កាលពីថ្ងៃទី ៤ ខែវិច្ជិកា ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើវេទិកាពិភាក្សាអំពី “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា”
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបង្ហើបពីគោលការណ៍សំខាន់ៗមួយចំនួនដែលរដ្ឋាភិបាលកម្ពុជាកំពុងគិតគូរដើម្បីលើកកម្ពស់ឡានអគ្គិសនីនៅកម្ពុជា ។
រូបភាព៖ MPWT
ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្ដអគ្គសនី និងធានាឲ្យមានហេដ្ឋារចនាសម្ពន្ធ័សម្រាប់រថយន្ដអគ្គសនីនៅកម្ពុជា ដែលក្នុងនោះរួមមាន ការរៀបចំឲ្យមានស្ថានីយ៍សាកអាគុយ កន្លែងផ្ដល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល កន្លែងបោះចោលអាគុយ និងពិនិត្យមើលគុណភាពឡានអគ្គិសនីដែលនាំចូលមកកម្ពុជា។
រូបភាព៖ MPWT
ជាមួយគ្នានោះ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមថា៖ បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេលខាងមុខនឹង ឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% ដូច្នេះយើងស្ថិនក្នុងស្ថានភាពល្អ។
រូបភាព៖ MPWT
គួរបញ្ជាក់ថា បច្ចុប្បន្ននេះឡានអគ្គិសនីច្រើនម៉ូឌែលបាននិងកំពុងចរចារណ៍លក់នៅលើទីផ្សារកម្ពុជាបណ្តើរៗហើយ ខណៈដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនបានសម្តែងសុទិដ្ឋិនិយមឲ្យប្រជាជនកម្ពុជាប្រើប្រាស់ឡានអគ្គិសនីឲ្យបានច្រើន ។
ប្រភព៖ MPWT អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024