Tacoma 2001-2004 នៅតែជាឡាន Pick Up ដែលពេញនិយម នឹងតម្លៃទីផ្សារនឹងល្អ ទោះបីជាអាយុកាល 20ឆ្នាំហើយក្ដី

អ្នកទស្សនា
63
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Tacoma នៅស្រុកខ្មែរឃើញមានប្រើតាំងពីពពួកជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៥ មកម្លេស ហើយក្នុងជំនាន់ទី១ ហ្នឹងដែរ ឃើញពពួកស៊េរីឆ្នាំ ២០០១ ដល់ ២០០៤ ដែលជា Facelift លើកទីពីរក្នុងជំនាន់ទី១ តម្លៃទីផ្សារហាក់នៅល្អ តម្លៃក៏រាងខ្ពស់គួរសម បើទោះបីជាមានអាយុកាលខ្ទង់ ២០ឆ្នាំហើយក្ដី។

1-12.jpg

បច្ចុប្បន្នស៊េរីឆ្នាំ ០១ ដល់ ០៤ ឃើញទីផ្សារដាក់លក់ចន្លោះពី ៧,០០០ដុល្លារជាង ទៅក្បែរ ១០,០០០ដុល្លារ អាស្រ័យលើប្រភេទប៉ុង១ ឬប៉ុង២ ម៉ាស៊ីនតូច ម៉ាស៊ីនធំ នឹងជម្រើស ទ្វា២ ទ្វា៤ ទ្រុងវែងខ្លី នឹងភិនភាគឡានជាក់ស្ដែង។

Tacoma ជំនាន់ទី១ នេះបំពាក់ម៉ាស៊ីន ២ជម្រើសដូចជា៖

442493865_723996183109740_2084634153512900989_n (1).jpg

ម៉ាស៊ីនតូច​ ៤ ស៊ីឡាំង ២.៤លីត្រ​ ផលិតកម្លាំង ១៤២សេះ កម្លាំងរមួល ១៦០ ផោនហ្វីត ខណៈ ៦ស៊ីឡាំង​ ៣.៤លីត្រ ផលិតកម្លាំង ១៩០សេះ កម្លាំងរមួល ២២០ ផោនហ្វីត ភ្ជាប់មកជាមួយប្រអប់លេខ ៥វគ្គអូតូ រត់ដោយប្រភេទប៉ុង១ នឹងប៉ុង២ ជំនួយដោយកាប់ពីតាស់ នឹងប្រព័ន្ធ Lock ប៉ុងជាដើម។ 

R_3747ce9ef3.jpg

គួមផ្សំយាន់កង់ទំហំ ១៤អ៉ីងប្រើសម្បក់ធំ មានជំនួយដោយប្រព័ន្ធ ABS, EBA ជាមួយកម្រិតស៊ីសាំងជាមធ្យម ១២លីត្រ ទៅ ១៤លីត្រ ក្នុង ១០០គីឡូមែត្រ ខណៈប្រភេទម៉ាស៊ីន ៤ស៊ីឡាំងស៊ីខ្ទង់ ១០លីត្រ ទៅ ១២លីត្រ  អាចតិចឬច្រើនជាងនេះទៅតាមការប្រើប្រាស់ជាក់ស្ដែង។

d1172280d4_800.jpg

ចំពោះជើងក្រោមវិញខាងមុខ ពាក់ស្លាបប្រចៀវឌុប double wishbone និងខាងក្រោយប្រភេទចន្ទៀស Leaf Spring ទប់ទល់លើការដឹកទំនិញច្រើន  ខណៈទ្រូងខាងក្រោយដឹកបានច្រើនគួរសមដល់ខ្ទង់ ៨០០គីឡូក្រាមជាង និងអូសសណ្ដោងបានក្បែរ ២តោន។

maxresdefault.jpg

ផ្នែកខាងក្នុងមិនមានអ្វីគួរបរិយាយឡើយ ព្រោះជាឡាន Pick Up ដឹកទំនិញចាស់ឆ្នាំ មិនមានអ្វីដែលប្លែកទេ មានកៅអី២ជួរ ទូលាយល្មម អាចជិះគ្នា៥ នាក់អីដែរ ។

01010_f6xS4vjhIpg_0CI0t2_600x450.jpg

និយាយរួមសម្រាប់ Tacoma ចាស់ឆ្នាំមួយនេះ បច្ចុប្បន្នការប្រើប្រាស់គឺភាគច្រើនបងប្អូនផ្ដោតលើការដឹកទំនិញច្រើនជាង ព្រោះពពួក Tacoma នេះធន់រឹងមាំ នឹងកម្លាំងស្ទុះល្អណាស់ បើទោះបីជាស៊ីសាំងច្រើនបន្ដិចក្ដី។

image_2024-10-19_15-21-37.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Tacoma ជំនាន់ទី១ នេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

2002-toyota-tacoma.jfif

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More