កាលមុននរណាមិនល្បី CR-V បើមានប្រើស៊េរីឆ្នាំ ២០០២ ដល់ ២០០៦ នេះទៀតដឹងតែជាន់ផ្អៀងហើយ ប៉ុន្ដែបច្ចុប្បន្នធូរថ្លៃខ្លាំងមិនដូចមុនទៀតទេ

អ្នកទស្សនា
72
0/ AKlasseAuto Promotion
Untitled-45-Recovered-555.jpg

កាលមុននរណាមិនល្បី CR-V បើមានប្រើស៊េរីឆ្នាំ ២០០២ ដល់ ២០០៦ នេះទៀតដឹងតែជាន់ផ្អៀងហើយ ប៉ុន្ដែបច្ចុប្បន្នធូរថ្លៃខ្លាំងមិនដូចមុនទៀតទេស្រុកខ្មែរឲ្យតែនិយាយដល់ឡានប្រេន Honda គឺគេតែងនឹកដល់ Crossover SUV មួយម៉ូឌែល ដែលមានឈ្មោះបោះសម្លេងជាងគេនោះគឺ Honda CR-V ។ 

461578780_8632543573476078_8072065130877550517_n (1).jpg

CR-V ផលិតដំបូងនៅឆ្នាំ ១៩៩៧ ដល់ ២០០១ ចាត់ជាជំនាន់ទី១ ចូលដល់ជំនាន់ទី២ ដែលយកមកនិយាយពេលនេះគឺស៊េរីឆ្នាំ ២០០២ ដល់ ២០០៦ ខណៈបច្ចុប្បន្នវត្តមាន CR-V 2024 កំពុងក្លាយជាឡានថ្មីដែលមានតម្លៃសមរម្យ នឹងទំនើបកាន់តែខ្លាំងរបស់ Honda ។

ជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៧ ដល់ ២០០១
ជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៧ ដល់ ២០០១

បើនិយាយពីកម្លាំងវិញ CR-V ជំនាន់ទី២ ធំជាងឆ្នាំមុនបន្ដិច ដោយបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.៤លីត្រ ផលិតកម្លាំងបាន១៦០សេះ និងកម្លាំងរមួល ១៦២ផោនហ្វីត ប្រើប្រអប់លេខ៤វគ្គអូតូ បង្វិលកង់ដោយជម្រើសប៉ុងមួយ(FWD) និងប៉ុងពីរ(AWD)។ ជាមួយកម្រិតស៊ីសាំង ខ្ទង់ ៩លីត្រ ទៅ ១១លីត្រ អាចអាចលើសខ្វះតិចតួចអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង។

461533679_8632543390142763_3219045439377704156_n.jpg

CR-V ជាប្រភេទឡាន ទ្វា៥ កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយធំទូលាយ អាចដាក់អីវ៉ាន់បានច្រើនគួរសម។ ចំពោះស្រុកខ្មែរឃើញមានពីរ Option សម្រាប់សម្គាល់លក្ខណៈសេសរបស់ឡាន។

461284500_8632542273476208_8159320825559485146_n.jpg

បើចូលមកផ្នែកខាងក្នុង បើជាប្រភេទ Option EX វិញ ឃើញមានពូកស្បែកលាយកាំម្ងី ដំបូលបើក ពោងសុវត្ថិភាព ៦គ្រាប់ ទ្វាទាំង៥ អាចបញ្ជា Lock Unlock ដោយប្រើតេឡេ ជាមួយនឹងពិលកាងជាដើម។

461327051_8632542543476181_6772915530748310113_n.jpg

ខណៈប្រភេទ Option LE អាចថាជាពពួកធម្មតា Base Option បំពាក់កៅអីក្រណាត់កាំម្ងី នឹងបិតបើកទ្វាដោយប្រើ សោរ ចាក់ នឹងមិនមានពិលកាង ឬដំបូលបើកឡើយ ។

461418276_8632542770142825_5214447819129573932_n.jpg

សម្រាប់តម្លៃវិញ ឃើញទីផ្សារបច្ចុប្បន្នដាក់លក់ ចន្លោះពី ៦,០០០ដុល្លារជាង ទៅ ៨,០០០ដុល្លារជាង បើជាប្រភេទមេឡានកម្រជួមតែម្ដង អាចក្បែរ ១ម៉ឺនដុល្លារឯណោះ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។

461135615_8632543090142793_1080633621752686170_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ កំពូលរថយន្ដរបស់ Honda ម៉ួឌែល CR-V ជំនាន់ទី២ មួយនេះ?​​ បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

461179441_8632542586809510_7179658763435829949_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More