ថ្មីៗនេះ Toyota Cambodia ដែលជាក្រុមហ៊ុនជប៉ុនដែលមានសាខានៅស្រុកខ្មែរ ទើបតែសម្ភោធ៍នៅកំពូលរថយន្ដ SUV Land Cruiser Prado 250 ស៊េរីឆ្នាំ 2025 ជាមួយតម្លៃចាប់ពី ១៥ម៉ឺនដុល្លារជាង ទៅ ១៦ម៉ឺនដុល្លារជាង។
ចុះបើក្រឡេកមកមើល Prado ជំនាន់ទី ១ ស៊េរីឆ្នាំ ២០០៣ ដល់ ២០០៦ នេះវិញតម្លៃសល់ប៉ុន្មានដែរ? ខណៈឡានប្រើម៉ាស៊ីនម៉ាស៊ូតមួយនេះល្បីណាស់ថា ធន់មាំល្អ ខណៈប្រភេទសាំងក៏មានច្រើនគួរសម ហើយក៏សម្បូរប្រើនៅលើទីផ្សារបច្ចុប្បន្នផងដែរ។
សម្រាប់ទីផ្សារស្រុកខ្មែរ Prado មានច្រើនជម្រើសណាស់ ទាំងប្រភេទសាំង និងម៉ាស៊ូត ម៉ាស៊ីនតូចធំផងដែរដូចជា៖
ម៉ាស៊ីនសាំង ៤ស៊ីឡាំង ២.៧លីត្រ ផលិតកម្លាំងសេះបាន ១៦៣សេះ កម្លាំងរមួល ១៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ។
ម៉ាស៊ីនម៉ាស៊ូត ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៦៣សេះ កម្លាំងរមួល ២៥៣ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ។
ម៉ាស៊ីនម៉ាស៊ូត ៣.០លីត្រ ដូចគ្នាតែសម្រាប់ឆ្នាំ០៦តែប៉ុណ្ណោះ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៣ និងកម្លាំងរមួយរហូតដល់ ៣០៣ផោនហ្វីត រត់ដោយប្រអប់ ៥វគ្គអូតូ។
ចំពោះកម្រិតស៊ីប្រេងសាំងវិញ ជម្រើសទាំង៣ម៉ាស៊ីននេះ ក្នុង១០០គីឡូម៉ែត្រវាស៊ីចន្លោះពី ១០លីត្រ ទៅ ១៣លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ក្រៅពីនឹងសម្រាប់ម៉ូឌែលរត់ដោយប៉ុងពីរ (4WD) ក៏មានជំនួយដោយប្រព័ន្ធ Differential Lock និងលេខកាប់ពីតាស់ ហើយអ្វីដែលពិសេសនោះគឺប្រព័ន្ធបញ្ជាបូមឡើងចុះ សម្រាប់ស្ថានភាពផ្លូវលំបាកៗផងដែរ។
Prado ជាប្រភេទឡាន SUV ទ្វា៥ ដែលមានកម្ពស់ខ្ពស់ស្រឡះល្អ ងាយស្រួលក្នុងការបើកបរផ្លូវឆ្ងាយចុះខេត្តផ្លូវមិនរាបស្មើរអាចទុកចិត្ត Prado នេះបាន។
បើចូលមកខាងក្នុងវិញ ឃើញមានកៅអី៣ជួរ ធំទូលាយ អមដោយរន្ធម៉ាស៊ីនត្រជាក់មុខក្រោយលើក្រោម ដោយមិនខ្លាចត្រជាក់ចាញ់ថ្ងៃឡើយ។
ចំពោះខាងក្នុងរាងប្លែកខុសៗគ្នាអាស្រ័យលើប្រភេទ Option តែបើជាប្រភេទ Full Option វិញ ឃើញភ្ជាប់មកជាមួយកៅអីស្បែកជំនួយដោយអេឡិចត្រនិក កៅអីកម្ដៅ ពោងសុវត្ថិភាពព័ទ្ធជុំវិញ អេក្រង់ LCD នៅផ្នែកតាបឡូខាងមុខ អមដោយហ្វីមីកាឈើ ដំបូលបើក ទឹកបាញ់ចង្កៀង ហើយក៏មានឧបករណ៍ និងមុខងារជាច្រើនមួយចំនួនទៀតផងដែរ។
សម្រាប់តម្លៃវិញឃើញនៅខ្ពស់គួរសមខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារ អាស្រ័យលើឆ្នាំផលិត Option ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Land Cruiser Prado ស៊េរីឆ្នាំ ២០០៣ ដល់ ២០០៦ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ