Toyota Vitz នឹង Belta ជាឡានប្ដូរចង្កូត កំពុងចរាចរណ៍ច្រើនគួរសម ជាមួយតម្លៃខ្ទង់ 6,000ដុល្លារជាង គួរពិចារណាអត់?

អ្នកទស្សនា
473
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered.jpg

Vitz នឹង Belta ជាប្រភេទឡាន Sedan នឹង Hatchback ដ៏ពេញនិយមមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនាមជាឡានប្ដូរចង្កូតពី ស្ដាំ មក ឆ្វេង កំពុងចរាចរណ៍ លើដងផ្លូវស្រុកខ្មែរច្រើនគួរសម។ ចំពោះតម្លៃវិញ ហាក់មានការថយចុះច្រើនដែរ បើធៀបនឹង ២ ទៅ ៣ឆ្នាំមុន ចំពោះសន្ទុះនៃការលក់ចេញ ទិញចូល ក៏មានការថយចុះតិចដែរ។ 

image.png

កាលពីមុនសម្រាប់ពពួកស្លាកលេខ Toyota Vitz ស៊េរីឆ្នាំ ២០០៦ ដល់ ២០១០ ខ្ទង់ ៧,០០០ដុល្លារជាង ទៅក្បែរ ១០,០០០ដុល្លារ ខណៈ Toyota Belta ស៊េរីឆ្នាំដូចគ្នា ចន្លោះពី ៨,០០០ដុល្លារ ទៅ ១០,០០០ដុល្លារជាង ឯណោះ។

ឆ្វេង Vitz ស្ដាំ Belta
ឆ្វេង Vitz ស្ដាំ Belta

ចំពោះបច្ចុប្បន្ននេះវិញ ដូចជាទីផ្សារហាងឆេងរាងធ្លាក់ចុះបន្ដិច សម្រាប់បងប្អូនដែលចង់ជិះ កាន់ខ្ទង់ ៦,០០០ដុល្លារជាងឡើងទៅ អាចរកបានជិះហើយ តែតម្លៃអាចប្រែប្រួលលើសខ្វះ ទៅតាមស្ថានភាពភិនភាគឡាន ឆ្នាំផលិត ពណ៌ Trim/Option ជាដើម។

ខាងក្នុងតាបឡូ របស់ Toyota Vitz
ខាងក្នុងតាបឡូ របស់ Toyota Vitz

គួរបញ្ចាក់៖ Toyota Vitz នឹង Belta ភាគច្រើន ដែលស្រុកខ្មែរនាំចូលមកប្រើ ជាប្រភេទម៉ាស៊ីន ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ភ្ជាប់ជាមួយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។

ខាងក្នុងតាបឡូ Toyota Belta
ខាងក្នុងតាបឡូ Toyota Belta

ប្រើយ៉ានកង់ ១៥អីញ បំពាក់ហ្វាំ្រឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្រ្វាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយកម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ដោយក្នុង ១០០គីឡូម៉ែត្រចាយចន្លោះពី ៥លីត្រជាង ទៅ ៦លីត្រជាង ប៉ុណ្ណោះ។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Vitz នឹង Belta ពីរម៉ូឌែលនេះ? តម្លៃខ្ទង់ ៦,០០០ដុល្លារជាង គួរពិចារណាដែរអត់? សម្រាប់បងប្អូនដែលមាន មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

image.png

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More