Frontier ជាកំពូល Pick Up មួយរបស់ Nissan ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ នៅអាមេរិកក៏សម្បូរ ស្រុកខ្មែរក៏មិនខ្វះដែរ ភាគច្រើនជាពពួកជំនាន់ទី២ ស៊េរីឆ្នាំ ២០០៥ ដល់ ២០០៧ សម្រាប់បច្ចុប្បន្នវិញស្រុកខ្មែរស្ទើរតែគ្មានសោះសម្រាប់ពពួកក្រដាសពន្ធ។
បើនិយាយពីសមត្ថភាពក្នុងការបើកបរ វិញមិនគួរមើលរំលងឡើយ Nissan បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៤.០លីត្រ ផលិតកម្លាំងបាន ២៦៥សេះ និងកម្លាំងរមួល ២៨៤ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ ល្បឿនអតិបរិមា ២២៣គីឡូម៉ែត្រ/ម៉ោង បង្វិលកង់ដោយប្រភេទប៉ុងមួយ (RWD) និងប៉ុងពីរ(4WD) ជំនួយដោយប្រព័ន្ធកាប់តាស់។
កម្លាំងខ្លាំងទទួលស្គាល់ ប៉ុន្ដែបើនិយាយពីកម្រិយស៊ីសាំងវិញ រាងញញឹតដែររ ដោយក្នុងក្រុងផ្លូវស្ទះខ្ទង់ ១៧លីត្រ និងក្រៅក្រុងផ្លូវលាតខ្ទង់ ១៣លីត្រក្នុង១០០គីឡូម៉ែត្រឯណោះ។
Navara វាមានប្រវែងតួរខ្លួន ៥២២០ ម.ម ទទឹង ១៨៥០ ម.ម កម្ពស់ ១៧៨០ ម.ម ពីដីមកបាត ២៥៦ ម.ម ទម្ងន់ ១៩២៤ ម.ម ទ្រុងខាងក្រោយប្រវែង ១៥៧០ ម.ម អាចដឹកបានក្បែរ ១តោន និងសមត្ថភាពអូសសណ្ដោងបានខ្ទង់ ៣តោនឯណោះ។
ចំពោះខាងក្នុង មិនមានអ្វីដែលប្លែកនោះទេ ដូចទៅនឹងរថយន្ដ Pick Up ស៊េរីឆ្នាំ២០០៥ ដ៏ទៃទៀតដែរ មានប៉ូតុងបញ្ជាមុខងារមួយចំនួន កៅអីកាំញ៉ៃពីរជួរ អាចជិះបាន ៥នាក់ ចំពោះការប្រើប្រាស់ហាក់មិនមានអ្វីប្លុកស្មាយឡើយ។
សម្រាប់តម្លៃទីផ្សារបច្ចុប្បន្ននេះវិញ Nissan Frontier ជំនាន់ទី២ នេះហាក់ធូរថ្លៃច្រើន ចន្លោះពី ៧,០០០ដុល្លារជាង ទៅខ្ទង់ ១០,០០០ដុល្លារជាងប៉ុណ្ណោះ អាស្រ័យលើប្រភេទស្លាកលេខខ្ពស់ទាប់ ពណ៌ ឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែងជាដើម។
ក្រៅពីកម្លាំងខ្លាំង នឹងតម្លៃធូរ Nissan Frontier ក៏មានចំណុចគួរពិចារណាផងដែរ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ប្រើ គិតគួរមុនសម្រេចចិត្តទិញ។
១/ បច្ចុប្បន្នទីផ្សារ ហាក់ស្ងប់ស្ងាត់ណាស់ ដូចនេះហើយតម្រូវការទៅលើម៉ូឌែល Frontier មានតិច ធ្វើឲ្យការលក់ចេញ ទិញចូលខាតច្រើន។
២/ គ្រឿងបន្លាស់មិនសូវសម្បូរឡើយ (ភ្នំពេញមានខ្លះដែរ) តម្លៃវិញក៏រាងខ្ពស់គួរសមដែរ។
៣/ ជាប្រភេទឡានម៉ាស៊ីនធំ កម្លាំងខ្លាំងមែន ប៉ុន្ដែស៊ីសាំងខ្លាំង ចំពេលបច្ចុប្បន្ន តម្លៃឥន្ធនៈនៅខ្ពស់ ធ្វើឲ្យការចំណាយកាន់តែច្រើន ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan Frontier មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ