ស្រុកខ្មែរអំឡុងមុនឆ្នាំ ២០១៩ បើគេនិយាយពីរថយន្ដ Pick Up គេមិនសូវរំលងរថយន្ដ Toyota Tacoma ស៊េរីឆ្នាំ ២០០៥ ដល់ ២០១៥ ជំនាន់ទី២ (ខណៈឆ្នាំ២០១៦ឡើងទៅតម្លៃខ្ពស់ណាស់កាលនោះខ្ទង់ ៥ម៉ឺនដុល្លារ) ដែលជាប្រភេទឡានមួយទឹកនាំចូលពីអាមេរិក។
តែចាប់ពីអំឡុងឆ្នាំ ២០១៩ ដល់បច្ចុប្បន្នពពួករថយន្ដ Pick Up មួយទឹកហាក់ស្ងប់ស្ងាត់ជាបន្តបន្ទាប់ ព្រោះរថយន្ដ Pick Up ថ្មីខ្លាញ់គោស្រុកខ្មែរក៏ចាប់ផ្ដើមទទួលបានការពេញនិយមច្រើន ខណៈគុណភាពឡានថ្មីសន្សំសំចៃស៊ីប្រេងសាំងតិច នឹងមិនមានបញ្ហាក្ដីបារម្ភចំពោះការប្រើប្រាស់ដូចពពួកឡានមួយទឹកនោះឡើយ។
តែបើប្រភេទ Tacoma ជំនាន់ទី២ ស៊េរីឆ្នាំ ២០១៦ ដល់២០១៨ ដែលមានការប្រើប្រាស់គួរសមដែរសម្រាប់នៅស្រុកខ្មែរបច្ចុប្បន្ននេះវិញ ឃើញថាសមត្ថភាពមិនធម្មតាឡើយ។ ក្រៅពីផ្លាស់ប្ដូររូបរាងថ្មី ទាំងក្នុង នឹងក្រៅ ផ្នែកប្លុកម៉ាស៊ីនវិញ Toyota បានធ្វើការកែសម្រួលថ្មី ចំណុះតូចជាមុន នឹងសន្សំសំចៃជាងមុនផងដែរ។
ជាក់ស្ដែង Tacoma ជំនាន់ទី៣ នេះប្រើម៉ាស៊ីន ៦ស៊ីឡាំង ៣.៥លីត្រ ខុសពីមុនដែលប្រើ ៤.០លីត្រ តែអាចផលិតកម្លាំងបានច្រើនជាងមុនរហូតដល់ទៅ ២៧៨សេះ កម្លាំងរមួល ២៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ នឹងអាចថែមថយលេខដៃបាន។
Tacoma មានជម្រើសបង្វិលកង់ដោយប៉ុង១ (RWD) នឹងប៉ុង២ (4WD) ដែលជំនួយដោយប្រព័ន្ធ Electronic Differential Lock និងមានមុខងារកាប់ពីតាស់ ជាមួយនឹងមុខងារ Multi Terrain Select (ចាប់ពី Option TRD Sport, TRD Off-Road និង Limited) ទៅតាមស្ថានភាពផ្លូវផងដែរដូចជា៖ Rock Mode ស្ថានភាពមានថ្មច្រើនលំបាកៗ, Mud Mode ស្ថានភាពភក់ជ្រាំ, នឹង Sand Mode ការបើកបរលើខ្សាច់, និងជំនួយបន្ថែមដោយមុខងារ Crawl Mode ផងដែរ។
ចំពោះកម្រិតស៊ីសាំងវិញ ហាក់តិចជាងមុនច្រើន ក្នុង ១០០គីឡូម៉ែត្រចាយខ្ទង់ ១០លីត្រ ទៅ ១៣លីត្រប៉ុណ្ណោះ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
Tacoma ស៊េរីឆ្នាំ២០១៦នេះ មានប្រវែង ៥៣៩២ម.ម ទទឹង ១៩១០ម.ម កម្ពស់ ១៧៩៣ម.ម ពីដីមកបាត ២៣៨ម.ម ទម្ងន់ ២តោន អាចដឹកបានជិត៦០០គីឡូក្រាម នឹងសមត្ថភាពអូសសណ្ដោង រហូតដល់ទៅ ៣តោនឯណោះ។
សម្រាប់ខាងក្នុងខុសដាច់ពីជំនាន់ទី២ ទូលាយល្អណាស់ បំពាក់អៅអី២ជួរអាចជិះបាន ៥នាក់ ជាមួយប៉ូតុង Power Smart Key និងមុខងារបញ្ជាឆេះ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត អេក្រង់ថាច់ទំហំ ៩អ៉ីង មានបំពាក់កាម៉េរាក្រោយ សេនស័រជំនួយពេលចូលចត ដំបូលបើក កៅអីកំដៅ ពោងសុវត្ថិភាព ១០គ្រាប់ជាដើម។
តែសម្រាប់ Option ខ្ពស់ៗវិញឃើញបំពាក់បន្ថែមជាមួយ Speak JBL Wireless Charging មុខងារ Blind Sport Monitor សម្រាប់ជំនួយពេលមានឡានវ៉ាជែង និងប្រព័ន្ធផ្ដល់សញ្ញាឧបសគ្គនៅខាងក្រោយពេលឡានថយក្រោយជាដើម។ ក្រៅពនឹងផ្ទៃខាងក្នុង កៅអី និងភាគច្រើនស្រោបដោយស្បែកដែលមានតែជម្រើសផងដែរ។
ចំណែកតម្លៃទីផ្សារបច្ចុប្បន្ននេះវិញឃើញចន្លោះពី ៣ម៉ឺនដុល្លារ ទៅ ៤ម៉ឺនដុល្លារក្រាស់ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខ ឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Tacoma ជំនាន់ទី៣ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ