ប្រទេសណ័រវេស ដែលគេស្គាល់ថាជាប្រទេសមានប្រជាជនប្រើប្រាស់ឡានអគ្គិសនីច្រើនជាងគេលើពិភពលោក គ្រោងនឹងបញ្ចប់ការនាំចូល និងលក់ឡានដែលប្រើថាមពលឥន្ទៈ គ្រប់ប្រភេទ ដោយជំនួសមកវិញនូវឡានអគ្គិសនីសុទ្ធ ដើម្បីបំពេញគោលការណ៍ការបំពុលស្មើសូន្យលឿនបំផុតត្រឹមឆ្នាំ ២០២៣។
ជាមួយគ្នានេះណ័រវ៉េស កំពុងតែដាក់នូវផែនការថ្មីមួយទៀតរបស់ខ្លួន គឺការបង្កើតស្ថានីយ៍សាកអាគុយឡានអគ្គិសនីឥតខ្សែដំបូងគេ ដោយនឹងចាប់ផ្ដើមអនុវត្តន៍នៅលើឡានតាក់ស៊ីមុនគេ។
គោលបំណងគឺដើម្បីផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងចំណាយតិច ដោយឡានអាចសាកបានពេលដែលកំពុងចតចាំអ្នកជិះ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាដែលមានឈ្មោះថា Induction Technology ដែលដំណើរការដោយប្រព័ន្ធបញ្ជូលភ្លើងត្រូវបានបង្កប់ទៅក្នុងដី ហើយបញ្ជេញ បន្ទះសាកនៅផ្ទៃខាងលើ រីឯបន្ទះសាកមួយទៀតនៅភ្ជាប់នៅបាតឡាន ។ ពេលត្រូវការសាកអាគុយ ឡានគ្រាន់តែ បើកតម្រង់ឲ្យចំពីលើបន្ទះសាកជាការស្រេច ។ កន្លែងសាកអាគុយ Wireless នេះអាចផ្តល់កម្លាំងសាកបានលើសពី 75kW។
ទីក្រុង Oslo នឹងក្លាយជាទីក្រុងដំបូងគេដែលអនុវត្តន៍គម្រោងនេះមានឈ្មោះថា ElectriCity ដោយចាប់ផ្ដើមពីឆ្នាំ ២០២៣តទៅ។ គួរបញ្ជាក់ផងដែរថា ប្រទេសណ័រវ៉េសសម្បូរស្ថានីយ៍ផលិតអគ្គិសនី ដើរដោយចរន្ថខ្យល់ ព្រមទាំងមានចំនួនប្រជាជនមិនសូវច្រើនដែលនឹងធ្វើឲ្យដំណើរការកែប្រែនេះមានភាពងាយស្រួលជាងបណ្ដាប្រទេសផ្សេងៗ។
ប្រភព៖ The Nordic Page អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម