អឺរ៉ុបសម្រេច ហាមឃាត់ប្រើឡានឥន្ធនៈជាផ្លូវការត្រឹមឆ្នាំ ២០៣៥ តែជួយចេញលុយប្រជាជនទិញឡានអគ្គិសនី

អ្នកទស្សនា
254
0/ AKlasseAuto Promotion
2022-06-អ៊ឺរ៉ុប_សម្រេច_បិទទីផ្សារឡានសាំង_ម៉ាស៊ូត_ត្រឹមឆ្នាំ_២០៣៥.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion

ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

តាមការចុះផ្សាយពីសារព័ត៌មាន CNBC បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ គណកម្មការបង្កើតច្បាប់នៅបណ្ដាប្រទេស អ៊ឺរ៉ុប បានសម្រេចការបោះឆ្នោត លុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍ទីផ្សារឡានសាំង ម៉ាស៊ូត ពីតំបន់អ៊ឺរ៉ុប ត្រឹមឆ្នាំ ២០៣៥ ដើម្បីឲ្យស្របទៅតាមគោលការណ៍ ការបំពុលបរិយាកាសស្មើសូន្យរបស់ខ្លួននៅថ្ងៃអនាគត។

នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ៨ ខែមិថុនា កន្លងទៅនេះ បានបញ្ចប់ ជាមួយលទ្ធផល ២៤៩ លើ ៣៣៩ សម្លេង ដែលគាំទ្រ ផែនការហាមឈាត់ការប្រើប្រាស់ឡានដែលបញ្ចេញឱស្ម័នបំពុលបរិយាកាស (សាំង ម៉ាស៊ូត)​ ឲ្យបាន ៥០% នៅឆ្នាំ ២០៣០ និង ១០០% នៅឆ្នាំ ២០៣៥ ដោយបច្ចុប្បន្ន គណកម្មការអឺរ៉ុប (Europen Commmission) បានរាយការណ៍ថា ទិន្នន័យ ការប្រើប្រាស់ឡានប្រភេទ ZEV (Zero Emission Vehicle : EV, PHEV, HEV, HV, SEV…) នេះ មានចំនួន ១២% ​សម្រាប់ឡានធន់តូច និង ២.៥% សម្រាប់ឡានដឹកអ្នកដំណើរ ធៀបនឹងទិន្នន័យការបំពុលបរិយាកាស ទាំងអស់ក្នុងតំបន់អ៊ឺរ៉ុប។

ក្នុងនោះ  ប្រទេសនីមួយៗ ដែលគាំទ្រផែនការនេះ មានយុទ្ធសាស្រ្ដរៀងៗខ្លួន ដើម្បីជម្រុញការប្រើប្រាស់ ឡាន ZEV ក្នុងប្រទេសរបស់ខ្លួន ជាក់ស្ដែងដូចជា ប្រទេស ណ័រវ៉េស កំពុងឈរនៅលំដាប់ទី ១​ ជាប្រទេស នាំមុខគេ ក្នុងការប្រើប្រាស់ឡានប្រភេទ ZEV នេះ ដោយ ៦៤% នៃចំនួនឡានសរុបសុទ្ធតែជាឡានអគ្កិសនី ជាមួយនឹងគោលការណ៍ លើកកម្ពស់ការប្រើប្រាស់ដូចជា យកពន្ធថ្លៃសម្រាប់ឡានសាំង ម៉ាស៊ូត ហើយបន្ថយពន្ធសម្រាប់ឡានអគ្គិសនី, ផ្ដល់ប្រាក់រង្វាន់ និងចុះថ្លៃអាករពិសេស សម្រាប់អ្នកទិញឡាន ZEV ប្រើ ។ 

ប្រទេស អ៊ីស្លង់ (Iceland) ឈរលំដាប់ទី ២ ដែលបានចេញគោលការណ៍ ដូចជា ការផ្ដល់ប្រាក់រង្វាន់ និងបន្ថយពន្ធ សម្រាប់អ្នកទិញឡាន ZEV គ្រប់ប្រភេទ យោងតាមកម្រិតការបំពុលបរិយាកាសរបស់វា ត្រឹមឆ្នាំ ២០២៣ ជាមួយនឹងការបញ្ចុះតម្លៃ ២០% លើថ្លៃចំណាយប្រើប្រាស់អគ្គិសនីសម្រាប់សាកអាគុយរថយន្ដផងដែរ។ ស៊ុយអ៊ែត (Sweden) ឈរនៅលំដាប់ទី ៣ ដែលអនុវត្តគោលការណ៍ ស្រដៀងគ្នានឹងប្រទេស ទាំងពីរខាងលើដែរ ដូចជា ការផ្ដល់ប្រាក់រង្វាន់​ ២៥ % នៃតម្លៃឡានសរុប សម្រាប់អ្នកទិញឡានអគ្កិសនីធុនស្រាល, ២០% សម្រាប់ឡានអគ្គិសនីដឹកអ្នកដំណើរ, កាត់បន្ថយពន្ធឡានអគ្គិសនី ៤០% និង ការឧបត្ថម្ភ ៥០% លើថ្លៃប្រើអគ្គិសនីសម្រាប់សាកឡានផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ថែមពីលើគម្រោងការហាមប្រាម ប្រើប្រាស់ឡានបំពុលបរិយាកាស (សាំង ម៉ាស៊ូត) នេះ ប្រទេសក្នុងតំបន់អ៊ឺរ៉ុប ក៏បានរៀបចំគម្រោងមួយទៀតឈ្មោះថា “fit for 55” ដែលជាគោលនយោបាយ កម្ចាត់ការបំពុលបរិយាកាសពីឧស្ម័នកាបូនឌីអុកស៊ីតពីគ្រប់រូបភាព ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣០ ផងដែរ។ 

អត្ថបទ៖ Andra  AdvanAuto  

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More