សេវាកម្មបង់រំលស់មានការពេញនិយមខ្លាំងនៅកម្ពុជាយើង មិនថាក្នុងវិស័យអចលនទ្រព្យ គ្រឿងបរិក្ខារ អេឡិចត្រនិក ពិសេសគឺយានជំនិះនេះតែម្ដង។ ដោយថ្ងៃនេះយើងនឹងជជែកគ្នា ក៏ដូចជាការផ្ដល់នៅសំនួរ ១០ចំណុចទាក់ទង និងការបងរំលស់រថយន្ដ តែវាក៏មិនខុសពីការបង់រំលស់ផ្សេងៗប៉ុន្មានដែរ។
សំនួរទាំងនេះអាចគ្រាន់តែជាការពញ្ញាក់ស្មារតី ដល់បងប្អូនឲ្យគិតពិចារណាគ្រាប់ជ្រុងជ្រោយ ជៀសវាងមានបញ្ហាកើតឡើង មុនពេលសម្រេចចិត្តទិញរថយន្ដបង់រំលស់។
Advan Auto និងចែករំលែកនៅសំនួរទាំង១០នេះ មានដូចជា៖
១. មានចំណូលប្រចាំខែ ជាក់លាក់ទៀងទាត់ហើយឬនៅ?
២. មានលុយចូលរួម ៣០% នៃតម្លៃសរុបហើយឬនៅ?
៣. គិតឲ្យច្បាស់ តើគួរបង់រំលស់ជាមួយ ធនាគារ? គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ? ឬជាមួយខាងហ្ការាសផ្ទាល់ ហើយជម្រើសមួយណាដែលល្អ និងមានអត្រាការប្រាក់ទាបជាង?
៤. តើ ៣០% នៃចំណូលប្រចាំខែ ចំណាយទៅលើកការបង់រំលស់គ្រាន់ដែរអត់?
៥. មានបានត្រៀមលុយយ៉ាងតិច ៥០ដុល្លារក្នុងមួយខែ សម្រាប់ចាក់សាំងដែរឬទេ?
៦. ក្រៅតែពីបង់រំលស់ តើដកចំណូល ៥%សម្រាប់ចំណាយទៅលើការថែទាំប្រចាំខែហើយឬនៅ?
៧. ក្រោយពីចំណាយទៅលើការបង់រំលស់ប្រចាំខែ តើនៅសល់ប្រាក់ប៉ុន្មាននៅក្នុងខ្លួន?
៨. មានដឹងអត់ ក្នុងមួយឆ្នាំចំណាយយ៉ាងតិច ២០០ដុល្លារ សម្រាប់ជួសជុល(ឡានជប៉ុនតម្លៃក្រោម២មុឺន)?
៩. បានត្រៀមខ្លួនក្នុងការដោះស្រាយបំណុលទាំងនេះ រយៈពេលវែងសម្រាប់អនាគតហើយឬនៅ?
១០. ចំណូលសល់ពីបង់រំលស់ប្រចាំខែហើយ ក្រៅតែពីចំណាយចាយវាយប្រចាំថ្ងៃ តើសល់ប៉ុន្មានសម្រាប់សន្សំទុក? ហើយមានប្រាក់សម្រាប់ត្រៀមពេលមានអាសន្ន និងចំណាយពេលចាំបាច់ហើយឬនៅ?
បើបងប្អូយល់ថា ១០ចំណុចនេះ អាចដោះស្រាយបានហើយ នោះការបង់រំលស់ និងមិននាំទុកដល់ខ្លួនឡើយ៕
អត្ថបទដោយ៖ BunSak
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
ល្បីថា Prius 2012 Option 3 គេចាត់ទុកជា Option ពេញនិយមនៅស្រុកខ្មែរ ខណៈតម្លៃទីផ្សារក្រោម 2ម៉ឺនដុល្លារ Option 3 មានអ្វីខ្លះ?