រថយន្ដដឹកទំនិញប្រភេទ Pick Up របស់ក្រុមហ៊ុន Mazda គឺមានតែត្រកូល BT50 នេះទេ ហើយស្រុកខ្មែរក៏ចាប់ផ្ដើមពេញនិយមក្នុងអំឡុងឆ្នាំ២០១៣ រហូតមកទល់នឹង ២០២២នេះឯង។ ចំពោះដំណើរការនៃការផលិត Pick Up ជំនាន់ទី១ ក្នុងឆ្នាំ២០០៦ រហូតដល់២០១០ ចំណែកជំនាន់ទី២ ពីឆ្នាំ២០១១ ដល់២០២១។ សម្រាប់ស៊េរី២០២២ វាជាដំណាក់កាលផ្លាស់ប្ដូរទាំងស្រុងចំពោះរូបរាង និងប្រព័ន្ធដំណើរមួយចំនួនទៀត។
តែថ្ងៃនេះAdvan Auto សុំនិយាយតែម៉ូឌែល ២០១១ ដល់២០១៤ តែប៉ុណ្ណោះ ដែលតម្លៃនៅខ្ពស់គួរសម ស្លាកលេខចន្លោះពី ២មុឺនជាង ។ ចង់ដឹងថាតម្លៃប៉ុណ្ណឹង សមជាមួយសមត្ថភាព ឬអត់ និងមានបច្ចេកវិទ្យាទំនើបប្លែកអ្វីខ្លះ។
ចំពោះកម្លាំងម៉ាស៊ីន មានពីរជម្រើសដូចជា៖ ៤ស៊ីឡាំង មុខកាត់ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៥០សេះ កម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងជម្រើសលេខដៃ បង្វិលកង់
ដោយប៉ុងមួយ (RWD) ដែលយើងតែហៅថាម៉ាស៊ីនតូច និងមានជាប្រភេទ ទ្វា២ និងទ្វា៤។
កម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសនេះទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះម៉ាស៊ីនមួយជម្រើសទៀតគឺ ម៉ាស៊ីន៥ស៊ីឡាំង ចំណុះ៣.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២០០សេះ កម្លាំងរមួល ៤៧០ញ៉ូតុងម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង មួយ និងប៉ុង ពីរ ប្រភេទ (2WD និង 4WD=មានលេខជំនួយ 2H, 4H, 4L) ខ្មែរយើងតែហៅថាប្រភេទម៉ាស៊ីនធំ។
ស៊ីប្រេងខ្ទង់ ៩លីត្រ ទៅ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះទៅតាមការបើកបរជាក់ស្ដែង។
ប្រព័ន្ធជើងក្រោម ប្រើស្លាប់ប្រជៀវឌុប Double Wishbone នៅផ្នែកខាងមុខ និងខាងក្រោយប្រើជន្ទាស់ Leaf Sprig បើប្រើសម្រាប់ជិះធម្មតា រាងរលាក់មិនស្រួលប៉ុន្មានទេ ព្រោះវាធ្វើតម្រូវការដឹកទម្ងន់ធ្ងន់ៗ ។
វាបំពាក់យ៉ាន់កង់ ១៧អីញ ប្រើហ្វ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ។ ៥៣៦៥ម.ម ទទឹង ១៨៥០ម.ម កម្ពស់ ១៨២១ម.ម ពីដីមកបាត ២០៥ម.ម ទម្ងន់ ២០០៣គីឡូក្រាម ទ្រុងខាងក្រោយប្រវែង ១៥៦០ម.ម និងអាចដឹកបានចន្លោះពី ៨៨៧ គ.ក - ១១២០ គ.ក ស៊ីសងលើប្រភេទទ្រុងក្រោយវែងឬខ្លី ។
Mazda BT50 ទោះបីឆ្នាំខ្ពស់មែនតែប្រើចង្គៀងធម្មតាប្រភេទ Halogen (បំភ្លឺមិនសូវច្បាស់) ជាមួយនិងពិលកាងមួយគូ រូបរាងមិនច្រឡំគេ ទាំងចង្កៀងមុខ និងស្ដុបក្រោយ ធំវែងស្រួចៗ ដូចភ្នែកសត្វ។
ខាងក្នុងធម្មតាមិនមានអ្វីប្លែកឡើយ កៅអី២ជួរ ក្រណាត់លាយ ស្បែក បញ្ជាដោយកាច់ និងទាញមុខក្រោយដោយប្រើ កម្លាំងដៃ។ សាមញ្ញទាំងអស់ និងមិនសូវទំនើប មិនសូវទូលាយឡើយ បើធៀប និង Pick Up ផ្សេងៗទៀត។
ជារួមមិនមានអ្វីដែលទំនើបគួរអោយចាប់អារម្មណ៍ឡើយ គ្រាន់តែថាបានឆ្នាំខ្ពស់យោង តម្លៃប៉ុណ្ណឹងក៏ធូរគ្រាន់ដែរ ព្រោះ បើធៀប pick Up ស៊េរីឆ្នាំប្រហែលគ្នា តម្លៃហ្នឹងក៏មានមិនច្រើនដែរ។
ម្យ៉ាងទៀតកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ចំពោះបងប្អូនដែលមិនត្រូវការភាពទំនើប ប្រើរត់ផ្លូវជិតឆ្ងាយលក្ខណៈគ្រួសារ ដឹកទំនិញ ជាដើម BT50 នៅតែអាចទទួលយកបាន៕
អត្ថបទ៖ BunSak @Advan Auto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Mazda BT-50 2022 ពពួកស្លាកលេខតម្លៃខ្ទង់ 3ម៉ឺនជាងដដែល ខណៈម៉ូឌែលថ្មីត្រៀមខ្លួនរួចជាស្រេចនៅឆ្នាំ 2025
Lexus GX 2025 ចេញលក់ជាផ្លូវការ ខណៈតម្លៃថ្លៃជាងមុន ប៉ុន្ដែរក្សារូបរាងនៅដូចឆ្នាំ 2024 ដដែល
ឡានអគ្គិសនីចំណូលថ្មី Toyota Urban Cruiser កំពុងត្រៀមខ្លួនចេញលក់នៅឆ្នាំ 2025
Toyota Yaris Cross 2024 មួយទឹកខ្ទង់ 3ម៉ឺនដុល្លារជាងគួរពិចារណាអត់? ខណៈ Option ដំបូលខ្មៅថ្លៃជាងធម្មតា 400ដុល្លារឯណោះ
Mazda BT-50 2022 ពពួកស្លាកលេខតម្លៃខ្ទង់ 3ម៉ឺនជាងដដែល ខណៈម៉ូឌែលថ្មីត្រៀមខ្លួនរួចជាស្រេចនៅឆ្នាំ 2025
Toyota Yaris Cross 2024 មួយទឹកខ្ទង់ 3ម៉ឺនដុល្លារជាងគួរពិចារណាអត់? ខណៈ Option ដំបូលខ្មៅថ្លៃជាងធម្មតា 400ដុល្លារឯណោះ
Kia Carnival 2015-2018 ប្រភេទឡាន 11កៅអីតម្លៃទីផ្សារខ្ទង់ 2ម៉ឺនជាងគួរពិចារណាអត់? ខណៈកាល 2ឆ្នាំមុនក្បែរ 4ម៉ឺនដុល្លារឯណោះ
ធ្លាប់ជាឡាន Luxury មួយដែរ! ពេលនេះ GX470 កាន់តែបន្ដធ្លាក់ថ្លៃ បច្ចុប្បន្ននៅខ្ទង់ ១ម៉ឺនស្ដើងប៉ុណ្ណោះ