បើនិយាយពីការប្រើប្រាស់រថយន្ត គ្រប់រថយន្ដទាំងអស់ផលិតមកដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាអតិថិជន។ ឡានខ្លះសម្រាប់ប្រើប្រាស់គោលដៅក្នុងក្រុង ខ្លះទៀតសម្រាប់ចុះផ្លូវឆ្ងាយ ឬ ចង់បានល្បឿនលឿន ខ្លះទៀតសម្រាប់ Off-Road ចុះព្រៃជាដើម។ អ្វីដែលសំខាន់ត្រូវដឹងអំពីតម្រូវការប្រើប្រាស់របស់ខ្លួន ទិញអោយចំគោលដៅ ទើបមិនសូវជាខក់ចិត្ត។ បើមិនដូច្នេះទេ ប្រាកដជា តឹងចិត្តរឿងឡានសុីសាំងឡានជាន់ផ្លូវឆ្ងាយចង់ឡើងវ៉ារជែងគេមិនសូវស្ទុះជាដើម។

ដើម្បីកុំអោយសង្ស័យ ថ្ងៃនេះ Advan Auto និងលើកយកឡានពីរគ្រឿង ដែលកំពុងពេញនិយមខ្លាំងនៅកម្ពុជាយើងតម្លៃប្រហាក់់ប្រហែលគ្នាគឺ មួយប្រើកម្លាំងម៉ាសុីនសុទ្ធ មួយទៀតប្រភេទ Hybrid ប្រើម៉ាសុីនបូកជាមួយ និងអាគុយ ។
១. Toyota Prius បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងតម្រៀងមួយជួរ (Inline-4) ចំណុះ ១.៥ លីត្រ ជំនួយដោយម៉ូទ័រ ១ គ្រាប់ សរុបកម្លាំងទាំងម៉ាស៊ីននិងម៉ូទ័រ ផលិតបាន ១១០ សេះ ដែលអាចជាន់ស្ទុះពី ០-១០០ km/h ប្រើរយៈពេល ១០.៤ វិនាទី ជាមួយនឹងល្បឿនលឿនបំផុតអាចជាន់បាន ១៧០ km/h ។

Toyota Prius បង្វិលកង់ដោយប៉ុងមុខ FWD និងរត់ដោយប្រអប់លេខអូតូ CVT (ប្រអប់លេខដែលមានតែលេខ Low & High ដាក់លេខទៅមុខតែម្តង អត់ចាំបាច់ដូរលេខចុះឡើង) ។
ចំពោះកម្រិតស៊ីសាំងវិញ ជាមធ្យម ៥លីត្រ/១០០km ប៉ុន្តែសម្រាប់ក្នងក្រុងវាស៊ីត្រឹមតែ ៤ លីត្រ/១០០km និងក្រៅក្រុង ៤.៥ លីត្រ/១០០km។ដោយវាដំណើការពាក់កណ្ដាលអាគុយ និងពាក់កណ្ដាលម៉ាស៊ីន ពេលដែលស្ទះ ឬជាន់ហ្វ្រាំងញឹកញាប់ វាប្រើកម្លាំងអាគុយដើម្បីបង្វិលកង់ វាល្អសម្រាប់ប្រើប្រាស់ក្នុងទីក្រុង។
វាបំពាក់យ៉ាន់កង់១៥អីញ ដោយហ្រ្វាំងឌីស (Disk Brake) នៅខាងមុខ និងហ្រ្វាំងស្គរ (Drum Brake) នៅខាងក្រោយ និងជំនួយដោយប្រព័ន្ធ ABS ការពារការគៀបហ្រ្វាំង ។
ចំពោះជើងក្រោមវិញ បំពាក់ដោយប៉ូមមុខក្រោយប្រើប្រភេទ Macpherson Strut ដែលមានបូមនិងរឺស័រធម្មតា ។
ដោយសារតែវាជើងក្រោមរបស់ Toyota Prius ត្រូវបានឌីហ្សាញឡើងសម្រាប់ការប្រើក្នុងក្រុង គូបផ្សំជាមួយទម្ងន់ស្រាលផងនោះ អញ្ចឹងភាពបត់បែន អត់សូវល្អ មិនសូវហាប់ដូចប្រភេទ Camry ទេ ។

២.Toyota Camry ជំនាន់ទី ៥ នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង មុខកាត់ ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមា ១៩៨ km/h ជាន់ស្ទុះពី ០-១០០គ.ម/ម ប្រើពេល ៩.៤ វិនាទី កម្រិតស៊ីសាំងក្នុងក្រុងច្រើនគួរសម ១០ លីត្រ/១០០km និងក្រៅក្រុងផ្លូវលាត ៧ លីត្រ/១០០km។

បំពាក់យ៉ាន់កងទំហំ១៦អីញ មានហ្វ្រាំងគៀបឌីស (Disk) ទាំងមុខទាំងក្រោយ ជំនួយដោយប្រព័ន្ធ ABS ។ជើងក្រោម ប្រើប្រាស់ប៉ូម និងរឺស័រធម្មតានៅផ្នែកកង់ខាងមុខ (Macpherson Strut) និងផ្នែកខាងក្រោយប្រើប្រព័ន្ធជើងក្រោមឯករាជ្រប្រភេទ Multi-Link Suspension ជួយឲ្យកង់ឡានលោតឡើងចុះផ្សេងគ្នាសម្រួលឲ្យតួខ្លួនឡានមានលំនឹងល្អ ។ ការបើកបរមានសភាពណឹងល្អ និងពេលចុះទួលឬចូលក្រលុក គ្រប់កង់ទាំងបួនធ្វើការដាច់ដោយឡែកពីគ្នា ជួយទប់ឡានមិនអោយផ្អៀងខ្លាំង។

ជារួមមកប្រិយមិត្ត Advan Auto ដែលកំពុងស្វែងរករថយន្ដដែលមានតម្រូវការប្រើប្រាស់ក្នុងក្រុងច្រើន Toyota prius មានភាពល្អប្រសើរ និងសន្សំសំចៃខ្ពស់សម្រាប់ការបើកបរក្នុងទីក្រុង។ តែវាអាចនិងមិនចំគោលដៅឡើយ សម្រប់បងប្អូនដែល ចូលចិត្តជាន់លឿនចុះខេត្តរត់ផ្លូវឆ្ងាយ ព្រោះម៉ាសុីនតូចអាចតឹងទ្រូង ជាន់មិនសូវស្ទុះ បើជិះគ្នា៥នាក់អី រត់លឿនជើងក្រោមអត់សូវធានាទេ ។
ចំពោះ Camry បាឡែនសម្ថភាពវាអាចទទួលយកបាន បងប្អូនដែលឧស្សាហ៍ចុះខេត្ត លេងល្បឿន ការវ៉ាជែងផ្លូវកែងផ្លូវកោងវាបត់បែនបានល្អ បូកទាំងទម្ងន់ធ្ងន់គួរសមទៀត ធ្វើអោយរថយន្ដមួយនេះរត់លឿន មានភាពរលូនល្អ។
អត្ថបទ៖ BunSak
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ