CT200h ជាប្រភេទឡាន Hatchback របស់ Lexus ផលិតដំបូងនៅឆ្នាំ២០១១ ដែលប្រើប្រព័ន្ធ Hybrid ជាមួយនឹងប្លុកម៉ាស៊ីនទាំងស្រុងគឺដូចទៅនឹង Prius ជំនាន់ទី៣ ស៊េរីឆ្នាំ២០១០ ដែរ។
CT200h អាចនិយាយបានថា ជាឡានចំណូលថ្មីដែលទើបតែចូលទីផ្សារស្រុកខ្មែរប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ ដែលកាលមកដំបូងតម្លៃខ្ពស់ជាង Toyota Prius ទៅទៀតខ្ទង់ ២ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារក្រាស់ ហើយខ្លះទៀតហក់ដល់ ៣ម៉ឺនដុល្លារក៏មានដែរ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option នឹងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។
ខណៈបច្ចុប្បន្ននេះវិញឃើញថា ធ្លាក់ថ្លៃច្រើនគួរសមមកត្រឹម ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារស្ដើង អាចរកទិញបានហើយ។ តែបើក្រឡេកមកមើលពពួក Prius ជំនាន់ទី៣ ស៊េរីឆ្នាំ ២០១០ឡើងទៅវិញ ឃើញថា ហាក់នៅដដែលមិនទាន់ឃើញមានការប្រែប្រួលខ្លាំងនោះទេ។
គ្រាន់តែពពួក Prius សម្បូរ Option ច្រើនជាង ដូចនេះតម្លៃហាក់ធូរជាងបន្ដិចចាប់ពី ១៥,០០០ជាងអីពពួកស្លាកលេខអាចទិញបានជិះហើយ សម្រាប់បងប្អូនដែលមិនប្រកាន់ពណ៌ ឬ Option ទាបៗជាដើម ខណៈតម្លៃនេះ CT200h ដែលជាហ្រេន Lexus លំដាប់ Luxury Car មិនទាន់មានឡើយ។
គួរបញ្ជាក់ថា៖ CT200h ប្រើម៉ាស៊ីន Hybrid ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode មាន EV, Eco, Normal, និង Sport Mode រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ FWD ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រ ទៅក្បែរ ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ភាពទំនើបបើជា Option កប់ៗដូចគ្នា មិនជាលើសខ្វះគ្នាប៉ុន្មានឡើយ ចំណែកប្រព័ន្ធ Toyota Safety Sense មានដូចគ្នា គ្រាន់តែ Lexus យ៉ាងណាក៏ស្អាត ទាន់សម័យ ប្រណិត Luxury នឹង Performance ក្នុងការបើកបងអមេជាងពពួក Toyota ដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus CT200h មួយនេះ? រវៀងរថយន្ដទាំងពីរនេះ មួយណាអាចថាជាចំណូលចិត្ត នឹងចំណាប់អារម្មណ៌របស់បងប្អូន? សម្រាប់បទពិសោធន៍ បតិយល់ដែលបងប្អូនមាន អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ