BYDជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលទទួលបាននូវទំនុកចិត្តនិងវិនិយោគទុនពីក្រុមហ៊ុនខ្នាតយក្ស BERKSHIRE HATHAWAY របស់ កំពូលមហាសេដ្ឋីអាមេរិក លោក Warren Buffett និងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក។
បន្ទាប់ពីរយៈពេល 27 ឆ្នាំនៃការអភិវឌ្ឍន៍ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1995 BYD បានសម្រេចនូវប្លង់យុទ្ធសាស្រ្តនៅលើទ្វីបចំនួន 6 ហើយអាជីវកម្មរថយន្តដឹកអ្នកដំណើររបស់ខ្លួនក៏បានចូលទៅក្នុងការអភិវឌ្ឍន៍ ជាសាកលផងដែរ។ BYD តែងតែប្រកាន់ខ្ជាប់នូវបេសកកម្មម៉ាកយីហោរបស់ខ្លួន “ការច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់ជីវិតកាន់តែប្រសើរ” និងសំណើម៉ាកយីហោរបស់ខ្លួនអំពី “បច្ចេកវិទ្យា · បៃតង · អនាគត” ។
គិតត្រឹមខែមិថុនា ឆ្នាំ 2022, NEV របស់ BYD បានពង្រីកដល់ជាង 400 ទីក្រុង និងនៅទូទាំង 70 ប្រទេស និងតំបន់នៅលើទ្វីបចំនួន 6 ខណៈដែលបរិមាណលក់រថយន្តដឹកអ្នកដំណើរថាមពលថ្មីរបស់ខ្លួនឈានដល់ 2.15 លានគ្រឿង។ បច្ចុប្បន្នក្រុមហ៊ុន BYD ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងរួចរាល់ផងដែរ។ ដោយឡែកនៅថ្ងៃទី 13 ខែសីហា ឆ្នាំ 2022 កន្លងទៅនេះក្រុមហ៊ុន BYD បានបើកឱ្យដាក់ដំណើរការជាផ្លូវការនូវម៉ូដែលថ្មីនៃរថយន្តអគ្គិសនីប្រភេទ Compact SUV តាមលំនាំបច្ចេកវិទ្យាថ្មីរបស់ខ្លួន e-platform version 3.0 ដែលនាំមកជាមួយនូវភាពលេចធ្លោមួយកម្រិតបន្ថែមទៀតទៅលើផ្នែកបច្ចេកវិទ្យាផ្នែកគ្រប់គ្រងយានយន្តនិងរចនាបថទាំងខាងក្នុងនិងខាងក្រៅនៃយានយន្តម៉ូដែល ATTO 3 នេះផងដែរ។
ការ Design រូបរាងខាងក្រៅនៃ ATTO 3 គឺត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះតាមលំនាំនៃរូបរាង នាគរាជ ដែលមានរូបរាងស្អាតប្រណិត។ ចង្កៀងខាងមុខគឺមានការរចនាទៅតាមរូនរាង្គនៃស្លាបនាគរាជ ដែលមានការបញ្ជេញពន្លឺបានយ៉ាងល្អឥតខ្ចោះមិនថា Daytime lights នោះឡើយ។ ជាមួយភ្លើងបំភ្លឺបានឆ្ងាយរហូត 16.7 ម៉ែត្រ ធ្វើអោយការបើកបរពេលយប់កាន់តែមានសុវត្ថិភាពថែមទៀត។
ATTO3 ជាប្រភេទ Compact SUV ដែលអាច បង្កើនល្បឿនពី 0 ទៅ 100 ប្រើពេលត្រឹមតែ 7.3 វិនាទីតែប៉ុណ្ណោះ។ ATTO 3 ក៏ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ សម្រាប់ការសាកថ្មពី 30% ទៅ 80% ចំណាយពេលត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ ជាមួយបច្ចេកវិទ្យា DC GB 80KW Charging Port។
ដើម្បីទទួលបានព័ត៌មានលម្អិតនិងឱកាសបើកបរសាកល្បងជាមួយរថយន្ត ATTO 3 ដ៏ទំនើបនេះ សូមអញ្ជើញមកទីតាំងក្រុមហ៊ុនរបស់យើងខ្ញុំផ្ទាល់ ឬធ្វើការទំនាក់ទំនងមកកាន់បុគ្គលិក BYD ដែលនឹងរង់ចាំទទួលស្វាគមន៍លោកអ្នកដោយក្ដីរីករាយបំផុត។
ក្រុមហ៊ុន BYD Cambodia មានទីតាំងនៅលើបណ្ដោយផ្លូវជាតិលេខ៦អា ដែលមានអាស័យដ្ឋាន: #52, ផ្លូវជាតិលេខ 6A, ភូមិដើមគរ, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, ក្រុងភ្នំពេញ។ ទំនាក់ទំនងសាកសួរពត៍មាន: |
ទិដ្ឋភាពបន្ថែមពីកម្មវិធីសម្ភោធ BYD ATTO 3 :
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
Nissan Kicks 2025 កំពុងទទួលការចាប់អារម្មណ៌ខ្លាំង អ្វីដែលទាក់ទាញជាងគេនោះគឺ តម្លៃខ្ទង់ 2ម៉ឺនដុល្លារ ប្ដូររាងមួយជុំតែម្ដង
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?
Ford Wildtrak 2013-2015 តម្លៃនៅខ្ពស់គួរសម បើទោះបីជាចាស់ឆ្នាំ នឹងមិនមានអ្វីទំនើបប្លែកក៏ដោយ
ជិតឆ្លងឆ្នាំហើយ! ចង់ជិះ Camry 07 LE នឹង XLE គួរកាន់ប៉ុន្មាន? ខណៈបច្ចុប្បន្នស្ទើតែគ្មានសោះប្រភេទក្រដាសពន្ធ
តម្លៃក្រោម 1ម៉ឺនដុល្លារដូចគ្នា រវាង Camry 02-03 នឹង Prius 04-05 គួរយកមួយណា?
នោះ! Ford Territory ប្រភេទស្លាកលេខនៅខ្ទង់ ២ម៉ឺនដុល្លារជាង ល្មមគិតគួរសារ៉េហើយនៅ