👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រោយពីប្រកាសថានឹងដំណើរការផលិត Cyber Truck នៅឆ្នាំក្រោយនេះ មហាសេដ្ឋីស្ថាបនិក Tesla លោក Elon Musk បានប្រកាសក្នុងកម្មវិធី Cyber Rodeo ថាខ្លួនត្រៀមនឹងផលិត Robotaxi ដែលគ្មានបំពាក់ទាំងចង្កូត និងឈ្នាន់ហ្គែរ គ្រោងចេញរង្វង់ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក Musk បានឲ្យដឹងថា Robotaxi នេះជាប្រភេទរថយន្ដតាក់ស៊ីអគ្គិសនីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិសុទ្ធ ដូចនេះវានឹងមិនមានភ្ជាប់មកជាមួយដៃចង្កូត ឬសូម្បីតែឈ្នាន់ហ្គែរសម្រាប់បើកបរឡើយ រីឯរូបរាងរបស់វាវិញនឹងត្រូវបានរចនាឲ្យមានលក្ខណៈទំនើបប្លែក បែបជាឡានអនាគត ឬហៅថា “Futuristic Look” ។ សម្រាប់ព័ត៌មានបន្ថែមទៀត លោក Musk មិនបានបកស្រាយលម្អិតនោះទេ ដោយគ្រាន់តែបានបង្ហើបថា វានឹងបង្ហាញមុខនៅឆ្នាំ ២០២៤ ហើយក្រៅតែពីនេះ លោកនៅមានផលិតផលប្លែកៗជាច្រើនផ្សេងទៀតដែលគ្រោងនឹងបង្ហាញមុខឆាប់ៗនេះ។
សម្រាប់តម្លៃវិញលោក Musk មិនបានបង្ហាញឲ្យបានច្បាស់នៅឡើយទេ តែបានឲ្យដឹងថានឹងព្យាយាមធ្វើឲ្យ Robotaxi យកតម្លៃទាបបំផុត ឬអាចនិយាយបានថា ទាបជាងថ្លៃសេវាឡានសាធារណៈ។
គួរបញ្ជាក់ថា នេះមិនមែនជាលើដំបូងទេដែលលោក Elon Musk បានបង្ហើបពីគម្រោងបង្កើត Robotaxi នេះឡើង ដោយលោកធ្លាប់លើកវាយកមកនិយាយជាលើកដំបូង ក្នុងគម្រោង Master Plan Part Deux របស់លោក កាលពីឆ្នាំ ២០១៦ ដោយកាលនោះគាត់បង្ហាញថា Robotaxi នេះនឹងប្រើប្រាស់រថយន្ដ Tesla ធម្មតាបច្ចុប្បន្ន ដែលគ្រាន់តែបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិប៉ុណ្ណោះ តែពេលនេះលោកបានកែប្រែគ្រោងការថ្មីដោយរចនារូបរាង និង បំពាក់បច្ចេកវិទ្យាថ្មីឲ្យទាន់សម័យកាលផងដែរ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ