👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ ក្រសួងសារធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹងស្ដីពី ការណែនាំ ការប្រើប្រាស់ផ្លាកលេខ សម្គាល់យានជំនិះ ឲ្យបានត្រឹមត្រូវ និងបែបបទស្នើសុំប្ដូរថ្មី ករណី ខូចខាត ដូចជា រលុបអក្សរឬ លេខ ដាច់ រហែក ជាដើម ដល់ប្រជាពលរដ្ឋ ម្ចាស់យានជំនិះគ្រប់រូប ឲ្យបានដឹង ដើម្បីជៀសវាសការខុសច្បាប់ និងរងការផាកពិន័យ មិនដឹងខ្លួន។
រូបភាព៖ ផ្លាកលេខដែលចាត់ទុកថា ខូចខាតត្រូវប្ដូរ[/caption]
នៅក្នុងលិខិតជូនដំណឹង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានណែនាំពី និតិវិធីនៃការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ ឲ្យបានត្រឹមត្រូវចំនួន ៦ ចំណុច ដែលសរុបខ្លឹមសារមក ថា គ្រប់យានជំនិះទាំងអស់ ត្រូវតែចុះបញ្ជី ដើម្បីទទួលប័ណ្ណសម្គាល់ និងផ្លាកលេខ ចេញពីក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់ (លើកលែង ផ្លាកលេខ នគរបាល និង ខេមរភូមិន្ទ ដែលត្រូវចេញពីក្រសួងមហាផ្ទៃ) មុននឹងធ្វើចរាចរណ៍តាមដងផ្លូវ ដោយគ្មានការតុបតែង ឬច្នៃបង្កើតខ្លួនឯង ខុសពីសភាពដើម ចេញពីអគ្គនាយកដ្ឋាននោះទេ ក្នុងនោះផ្លាកលេខទៀតសោត គឺត្រូវប្រើប្រាស់ឲ្យត្រូវគ្នា នឹងយានជំនិះ ដែលបានចុះបញ្ជី និងពេលបំពាក់ជាប់នឹងយានជំនិះ ត្រូវប្រាកដថាមិនមានអ្វីបិទបាំងផ្លាកលេខ។ ករណីដែលយានជំនិះខូច ប្រើប្រាស់លែងកើត ម្ចាស់ត្រូវយកប័ណ្ណសម្គាល់ និងផ្លាកលេខសម្គាល់ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីបំពេញកាតព្វកិច្ចលុបចេញពីបញ្ជីយានជំនិះ។
រូបភាព៖ សេចក្ដីជូនដំណឹង ពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ[/caption]
ករណីមួយទៀត ប្រសិនបើ ផ្លាកលេខរងការខូចខាត ដូចជា ដាច់រហែក រលុបអក្សរ ឬ លេខ ជាដើម ម្ចាស់យានជំនិះ អាចធ្វើការស្នើសុំប្ដូរថ្មីបាន ដោយត្រូវបំពេញសំំណុំបែបបទដូចជា ពាក្យស្នើសុំ (ដែលមានបិទកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ), អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិ (ជារូបវន្តបុគ្គល ឬជាក្រុមហ៊ុន), ប័ណ្ណសម្គាល់យានជំនិះ ដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ), ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ, និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ជាច្បាប់ថតចម្លងផងដែរ។
រូបភាព៖ តម្លៃសេវាសាធារណៈលើការប្ដូរបណ្ណសម្គាល់ និងផ្លាកលេខយានជំនិះ[/caption]
ចំណែកឯម្លៃសេវាវិញ សម្រាប់ប័ណ្ណសម្គាល់ទោចក្រយានយន្ដ ឬត្រីចក្រយានយន្ដគិតចន្លោះពី ៣១០០០ រៀល ទៅ ៥០០០០ រៀល, ផ្លាកលេខទោចក្រយាន ឬត្រីចក្រយានយន្ដ គិត ៣១០០០ រៀល, រថយន្ដធុនស្រាលគិចចន្លោះពី ៣៨០០០ រៀល ទៅ ២៤០ ០០០ រៀលទៅតាមលក្ខណៈផ្លាកលេខ, រថយន្ដធន់ធំចន្លោះពី ៥២០០០ រៀល ទៅ ១៨០ ០០០ រៀល តាមលក្ខណៈផ្លាកលេខផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្ដូរផ្លាកលេខថ្មីនេះ គឺត្រូវរក្សាព័ត៌មានពីយានជំនិះ (សេរី និងលេខ) ឲ្យនៅដដែល ហើយផ្លាកលេខដែលរលុប ឬ ឆ្កូតតិចតួច នៅអាចកំណត់អត្តសញ្ញាណយានយន្ដបាន ម្ចាស់យានជំនិះមិនតម្រូវឲ្យប្ដូរចេញនោះទេ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម