👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រុមហ៊ុន Mercedes Benz គឺជាម៉ាកយីហោរបស់អាល្លឺម៉ង់ ដែលផលិតរថយន្ដប្រណិតៗនឹងមានឈ្មោះល្បីល្បាញនៅលើទីផ្សារជុំវិញពិភពលោកហើយពេលនេះក្រុមហ៊ុន Brabus បានយកម៉ូឌែល Mercedes Benz G63 SUV ស៊េរីឆ្នាំ ២០២២ មកកែប្រែទៅជារថយន្តប្រភេទ Pick up ដែលដាក់ឈ្មោះថា Brabus 900 XLP ស៊េរីឆ្នាំ ២០២២ ជាមួយការផលិតដែលមានចំនួនកំណត់ត្រឹមតែ ១០ គ្រឿងតែប៉ុណ្ណោះ ដោយបានបន្ថែមកម្លាំងសេះខ្លាំងជាងមុនហើយផ្នែកខាងក្រៅខាងក្នុងតុបតែងកាន់តែប្រណិតដែលមិនធ្លាប់មានពីមុនមក។
រថយន្ដម៉ូឌែល Brabus 900 XLP ស៊េរីឆ្នាំ ២០២២ នេះកាន់តែពិសេសដោយវាបានបំពាក់មកជាមួយម៉ាស៊ីន BRABUS ROCKET ៨ ស៊ីឡាំង ទំរៀបជាអក្សរ V មានចំណុះ ៤.៥ លីត្រជំនួយដោយ Twin-turbo ដែលអាចផលិតកម្លាំងបាន ៩០០ សេះនិងកម្លាំងរមួល ១២៥០ ញូតុនម៉ែត្រ។
ដែលពិសេសជាង (AWD) នៅលើរថយន្ដផ្សេងទៀតវាអាចបើកបិតប៉ុងបានដល់ទៅបី ប៉ុងមុខ ម៉ុងកណ្ដាល់ និងប៉ុងក្រោយ វាបំពាក់មកជាមួយប្រព័ន្ធជើងក្រោមខាងមុខឯករាជ្យ ហើយវាបានប្រើប្រាស់ជាមួយយ៉ាន់កង់ទំហំ ២២ អ៊ីញប្រភេទ Monoblock Z HD ដ៏រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវលំបាកៗ។
វាកាន់តែងាយស្រួលក្នុងការបើកបរជាមួយជើងក្រោមរបស់ម៉ូឌែលមួយនេះបំពាក់ជាមួយមុខងារ Dynamic select អាចផ្លាស់ប្ដូរ Mode បានបួន ECO, Sport, Sport+, Comfort, Individual ដោយគ្រាន់តែចុចប៉ូតុងមួយ ឫបញ្ជារនៅលើដៃជាការស្រេច។
រថយន្ដប្រភេទ Pickup មួយនេះមានសម្ថភាពបង្កើតល្បឿនជាន់ស្ទុះពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេលត្រឹមតែ ៤.៤ វិនាទីតែប៉ុណ្ណោះ។ ជាមួយកម្រិតស៊ីសាំងវិញជាមធ្យមសម្រាប់ផ្លូវក្នុងក្រុង ១០០ គីឡូម៉ែត្រស៊ីសាំង ៣០លីត្រ និងសម្រាប់ផ្លូវហាយវេរ ១០០ គីឡូម៉ែត្រស៊ីសាំង ២១លីត្រ បើយកទៅជិះលើផ្លូវ Off road វិញគួរចាក់សាំងមួយពេញហើយត្រូវមានសាគួរបន្ថែមការពារទុកជាមុនផង។
ក្រឡេកចូលមកមើលការតុបតែងផ្នែកខាងក្នុងវិញ វាបានបំពាក់ដោយកៅអីស្បែកប្រណិតដេរដោយដៃផ្ទាល់ជាក្រណាត់ប្រភេទ "Mondial Black" នឹងមានភ្ជាប់ស្លាកសញ្ញាអក្សរ Brabus ហើយអ្វីដែលពិសេសនោះគឺផ្នែកនីមួយៗបានឌីស្សាញជាមួយពណ៌ក្រហម និងប្រភេទ Carbon fiber ដែលធ្វើឲ្យមានទង្ងន់ស្រាលស្វិតរឹងមាំ និងកាន់តែន្ថែមភាពស្រស់ស្អាតខ្លាំង។
ស្រប់គ្នានេះដែរវាបានប្រើប្រាស់កុងទ័រទើល្បឿនប្រភេទឌីជីថល និងអេក្រង់កម្សាន្ដប្រភេទ touch screen ទំហំ ១២.០ អ៊ីញដែលច្បាស់ត្រជាក់ភ្នែកអាចភ្ជាប់ជាមួយ Android Auto និង Apple CarPlay និងបានបន្ថែម អេក្រង់កម្សាន្ដនៅខាងក្រោយ touch screen ទំហំ ១០ អ៊ីញចំនួនពីរដោយអេក្រង់នីមួយៗមានរន្ធ USB និងរន្ធ HDMI ជាមួយចំនុចដែរពិសេសមួយទៀតនៅលើកុងសុលកណ្ដាលបានបន្ថែមជាមួយនាឡិការជាផលិតផលរបស់ម៉ាកល្បីមានឈ្មោះថា Panerai ។
ត្រលបមកមើលផ្នែកខាងក្រៅវិញវាបានបំពាក់មកជាមួយចង្កៀងមុខ LED MULTIBEAM ដែលអាចចែកភ្លើងភ្លឺបានល្អបត់បែនទៅស្ថានភាពផ្លូវ នៅពេលមានរថយន្ដខាងមុខវានឹងអូតូកាត់បន្ថយពន្លឺមិនអោយចាំងពេកនោះទេ ហើយលើដំបូលឡានខាងមុខបានបន្ថែមជាមួយ LED High Beam ចំនួន ៤ អមមកជាមួយកាងប្រភេទ Carbon fiber បន្ថែមមកជាមួយខ្សែរទំពួកអូសសន្ដោងយ៉ាងរឹងមាំដែលមានប្រវែង ៣០ ម៉ែត្រអ្វីដែលលកាន់តែអស្ចារ្យនោះគឺវាមានសម្ថទភាពខ្លាំងដែលអាចអូសទាញបានទង្ងន់ដល់ទៅ ៤,៥០០ គីឡូក្រាមឯណ្ណោះ។
វាពិតជាអច្ចារ្យជាមួយនឹងស៊ីមាំភ្លោះដែលអាចបិតបើកសម្លេងបានដោយប្រើប៉ូតុនចុចបញ្ជារ។ ហើយផ្នែកខាងក្រោយវាក៏បានបំពាក់ចង្កៀងប្រភេទ LED ដូចស្ដង់ដារដែរនៅចំកណ្ដាលនៃខ្លុបខាងក្រោយមានដាប់ដោយអក្សរ BRABUS ជាប្រភេទ Carbon fiber និងនៅចំហៀងផ្នែកខាងក្រោយមានជាមួយលេខ 900 ថែមទៀតផង។
និយាយរូមទៅទាំងអស់នេះគឺជាចំនុចពិសេសរបស់ម៉ូឌែលមួយដូចជាបំពាក់ប្រភេទ Carbon fiber សឹងតែគ្រប់ផ្នែក និងវាបានតុបតែងមកជាមួយគ្រឿងម៉ាកល្បីៗប្រព័ន្ធជើងក្រោមដដែលខុសពីរថយន្ដផ្សេងទៀតកាន់តែអស្ចារ្យនឹងប្រណិតភាពដែលផលិតមានកំណត់ត្រឹម ១០ គ្រឿងប៉ុណ្ណោះធ្វើឲ្យ Brabus 900 XLP មួយនេះមានតម្លៃថ្លៃកប់ពពក។ សម្រាប់តម្លៃនៃម៉ូឌែល Brabus 900 XLP ស៊េរីឆ្នាំ ២០២២ នេះវិញវាមានតម្លៃរហូតដល់ទៅ ៦៨០,០០០ ដុល្លារ (ជាតម្លៃចេញពីរោងចក្រមិនទាន់បូកពន្ធនាំចូលនៅឡើយ)។
អត្ថបទដោយ៖ Nita @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ