Mazda 2 កំពុងតែឈានជើងចូលទៅកាន់ទីផ្សាររថយន្ដថ្មីខ្លាញ់គោ ដែលមានតម្លៃធូរថ្លៃល្មមប្រើ ខណៈពីមួយឆ្នាំទៅមួយឆ្នាំ បើអង្កេតពីតម្លៃវិញ គឺថាថយចុះគួរឲ្យគត់សម្គាល់ផងដែរ។
ថ្មីៗនេះ Mazda កំពុងតែបើកទទួលក់ស្វាគមន៍សម្រាប់ម៉ូឌែល Mazda 2 2025 ជាមួយតម្លៃល្អមិនធ្លាប់មានគឺត្រឹមតែ ២១,៩៩៩ដុល្លារប៉ុណ្ណោះ។ តែបើក្រឡេកមើលពីឆ្នាំបន្ទាប់មុនគឺម៉ូឌែល ២០២៣ កាលចេញលក់ដំបូង ២៤,៩០០ដុល្លារឯណោះ។
សម្រាប់ប្រភេទស្លាកលេខស៊េរីឆ្នាំ ២០២៣ ឃើញនៅលើទីផ្សារបច្ចុប្បន្ននេះដាក់លក់ក្នុងតម្លៃចន្លោះពី ១៧,០០០ដុល្លារជាង ទៅក្បែរ ១៩,០០០ដុល្លារ អាស្រ័យលើពណ៌ នឹងភិនភាគឡានជាដើម។
ម៉ូឌែល Mazda 2 ក្នុងបរិបទស្រុកខ្មែរយើងទទួលបានការពេញនិយមខ្លាំងគ្រាន់បើដែលមានរហ័សមានថា M2 ជាប្រភេទឡានកូនកាត់ចេញម្ដងពីម៉ូឌែលគឺ ប្រភេទ M2 Hatchback និង M2 Sedan ដែលមានបំពាក់គ្រឿងបរិក្ខាដូចគ្នា តែប្លែកត្រង់រូបរាងបខាងក្រៅន្ដិចតែប៉ុណ្ណោះ។
M2 មួយនេះភ្ជាប់មកជាមួយម៉ាស៊ីនសាំង Sky Active ជំនាន់ចុងក្រោយ (បង្កើនសន្ទុះ សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយជាតិពុលក្នុបរិយាកាស) ទំហំ ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងសេះបាន ១០៧សេះ កម្លាំងរមួល ១៣៩ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ដែលមានជំនួយដោយ Sport Mode អាចរត់ល្បឿនជាអតិបរិមាជិត ២០០គីឡូម៉ែត្រ/ម៉ោង។
Mazda 2 ក៏ជាពពួកឡានដែលធន់ សន្សំសំចៃផងដែរ ចំពោះកម្រិតស៊ីសាំងវិញត្រឹមតែ ៥លីត្រ ទៅ ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចំពោះផ្នែកខាងក្នុង ទូលាយគួរសម បំពាក់កៅអី ២ជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគួរសមទៀត។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda 2 2023 មួយនេះ? តម្លៃប៉ុណ្ណឹងគិតថាល្មមពិចារណាបាននៅ ខណៈរយៈពេលប្រើ និងភិនភាគឡាន មិនទាន់បាត់ខ្លិនខ្លាញ់គោនៅឡើយទេ។
បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ