ចង់ឲ្យឡានស្អាត ប្រើបានយូរពិសេសពេលលក់វិញបានថ្លៃឬខាតតិច ហើយថែមទាំងស្រួលលក់ទៀតនោះ ថ្ងៃនេះ Advan Auto នឹងចែករំលែកវិធីសាស្ត្រថែឡានងាយៗ ដើម្បីរក្សាសម្រស់និងសុខភាពឲ្យនៅល្អដូចទើបទិញថ្មី ។
1. លាងឡានជាប្រចាំ
ប្រសិនបើអ្នកបើកឡាននៅជាយក្រុង អ្នកគួរលាងឡាន១ អាទិត្យម្តង ប៉ុន្តែប្រសិនបើអ្នករស់នៅទីក្រុង ផ្លូវស្អាត ឬមិនសូវបើកឡានចេញក្រៅទេ អ្នកគួរលាងឡាន ១ ខែម្តងជាប្រចាំ ។
2. ថែទឹកថ្នាំ
ក្រៅតែពីការប៉ូលាឡានប៉ុន អ្អ្នកគួរលាបថ្នាំការពារទឹកថ្នាំឡាន ឬភាសាបច្ចេកទេសហៅថា Coating រៀងរាល់ ៣ ខែម្តងបន្ទាប់ពីការប៉ូលា ព្រោះវាជួយឲ្យទឹកថ្នាំឡានអ្នកនៅរក្សាគុណភាពដើម និងវាជួយការពារការឆ្កូតកម្រិតស្រាលផងដែរ ។
3. បោកសម្អាតស្បែកពូកឡាន
ពូកជាកន្លែងងាយរងការប្រលាក់ ក៏ដូចជាជាប់ក្លិនមិនល្អផ្សេងៗផងដែរ ដូចនេះអ្នកគួរយកឡានឲ្យគេបោកសម្អាតស្បែកពូករៀងរាល់ ៣ ខែម្តង
4. លាងសម្អាតម៉ាស៊ីន
អ្នកគួរសម្អាតម៉ាស៊ីនឡានរៀងរាល់ ៣ ខែម្តង ព្រោះថាធូលីដី ប្រេង កម្ទេចកម្ទីផ្សេងៗដែលតោងជាប់លើម៉ាស៊ីន អាចនឹងបឺតចូលទៅក្នុងម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនដំណើរការមិនល្អ បង្កជាជ្រះជាដើម ជាពិសេសពេលយកឡានទៅលក់វិញ គេអាចនឹងបង្អាប់សោភណភាពឡានអ្នកផងដែរ។
5. ឆែកទូទៅ
អ្នកគួរធ្វើរៀងរាល់ ៣-៦ ខែម្តង បើទោះបីជាឡានមិនខូចអ្វីក៏ដោយ ដើម្បីប្រាកដថាឡានអ្នក នៅមានសុុខភាពល្អ ធានាសុវត្ថិភាពពេលបើកបរ ជាពិសេសប្រសិនបើមានខូចខាតកំប៉ិចកំប៉ុក យើងអាចជួលជុលឲ្យហើយ ជៀសវាងខូចតិចក្លាយជាខូចច្រើនអស់លុយកាន់តែច្រើន ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម