កាលពីថ្ងៃទី ១៥ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ BMW បានបើកកម្មវិធី Digital International Media Launching មួយដែលមានការចូលរួមពីអ្នកកាសែត ជាច្រើនប្រទេសជុំវិញេពិភពលោក ក្នុងនោះ Advan Auto ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះពី BMW Cambodia ផងដែរ។
ដោយខ្លឹមសារនៅក្នុងការប្រជុំនេះ BMW បានធ្វើការប្រកាសចេញឡានអគ្គីសនីផ្លូវការរបស់ខ្លួនដល់ទៅ ២ ម៉ូឌែល ដែលរួមមានខ្សែស្រឡាយ i4 និង iX ដែល i4 ត្រូវបានចែកចេញជា ២ប្រភេទ។ ទីមួយគឺ i4 eDrive40 មានសមត្ថភាពអាចបើកបរបានចម្ងាយ 482km ព្រមជាមួយនឹងកម្លាំង 335 សេះ អាចជាន់បានល្បឿន 96km/h ដោយប្រើពេល 5.7 វិនាទី។
រីឯម៉ូដែលមួយទៀត គឺ i4 M50 អាចបើកបានចម្ងាយ 394km ជាមួយកម្លាំង 536 សេះ នឹងអាចជាន់បានល្បឿន 96km/h ដោយប្រើពេល 3.9 វិនាទី។ BMW i4 ទាំងពីរនេះត្រូវបានបំពាក់ដោយអាគុយកម្លាំង 84kWh ដូចគ្នា ដែលវាអាចសាកបានពី ១០ ទៅ៨០% ដោយប្រើពេលត្រឹមតែ ៣១នាទី ដោយការសាកជាមួយថាមពល ២០០kW ។
ជាមួយគ្នា BMW ក៏បានចេញឡាន SUV ប្រណិតផងដែរនោះគឹ iX សេរីឆ្នាំ ២០២២ ប្រើប្រាស់នូវប្រព័ន្ឌអគ្គសនីដូចគ្នាដែលត្រូវបានបញ្ចេញចំនួនពីរ ម៉ូដែលគឺ iX xDrive50 មានកម្លាំង 516 សេះ អាចជាន់ល្បឿន 100km/h ក្នុងរយៈពេល 4.6 វិនាទី ព្រមទាំងអាចរត់បានល្បឿនលឿនបំផុត 199km/h។
ម៉ូដែលទីពីរ គឺ iX M60 ដែលមានខុសពី xDrive50 ត្រង់វាមានកម្លាំង 600 សេះ ។ រថយន្ដទាំងពីរត្រូវបានបំពាក់ដោយអាគុយ ថាមពល 106.3 kWh អាចបើកបរបានចម្ងាយ 482.8km រាល់ពេលសាកមួយពេញម្ដងៗ ដោយចំណាយពេលសាកពី ១០ទៅ ៨០% ត្រឹមតែ ៣៥នាទីប៉ុណ្ណោះ ជាមួយនឹងការសាកដោយប្រើថាមពល ២០០kW។
រថយន្ដទាំងពីម៉ូដែលនេះត្រូវបានព្យាករណ៍ថានឹងចេញលក់នៅលើទីផ្សារក្នុងរង្វង់ឆ្នាំ ២០២២ នេះ ជាមួយគ្នានេះ BMW Cambodia បានប្រាប់ Advan Auto ថា ឡានទាំង ២ នេះ នឹងមានវត្តមាននៅទីផ្សារកម្ពុជាយើងនៅឆ្នាំក្រោយនេះ ។
ប្រភព៖ Motor Trend និង Car and Driver ប្រែសម្រួល៖ Andra …………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!