កាលចេញដំបូងក្បែរ ៥ម៉ឺនដុល្លារ ពេលនេះកាន់ខ្ទង់ ៣ម៉ឺនដុល្លារជាង ទិញបានជិះហើយ យល់យ៉ាងណាដែរចំពោះ Honda CR-V ឆ្នាំ២០២២ មួយនេះ?

អ្នកទស្សនា
74
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

CR-V ជាឡានខ្ពស់ល្មមស្ថិតក្នុងប្រភេទ Crossover SUV ខ្នាតមធ្យមមួយរបស់​ Honda ដែលល្បីថាជាឡានដែល ធន់ស្រួលប្រើមិនមានភាពស្មុកស្មាញច្រើន រូបសម្បត្តិសមរម្យ នឹងសន្សំសំចៃខ្ពស់ ខណៈពពួកស៊េរីឆ្នាំ ២០២២ ចេញដំបូងក្បែរ ៥ម៉ឺនដុល្លារឯណោះ។ ចុះប្រភេទមួយទឹកស្លាកលេខវិញសល់ប៉ុន្មានដែរ?

252790031_3036091093307825_5543161695169245607_n.jpg

សម្រាប់ពពួកស្លាកលេខស៊េរីឆ្នាំ ២០២២ ឃើញទីផ្សារដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារស្ដើង ជាមួយភិនភាគរបស់ឡាន ហាក់នៅថ្មីមិនចាញ់ខ្លាញ់គោឡើយ បើទោះបីជាបច្ចុប្បន្ន Honda CR-V ២០២៤ បានចេញលក់ម៉ូឌែលចុងក្រោយ ជាមួយរូបរាងថ្មីទាំងស្រុង នឹងទំនើបខ្លាំងជាងមុនហើយក្ដី។

255638744_3036091059974495_6951368062966476762_n.jpg

ផ្នែកប្លុកម៉ាស៊ីនស៊េរីឆ្នាំ ២០២២ នេះឃើញបំពាក់ជាមួយម៉ាស៊ីនសាំងជំនាន់ថ្មី I-VTEC ដែលជាបច្ចេកវិទ្យារបស់ Honda ទំហំ ៤ស៊ីឡាំង ២.០លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ កម្លាំងរមួល ១៨៩សេះ រត់ដោយប្រអប់លេខ CVT (៧វគ្គ) បង្វិលកង់ដោយប៉ុងមុខ FWD និងអាចថែមថយលេខដៃដោយ Paddle Shift អមជាមួយប្រព័ន្ធហ្វ្រាំងសុវត្ថិភាពដ័សម្បូរបែបផងដែរ។

255365624_3036091036641164_6120987926516148172_n.jpg

បើក្រឡេកមើលពីកម្រិតស៊ីសាំងវិញ CR-V ឆ្នាំខ្ពស់មួយនេះជាមធ្យមខ្ទង់ ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។

ចំពោះភាពទំនើបក៏ដូចជាបរិក្ខាខាងក្នុងវិញ CR-V ជាប្រភេទឡាន Crossover SUV ទ្វា៥ បពាក់កៅអីស្បែក ២ជួរធំទូលាយគួរសម អាចជិះគ្នា ៥ ទៅ ៦នាក់បាន និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម នឹងផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងែរ។ 

image.png

ក្រៅពីនឹងឃើញមានអេក្រង់ថាច់ ៧អ៉ីងអាចភ្ជាប់ជាមួយ Apple Carplay & Android Auto ជាមួយនិងកាម៉េរាក្រោយ និងមានកាមេរ៉ានៅផ្នែកត្រលោគកញ្ចក់ Land Watch ធ្វើការជាមួយសេនស័រ សម្រាប់បញ្ហាពីឧបសគ្គ ឬមានការវ៉ាជែងជាដើម។ 

image.png

មិនតែប៉ុណ្ណោះក៏មានបន្ថែមនៅ ពោងសុវត្ថិភាព ៨គ្រាប់ ប្រព័ន្ធ Smart Key ឆ្លាតវ៉ៃចាក់សោរអូតូពេលដើរចេញពីរថយន្ត កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត បូតុងហ្វ្រាំងដៃអេឡិចត្រនិច មុខងារ Brake Hold ជំនួយក្នុងការបើកបរក្នុងក្រុង និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Honda CR-V មួយទឹកឆ្នាំខ្ពស់តម្លៃខ្ទង់ ៣ម៉ឺនដុល្លារជាងមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More