.ម កម្ពស់ ១,៦៦០ម.ម ជាមួយទម្ងន់ ១,៦៤០គីឡូក្រាម។
ការឌីស្សាញរូបរាងថ្មីទាក់ផ្នែក នឹងរាងស្ព័រគួរសម ជាមួយផ្ទៃខាងមុខស្រោមដោយសំណាញ់ក្រឡាពណ៌ខ្លៅ រំលិចប័រឌៀក្រោម ឬមាត់ត្រី រាងខើចឡើងលើ អមដោយចង្កៀង Full LED មើលទៅអំណាចគ្រាន់បើ ចំណែកស្ដុបក្រោយវិញក៏ប្រើជា LED រាងស្លីមថ្មីទាក់ផ្នែកផងដែរ។
ស្ថិតក្នុងជំនាន់ទី៥ Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងទាំងអស់ក្នុងចំណោមជាង ១០ប្រភេទជម្រើសផ្សេងៗគ្នា តែសម្រាប់ទីផ្សារអាមេរិក ដែលស្រុកខ្មែរនិយមនាំចូលនោះមានតែគឺ៖
ម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ២០៣សេះ កម្លាំងរមួល ១៨៤ផោនហ្វីត បង្វិលកង់ដោយជម្រើសប៉ុង១ FWD និងប៉ុង២ AWD ។
ចំពោះប៉ុង២ សម្រាប់ Option Adventure & Limited ប្រើប្រព័ន្ធ DVT នឹងជំនួយដោយ Drive Mode៖ Eco, Normal, Sport ជាមួយ Multiple-Terrain Select ជំនួយក្នុងការ Off-Road បន្ថែមទៀតផងដែរ។ រត់ដោយប្រអប់លេខ ៨វគ្កអូតូ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៧លីត្រ ទៅ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ប្រើយាន់កង់ចាប់ពីទំហំ ១៧អ៉ីង ដល់ ១៩អីង ជាមួយប្រព័ន្ធជើងក្រោមប្រើប្រភេទ ឯករាជ្យ Four Wheel Independent Suspension ភ្ជាប់កង់ទាំងបួន ជំនួយបន្ថែមដោយ ស្លាបប្រចៀវឌុបនៅខាងមុខ និងខាងក្រោយជា Multi-Link ។
Rav4 ជំនាន់ទី៥ ភ្ជាប់មកនៅជម្រើស Trim/Option ចំនួន ៥ដូចជា៖ LE, XLE, XLE Premium, Adventure និង Limited ជាដើម។
ផ្ទៃខាងក្នុងទូលាយគួរសម ជាមួយទំហំ ទទឹងដល់ទៅ ១,៨៥៥ម.ម អាចជិះគ្នា ៥នាក់មិនទាន់ចង្អៀតឡើយ នឹងសល់ឃ្លុបក្រោយដាច់ដោយឡែកដាក់អីវ៉ានបានច្រើនគួរសម។
ខាងក្នុងខុសប្លែកគ្នាច្រើនគួរសម អាស្រ័យទៅលើ Trim/Option និយាយរួមបើជា Trim ខ្ពស់ៗដូចជា៖ Limited វិញឃើញមានបំពាក់ជាមួយកៅអីស្បែក ជំនួយដោយអេឡិចត្រនិច នឹង Memory Seat ជាមួយមុខងារក្ដៅត្រជាក់ អេក្រង់កុងទ័រឌីជីថល អេក្រង់ថាច់ ៨អ៉ីងភ្ជាប់ Apple Carplay ជាមួយកាមេរ៉ា ៣៦០ឌឺក្រេ។
កញ្ចក់កាត់ចំណាំងផ្លាត់ ជាមួយកញ្ចក់មើលក្រោយបែបរឌីជីថល Speaker JBL ១១គ្រាប់ ដំបូលបើក ទ្វាគូទក្រោយអូតូ រន្ធ USB មុខក្រោយជាមួយ Wireless Charge រន្ធដុយថាមពល ១២០វ៉លជាដើម។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ Rav4 ទទួលបានកញ្ចប់ Toyota Safety Sense 2.0 ជាស្ដង់ដាតែម្ដង។
សម្រាប់តម្លៃវិញកាលចេញថ្មីរោងចក្រ ២៦,៧៧០ដុល្លារ ដល់ ៣៤,៧៧០ដុល្លារ អាស្រ័យលើ Trim/Option ចាប់ពី LE ដល់ Limited ។
សម្រាប់ស្រុកខ្មែរឃើញពពួកស៊េរីឆ្នាំ២០១៩ មានតិចតួចដែរតម្លៃខ្ទង់ ៤ម៉ឺនដុល្លារជាង ទៅ ៥ម៉ឺនដុល្លារជាង អាស្រ័យលើ ពណ៌ Trim/Option ស្លាកលេខក្រដាសពន្ធ នឹងភិនភាគជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Rav4 ស៊េរីឆ្នាំ២០១៩ មួយនេះ? បើកាន់លុយក្បែរ ៥ម៉ឺនដុល្លារ គិតចង់ពិចារណាជាមួយ Rav4 នេះអត់? សម្រាប់មតិយោបល់ និងបទពិសោធន៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?