Toyota Prius ជំនាន់ទី៣ ស៊េរីឆ្នាំ ២០១០ ដល់ ២០១៥ មានការបែងចែក Option ជាច្រើនសម្រាប់ស្រុកខ្មែរយើងវិញ ឃើញមានប្រើចម្រុះតែម្ដងដូចជា៖ Option 2-3-4-5 នឹង 5 Advanced ជាដើម។ ក្រៅពីនឹងក៏ឃើញមាន Option មួយចំនួនទៀតដែលមានបំពាក់ចាប់ពីឆ្នាំ ២០១២ ដូចជាប្រភេទ Plug-in, Deluxe Solar, Persona Series, Plus Performance ជាដើម។
ដោយមើលឃើញពីការប្រើប្រាស់ពពួក Prius ច្រើនសម្រាប់ស្រុកខ្មែរ ម្យ៉ាង Option 5 នេះក៏ជា Option ដែលពេញនិយមនៅលើទីផ្សារ ជាមួយតម្លៃហាក់ខ្ពស់ជាងពពួក Option 4 ចុះក្រោម ទើបកម្មវិធី បទបង្ហាញរថយន្ដមួយទឹក របស់ Advan Auto ចង់បើកបង្ហាញពីលក្ខណៈពិសេសប្លែក ៤ចំណុច ដែល Option 5 ស៊ីដាច់ នឹងបន្ថែមពីលើពពួក Option 4 ចុះក្រោម ដែលមើលទៅកាន់តែស្ព័រ ទាក់ទាញជាងធម្មតា។
ដែលចំណុចទាំងនោះរួមមាន៖ យាន់កងបែបស្ព័រទំហំ ១៧អ៉ីង Alloy Wheel ជាមួយពិលកាងមួយគូរ នឹងចង្គៀងគុជ ៣ LED អមដោយមុខងារទឹកបាញ់ចង្កៀង ក្រៅពីនឹងដូចពពួក Option 4 ដែរ។
៤ចំណុចនេះហើយ ដែលជួយលើសម្រស់ Option 5 ឲ្យកាន់តែស្ព័រ នឹងស្លីមជាងមុន ជាមួយតម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ឆ្នាំផលិត ពណ៌ ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Prius Option 5 មួយនេះ? បងប្អូនដែលកំពុងប្រើ ឬមានបទពិសោធន៌ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ