ឡានចាស់ Volkswagen Beetle ផលិតឆ្នាំ១៩៨៧ មានអ្វីពិសេស បានជាគេហ៊ានទិញក្នុងតម្លៃ ១លានដុល្លារ តែម្ចាស់មិនលក់

អ្នកទស្សនា
3109
0/ AKlasseAuto Promotion
Untitled-1.jpg

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល​​មួយបានកើតឡើង នៅប្រទេស អ៊ុយរាហ្គាយ ដែលសេដ្ឋីម្នាក់ ហ៊ានដាក់សំណើរសុំទិញ រថយន្ដកញ្ចាស់មួយគ្រឿងប្រភេទ Coupe របស់អាឡឺម៉ង ដែលផលិតក្នុងឆ្នាំ១៩៨៧ ម៉ាក់ Volkswagen Beetle។ ម្ចាស់រថយន្តអណ្តើកមួយនឹងគឺ អតីតប្រធានាធិបតី របស់ប្រទេស អ៊ុយរាហ្គាយ លោក Josè Mujica ដែលដែលមនុស្សជុំវិញពិភពលោកអោយរហ័សនាមថា ជាប្រធានាធិបតីក្រីក្របំផុតនៅលើពិភពលោក។

នៅឆ្នាំ ២០១០ មុនឡើងកាន់តំណែង តាមរយៈការត្រួតពិនិត្យទ្រព្យសម្បត្តិបានឱ្យឃើញថា គាត់មានទ្រព្យសម្បត្តិសរុប ២១៥.០០០ដុល្លារ។ គឺជាសាច់ប្រាក់ដែលសរុបទាំង ផ្ទះ អចលនទ្រព្យរបស់ភរិយា ត្រាក់ទ័រ និងឡានម៉ាក Volkswagen Beetle ឆ្នាំ១៩៨៧។ ហើយទ្រព្យសម្បត្តិទាំងអស់នេះជាទ្រព្យសម្បត្តិដែល Josè Mujica មាន និងបានកាន់កាប់មកស្ទើរពេញមួយជីវិតរបស់គាត់។

ក្នុងឆ្នោះ នាំ២០១៤ លោក Sheikh ដែលជាសេដ្ឋីមកពី ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានស្នើសុំទិញឡានកញ្ចាស់របស់លោកគឺ Beetle ឆ្នាំ៨៧ ក្នុងតម្លៃ ១ លានដុល្លា ឬស្មើនឹង ៦៣០,០០០ អុឺរូឯណោះ(ក្នុងឆ្នាំនោះ)។

ប៉ុន្តែគាត់បានបដិសេធមិនព្រមលក់ ព្រោះខ្លាចថាគ្មានរថយន្ត សម្រាប់ដឹកប្រពន្ធរបស់លោក និងឆ្កែមួយក្បាលឈ្មោះ  Manuella ដែលជាសុនខពិការជើងរបស់គាត់ចេញមកក្រៅដើម្បីលេងកម្សាន្តជាដើម។

ចំពោះលោក Josè Mujica ការរស់នៅបែបនេះអស់រយៈពេលជាយូរមកហើយ គ្រប់យ៉ាងនឹងនៅតែបន្តដូចដើម។ ព្រោះវាជាអ្វីដែលគាត់បានជ្រើសរើស ក្នុងកំឡុងពេល ៥ឆ្នាំដែលគាត់ធ្វើជាប្រធានាធិបតី គាត់បានទុកប្រាក់ត្រឹមតែ ១០% នៃប្រាក់ខែសរុបរបស់គាត់ហើយយក ៩០% ដែលគិតជាប្រាក់ប្រមាណ ១២០០០ ដុល្លារ បរិច្ចាគជូនដល់អង្គការសប្បុរសធម៌ ដែលជួយដល់ជនក្រីក្រជាដើម។

សូមបញ្ចប់រឿងរបស់លោក Jose Mujica ត្រឹមនឹងសិន កម្មវិធីបទបង្ហាញរថយន្ដមួយទឹក និងត្រួសត្រាយ លក្ខណៈឡាន Volkswagen Beetle បន្ដិចថាវាមានចំណុចពិសេសអ្វីដែរ ឬអត់?

Volkswagen Beetle ចាប់ផ្ដើមផលិតដំបូងនៅឆ្នាំ ១៩៣៨ រហូតដល់ឆ្នាំ២០០៣ តែចំពោះស៊េរីឆ្នាំ ១៩៨៧ មានប្រភេទម៉ាស៊ីនច្រើនជម្រើស តែសូមលើកយកតែម៉ាស៊ីនដែលធំជាងគេ និងតូចជាងគេតែប៉ុណ្ណោះ។

Beetle បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង តំរៀបផ្ដេច B4(Buses) ចំណុះ ១.១លីត្រ ផលិតកម្លាំងបាន ២៥សេះ កម្លាំងរមួល ៤៩ផោនហ្វីត ។

ចំពោះម៉ាស៊ីនដែលមានកម្លាំងខ្លាំងបំផុតនោះគឺ ប្រើម៉ាស៊ីន ៤ស៊ីឡាំង​ តែមុខកាត់ ១.៦លីត្រ B4 ដូចគ្នា ផលិតកម្លាំងបាន ៥១សេះ កម្លាំងរមួល ៧៨ផោនហ្វីត។

Volkswagen Beetle ជាប្រភេទ រត់ដោយប្រអប់លេខ ៤វគ្គលេខដៃ បង្វិកកង់ដោយប៉ុងក្រោយ (RWD) និងជាប្រភេទបំពាក់ម៉ាស៊ីននៅខាងក្រោយ សម្រាប់ការផ្ទុកឥវ៉ានគឺនៅឃ្លុបខាងមុខ។

វាមានប្រវែង ៤០៧៩ម.ម ទទឺង ១៥៨៥ម.ម កម្ពស់ ១៥០១ម.ម ពីដីមកបាត់ ១៦០ម.ម និងទម្ងន់ ៨៩២គីឡូក្រាម។

Beetle ជាប្រភេទឡាន Coupe មានទ្វា២ តែកៅអី២ អាចជិះគ្នា២ ល្មម មិនមានបំពាក់អ្វីច្រើនទេ Speaker 2 គ្រាន់ស្ដាប់វិទ្យុ កញ្ចក់បញ្ជារវៃដោយដៃ រន្ធខ្យល់ត្រជាក់ ២ និងមុខងារមួយចំនួនប្រើកុងតាក់ បិទបើកជាដើម។

តែបើម៉ូឌែលមួយប្រភេទទៀត ជា Super Beetle វិញឃើញមានបន្ថែមដោយប្រើ កៅអីស្រោបដោយស្បែក ម៉ាញ៉េ ប្រើប្រេនរបស់ក្រុមហ៊ុន ដ៏ល្បី Kenwood និង Speaker 2គ្រាប់ ប្រេន JVC ជាដើម។

ជើងក្រោមបំពាក់ Coil Spring និង ខាងមុខមានភ្ជាប់ជាមួយនិងប្រភេទ Swing Axle ចំពោះប្រព័ន្ធហ្វ្រាំងប្រើជា ហ្វ្រាំងត្រលោគ ទាំងមុខក្រោយ អាចបើកលឿនបំផុតបាន ១០០គីឡូម៉ែត្រ/ម៉ោង។

វាជាប្រភេទកូនឡាន ដែលផលិតយ៉ាងពិសេសក្នុងសម័យកាលនោះ តែទោះជាងយ៉ាងណា ក៏វាមិនមានអ្វីពិសេសដែរសម្រាប់សតវត្សទី២១នេះ។

សរុបមកឡានមិនអស្ចារ្យទេ តែសម្រាប់តម្លៃ ១លានដុល្លារ គេជូនចំពោះអ្នកប្រើឡានដ៏អស្ចារ្យ គឺលោក Jose Mujica  ព្រោះតែគេមើលឃើញពីគុណតម្លៃ នៃជីវិតរបស់គាត់ ទើបគេហ៊ានលះបង់ឲ្យតម្លៃគាត់បែបនេះ៕

អត្ថបទ៖ BunSak 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More