Triton ជាកំពូល Pick Up មួយរបស់ជប៉ុន Mitsubishi ដែលគេល្បីថាជាន់ដីថៃមិនអស់ចិត្ត ហក់មកអង្រួនទីផ្សារស្រុកខ្មែរទៀត ខណៈក្នុងឆ្នាំ២០២៤ នេះ Triton ទើបតែបញ្ចេញ All New Triton 2024 ដែលមានការផ្លាស់ប្ដូរថ្មីទាំងស្រុង កំពុងតែអង្រួនទីផ្សារស្រុកខ្មែរម្ដងជាមួយតម្លៃខ្ទង់ ៤ម៉ឺនដុល្លារប៉ុណ្ណោះ។
តែបើបងប្អូនដែលចង់ប្រើពពួក Triton តែកាន់ខ្ទង់ ២ម៉ឺនក្រាស់ ទៅក្បែរ ៣ម៉ឺនដុល្លារ អាចមើលត្រឹមស៊េរីឆ្នាំ ២០១៩ ដល់ ២០២០ បានសមត្ថភាពមិនធម្មតាប៉ុន្មានឡើយ។
ពពួក Triton ស៊េរីឆ្នាំ ២០១៩ ដល់ ២០២០ ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ២.៤លីត្របំពាក់បច្ចេកវិទ្យា Mivec ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៨០សេះ កម្លាំងរមួល ៤៣៤ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូអាចថែមថយលេខដៃបានជាមួយ Paddle Shift នៅដៃចង្គូត បង្វិលកង់ដោយប៉ុង១ 2WD ប៉ុង2 4WD មានជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាបពីតាស់។ ហើយក៏ភ្ជាប់មកនៅប្រព័ន្ធសុវត្ថិភាព ABS EBD TC ជាមួយប្រព័ន្ធជំនួយពេលចុះ និងឡើងចំណោទផងដែរ។
កម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចន្លោះពី ៩លីត្រទៅ ១១លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
Triton ជាប្រភេទឡានទ្វា ៤ ធំទូលាយគួរសម មានប្រវែងសរុប ៥៣០៥ម.ម ទទឹង ១៨១៥ម.ម កម្ពស់ ១៧៩៥ម.ម ពីដីមកបាត ២០៥ម.ម ជាមួយទម្ងន់ ១៩០០គីឡូក្រាម។
ចំណែកផ្ទៃទ្រុងខាងក្រោយធំទូលាយប្រវែង ១៥២០ម.ម មានជម្រៅ ៤៧៥ម.ម អាចផ្ទុកទម្ងន់ដល់ទៅជិត១តោន ជាមួយនឹងសមត្ថភាពអូសសណ្ដោងបានខ្ទង់ ៣តោនឯណោះ។
ចំពោះផ្នែកខាងក្នុងបំពាក់ ២ជួរអាចជិះគ្នា៥នាក់មិនទាន់ចង្អៀតផង បើជាប្រភេទ Trim ខ្ពស់ៗឬ Full Option វិញឃើញមានបំពាក់ Smart Key ប៉ូតុង Power កៅអីស្បែកជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ។ ក្រៅពីនឹងក៏មានអេក្រង់ថាច់ទំហំ ៧អីញមានភ្ជាប់នៅមុខងារជាច្រើន ពិសេសគឺកាម៉េរាជុំវិញ 360 ឌឺក្រេ រន្ធម៉ាស៊ីនត្រជាក់ក្រោយលើដំបូល មុខងារបញ្ជាលើដៃចង្កូត ពោងសុវត្ថិភាព ៧គ្រាប់, និង Speaker ៦គ្រាប់ជាដើម។
សម្រាប់បង្អូនវិញយល់យ៉ាងណាដែរចំពោះ Mitsubishi Triton ស៊េរីឆ្នាំ ២០១៩ ដល់ ២០២០ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ