Isuzu D-Max សមត្ថភាពមិនធម្មតា ល្បីថាម៉ាស៊ីនម៉ាស៊ូតអេម កាន់ខ្ទង់ ២ម៉ឺនដុល្លារគួរមើលស៊េរីឆ្នាំទាំងនេះ

អ្នកទស្សនា
60
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

បើនិយាយពីពពួក Isuzu វិញគេតែនឹកឃើញដល់ប្រទេសថៃ ដែលសម្បូររថយន្ដនេះខ្លាំងមែនតែន ហើយក៏មានគ្រប់ម៉ូឌែល ស៊េរីឆ្នាំ នឹងបន្តប្រើជាហូហែរតែម្ដង។ សម្រាប់ស្រុកខ្មែរយើងវិញ ក៏ឃើញមិនសូវដាច់ភ្នែកដែរ ហើយបងប្អូនអ្នកប្រើក៏តែងសរសើរថា Isuzu ម៉ាស៊ីនអេម រត់ស្រួល ពិសេសការដឹកទំនិញវិញ គឺថាសន្សំសំចៃ នឹងធន់ល្អណាស់។

 All-New D-Max 2025 
 All-New D-Max 2025 

បើទោះបីជាឆ្នាំ ២០២៤ នេះត្រកូល D-Max ឈានជើងចូលជំនាន់ថ្មី All-New D-Max 2025 ហើយក្ដី តែបើកក្រឡេកមកមើលពពួកជំនាន់ទី២ ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ នេះវិញឃើញថា ទីផ្សារនៅល្អគ្រាន់បើ។

OIP.jfif

ចំពោះបងប្អូនដែលស្រឡាញ់ចង់ប្រើសម្រាប់ដឹកទំនិញអាជីវកម្មផ្សេងៗ ហើយចង់រក D-Max ស៊េរីឆ្នាំ ០១៣​ ដល់ ០១៥ ឃើញតម្លៃទីផ្សារដាក់លក់ប្រភេទចង្កូតឆ្វេងហ្ស៊ីនចន្លោះក្បែរ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ឆ្នាំផលិត ជម្រើសប៉ុង១ ឬប៉ុង២ នឹងភិនភាគឡានជាក់ស្ដែងជាដើម។

R.jfif

Isuzu D-Max ជំនាន់ទី២ នេះបំពាក់ម៉ាស៊ីនម៉ាសូត ៤ស៊ីឡាំង ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៨០ផោនហ្វីត ដែលខ្មែរយើងហៅថាម៉ាស៊ីនធំ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ (4x2) និងប៉ុងពីរ (4x4) ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាពីតាស់ ជាមួយកម្រិតស៊ីបប្រេងចន្លោះពី ៩លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ។

image.png

វាមានប្រវែងតួរខ្លួនសរុប ៥២៩៥ម.ម ទទឹង ១៨៦០ម.ម កម្ពស់ ១៧៨៥ម.ម ពីដីមកបាត ២២៥ម.ម ទម្ងន់ ១៩៤៥គីឡូក្រាម អាចដឹងទម្ងន់បាន ១តោនជាង ជាមួយសមត្ថភាពអូសសណ្ដោងរហូតដល់ទៅ ៣.៥តោនឯណោះ។

ISUZU-D-Max-Double-Cab-4405_16.jpg

ចំពោះផ្នែកខាងក្នុងមានការឌីស្សាញដូចទៅនឹង Chevrolet Colorado ក្នុងប្រភេទស៊េរីឆ្នាំដូចគ្នា ជាមួយផ្ទៃខាងក្នុងទូលាយគួរសម បំពាក់កៅអី ២ជួរ អាចជិះបានគ្នា ៥នាក់។

OIP (2).jfif

បើជាប្រភេទ Trim ខ្ពស់ឬ Full Option វិញមានបំពាក់មកជាមួយ កៅអីស្បែកជំនួយដោយអេឡិចត្រនិក, អេក្រងធំប្រភេទ Kenwood មាន GPS, កាមេរាក្រោយ Bluetooth Speaker ៤គ្រាប់, ពោងសុវត្ថិភាព៦គ្រាប់ និងមានមុខងារមួយចំនួនបញ្ជាលើចង្កូត ជាដើម។ 

D-Max-interior-1024x641.jpg

សរុបមកស្រុកខ្មែរយើង និយមគួរសមដែរសម្រាប់ពពួកជំនាន់ទី២នេះ ដែលតម្លៃទីផ្សារគ្រាន់បើ ធន់សន្សំសំចៃ នឹងសមស្រប់សម្រាប់បងប្អូនដែលចង់ប្រើក្នុងស្ថានភាពរកស៊ីដឹកទំនិញជាដើម។ គ្រាន់តែគ្រឿងបន្លាស់វិញមិនសូវសម្បូរឡើយ ណាមួយពពួកម៉ាស៊ីនម៉ាស៊ូត បើប៉ះឡានស្ទើៗ ហាក់ប្រើមិនសូវស្រួល ចំណែកការជួសជុលវិញក៏មានតម្លៃខ្ពស់ជាងពពួកសាំងដែរ។

OIP (1).jfif

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Isuzu D-Max ស៊េរីឆ្នាំ ២០១៣ ដល់ ២០១៥ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More