ក្រោយពីទើបតែបើករោងចក្រធំនៅអាមេរិក និងឡើងជាក្រុមហ៊ុនផលិតរថយន្ដដែលមានមូលធនទីផ្សារខ្ពស់ជាងគេលំដាប់ទី ៣ បន្ទាប់ពី Tesla និង Toyota ថ្មីៗនេះ VinFast បានប្រកាសដាក់ទុនសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនី របស់ខ្លួនចំនួន ៧ ទីតាំង បន្ថែមក្នុងទឹកដីអាស៊ី នៅចាប់ផ្ដើមពីឆ្នាំ ២០២៦នេះ។
តាមការចុះផ្សាយពី Reuters បានឲ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតឡានអគ្គិសនីនេះ នឹងចាប់ផ្ដើមពីប្រទេស ឥណ្ដូនេស៊ី មុនគេ ដោយ VinGroup ដែលជាក្រុមហ៊ុនមេរបស់ VinFast គ្រោងវិនិយោគទឹកប្រាក់ ១.២ ពាន់លានដុល្លារសម្រាប់ដាក់ការរកស៊ីរយៈពេលយូរនៅទីផ្សារឥណ្ដូនេស៊ី ក្នុងនោះ ២០០ លានដុល្លារ នឹងចំណាយសម្រាប់ការសាងសង់រោងចក្រ ដែលប៉ាន់ស្មានថានឹងបើកដំណើរការក្នុងឆ្នាំ ២០២៦ ខាងមុខ ជាមួយទំហំការផលិតពី ៣០ ០០០ ទៅ ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
សូមជម្រាបថា រោងចក្រនៅឥណ្ឌូនេស៊ីនេះ នឹងក្លាយជារោងចក្រទី ៣ របស់ VinFast ដោយរោងចក្រទី ១ ស្ថិតក្នុងក្រុង Haiphong ប្រទេសកំណើតរបស់ខ្លួន (វៀតណាម) និងទី ២ ស្ថិតនៅ North Carolina សហរដ្ឋអាមេរិក ដែលទើបតែបើកការដ្ឋានថ្មីៗ និងគ្រោងដំណើរការផលិត នៅឆ្នាំ ២០២៥ នេះ។
រីឯរោងចក្រ ៦ ទីតាំងផ្សេងទៀត VinFast មិនទាន់បានឲ្យដឹងនៅឡើយទេ គ្រាន់តែបានបង្ហើបថា កំពុងសម្លឹងមើលទីផ្សារក្នុងប្រទេស ម៉ាឡេស៊ី ឥណ្ឌា និងបណ្ដាប្រទេសជិតខាងរបស់ខ្លួនជាមុនសិន។
គួររំឭកថា តាំងពីចាប់ផ្ដើមប្រឡូកក្នុងវិស័យរថយន្ដក្នុងឆ្នាំ ២០១៧ និងរថយន្ដអគ្គិសនីនៅឆ្នាំ ២០២០ នៅប៉ុន្មានឆ្នាំចុងក្រោយឃើញថា VinFast បានពង្រីកម៉ាកសញ្ញារបស់ខ្លួនគួរឲ្យកត់សម្គាល់ ជាពិសេសការលក់រថយន្ដអគ្គិសនី SUV VF8 និង VF9 ដែលទទួលការគាំទ្រកម្មង់ទិញរាប់ពាន់គ្រឿងក្នុងទីផ្សារអាមេរិក ព្រមទាំងគម្រោងពង្រីកទៅតំបន់អឺរ៉ុប និងអាស៊ី បន្ថែមទៀត ដែលនេះជាជំហានល្អមួយសម្រាប់ VinFast ឈានទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនអគ្គិសនីធំៗផ្សេងៗជាបន្ដទៅទៀត។
ប្រភព៖ Reuters
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!