មួយឆ្នាំបង់ពន្ធផ្លូវ ១០ ម៉ឺនរៀល មាឌល្មម ម៉ាស៊ីនគ្រាន់ គួរតែវិនិយោគជាមួយ RAV4 ដែលមានអាយុ ២០ ឆ្នាំជាងអត់?

អ្នកទស្សនា
5668
0/ AKlasseAuto Promotion
Untitled-1.jpg

កាលពីជាង ២០ ឆ្នាំមុន ក្រុមហ៊ុន Toyota បានបញ្ជេញរថយន្ដ SUV ធន់តូច វៃលុយទីផ្សារបានច្រើនបំផុត ដែលយើងស្គាល់វាថាជា RAV4 បើគិតមកដល់បច្ចុប្បន្ននេះ វាមាន ៥ ជំនាន់ហើយ ។

RAV4 ទាំង ៥ ជំនាន់នោះរួមមាន ៖

  • ជំនាន់ទី ១ ផលិតចាប់ពីឆ្នាំ ១៩៩៦ ដល់ ២០០០
  • ជំនាន់ទី ២ ពីឆ្នាំ ២០០១ ដល់ ២០០៥
  • ជំនាន់ទី ៣ ពីឆ្នាំ ២០០៦ ដល់ ២០១១
  • ជំនាន់ទី ៤ ពីឆ្នាំ ២០១២ ដល់ ២០១៧
  • ជំនាន់ទី ៥ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ នេះ

ក្នុងនោះជំនាន់ទី ១ និងទី ២ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជាប្រហែលជាជាង ២០ឆ្នាំមុន មកទល់នឹងពេលនេះនៅតែចរាចរណ៍ពេញផ្ទៃប្រទេសដែលភាគច្រើនឆ្នាំ ២០០១ ដល់ ២០០៥។

តើកត្តាអ្វីនាំអោយរថយន្ដមាឌតូចតែបានកម្ពស់មួយនេះ ឆក់យកចិត្តប្រជាជនកម្ពុជាបានច្រើនយ៉ាងនេះ?

RAV4 ២០០១ ដល់ ២០០៥ បំពាក់នៅម៉ាស៊ីន ៤ស៊ីឡាំង​ មុខកាត់ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ ល្បឿនលឿនបំផុត​ ១៨៥គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្ររយៈពេល​ ១០.៦វិនាទី ប្រើប្រអប់លេខ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) និងប៉ុងពីរ(4WD) ជំនួយដោយលេខកាប់ពីតាស ។

image.png

កម្រិតស៊ីសាំង ​១០០គីឡូម៉ែត្រជាមធ្យម ១០លីត្រ, ក្នុងក្រុង ១១លីត្រ, ក្រៅក្រុង៩ លីត្រ និងបង់ពន្ធផ្លូវត្រឹមតែ ១០មុឺនរៀលប៉ុណ្ណោះតែប៉ុណ្ណោះសម្រាប់ SUV ខ្នាតតូចមួយនេះ។

ប្រព័ន្ធជើងក្រោម RAV4 ខាងមុខបំពាក់ ប៉ូមរុំសរ័ធម្មតា (MacPherson Strut) ខាងក្រោយ អត់ចាញ់ Lexus ទេ ដោយវាបំពាក់ស្លាបប្រចៀវឌុប (Double Wishbon) ជួយឲ្យការទប់លំនឹងនៅលើផ្លូវកោងផ្លូវកែងល្អ មិនសូវឃ្លីងឃ្លោង មិនថាផ្លូវឡើងចុះភ្នំ ក្នុងក្រុងឬខេត្ត Toyota RAV4 មួយនេះអាចប្រើប្រាស់បានគ្រប់ស្ថានភាពទាំងអស់។ 

ភិនភាគខាងក្រៅ Toyota ឌីស្សាញបែបសាមញ្ញ សាកសមសម្រាប់គ្រប់វ័យទម្រង់បែប Compact SUV ទ្វា ៤ ខាងមុខសំណាញ់ប៉ាណា និងចង្គៀងលៀនមូលបញ្ឆិតធម្មតាសាមញ្ញៗ ខាងក្រោយខុសគេ ត្រង់វាមានកង់សាគួជាប់និងទ្វា ។

ចូលក្នុងឡានយើងឃើញកៅអី ២ជួរប្រភេទធម្មតា ជិះគ្នាបាន ៥នាក់ ឃ្លុបខាងក្រោយទូលាយល្មមសម្រាប់ដាក់ឥវ៉ាន់មានដំបូលបើក បំពាក់ Speaker ធម្មតា ៤ គ្រាប់​ រន្ធសាក 12V និងប៉ូតុងបញ្ជាមុខងារផ្សេងៗ។

image.png

ការធ្វើតេស្តកម្រិតបុកប៉ះរបស់ RAV4 បញ្ជាក់ថាវាមានសុវត្ថិភាពគួរសម ទទួលបានផ្កាយ៤/៥ ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោគសហរដ្ខអាមេរិច។

បើនិយាយពីប្រវត្តិអូសឡានចូលរោងចក្រវិញ យោងតាមរបាយការណ៍ពី Autoblog RAV4 ជំនាន់ទីពីរនេះ

ឃើញថាមានបញ្ហាតិចតួចប៉ុណ្ណោះ បើធៀបនិងអា RAV ជំនាន់ទី៣វិញ គឺកើតឡើងលើស ១០ដងឯណោះ។

ចំពោះតម្លៃនៅកម្ពុជាផ្ទាល់ មួយទឹកស្លាកលេខ ចន្លោះពី ៨០០០ ទៅ ១២០០០ដុល្លារជាង អាស្រ័យលើស្លាកលេខខ្ពស់ទាប ឆ្នាំផលិត Option ពណ៍ ភិនភាគជាដើម។

បើមានបញ្ហា ចំណាយចន្លោះពី ៣០ ទៅ ២០០ដុល្លារប៉ុណ្ណោះ ឬច្រើនជាងនេះទៅតាមកម្រិតជាក់ស្ដែង។

image.png

សរុបមក RAV4 ជំនាន់ទី២ វាមានភាពធន់ ជិះស្រួលសុីសាំងតិចតម្លៃសមរម្យសម្រាប់គ្រូសារតូច ដែលចង់បានឡានរាងខ្ពស់ងាយចុះចូលពេលទៅលេងស្រុកស្រែចំការ តែប្រហែលជាមិនចំគោលដៅឡើយសម្រាប់

គ្រួសារមានសមាជិកចាប់ពី ៦នាក់ឡើង ព្រោះវាមិនទូលាយ។ ម៉្យាងទៀត ម៉ាស៊ីនតូច ជាន់មិនសូវជាស្ទុះប៉ុន្មានទេ សម្រាប់អ្នកចង់លេងល្បឿន ចុះខេត្ដវ៉ាជែងច្រើន RAV4 ប្រហែលជារត់មិនរួចទេ ។

អត្ថបទ៖ BunSak 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More