បើម៉ាស៊ីនត្រជាក់ឡានអ្នកអត់ត្រជាក់ឬត្រជាក់ស្ទើរ នេះជាបញ្ហាធំៗដែលអ្នកត្រូវជួសជុលជាបន្ទាន់

អ្នកទស្សនា
1985
0/ AKlasseAuto Promotion
2021-11-ម៉ាស៊ីនត្រជាក់អត់ត្រជាក់_មកពីអ្វី_.jpg

ម៉ាស៊ីនត្រជាក់ឡាន គឺជាផ្នែកមួយដែលអ្នកត្រូវការខ្វះមិនបានទេសម្រាប់ការបើកបរប្រចាំថ្ងៃ បើថាអត់មានវាទេសុខចិត្តជិះម៉ូតូវិញល្អជាង តែយ៉ាងណាម្ចាស់ឡានភាគច្រើនមិនសូវបានចាប់អារម្មណ៍ថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់ឡានឲ្យបានដិតដល់ទេ ជាពិសេសឡាននៅស្រុកយើងភាគច្រើនសុទ្ធតែមានអាយុចំណាស់ៗ អញ្ចឹងបញ្ហាខូចម៉ាស៊ីនត្រជាក់ជារឿងមួយដែលអ្នកមិនគួរមើលរំលងទេ ។

ជាដំបូងយើងត្រូវដឹងថា ប្រព័ន្ធម៉ាស៊ីនត្រជាក់ឡានមានគ្រឿងបង្គុំសំខាន់ៗអ្វីខ្លះ ហើយធ្វើការយ៉ាងម៉េចខ្លះ?

គ្រឿងបង្គុំសំខាន់ៗដែលយើងត្រូវដឹងរួមមាន៖

  • ស្នប់បំណែនហ្កាស(compressor): ស្នប់បំណែនហ្កាសគឺជាម៉ាស៊ីនបង្វិលឬក៏ជាម៉ាស៊ីនបូមអគ្គិសនី ដែលបំណែនឲ្យ ហ្កាសមានសម្ពាធខ្ពស់ហើយរុញវាឆ្លងកាត់ប្រព័ន្ធមាស៊ីនត្រជាក់។
  • កញ្រ្ជែងក្តៅ (Condenser): កញ្រ្ជែងក្តៅមាននាទីបម្លែងរូបធាតុរបស់ហ្កាសពីឧស្ម័ន ទៅជារាវ​ ។
  • ឧបករណ៍គ្រប់គ្រងលំហូរ (Flow control device):​ ឧបករណ៍គ្រប់គ្រងលំហូរជាធម្មតា អាចជាវ៉ាល់ពង្រីកឧស្ម័ន (expansion valve) ឬក៏អាចជាទុយោរ​ (orifice tube) ទៅតាមប្រភេទរថយន្ត វាធ្វើឲ្យសម្ពាធនិងសីតុណ្ហភាពរបស់ហ្កាសចុះទាប។
  • កញ្រ្ជែងត្រជាក់​ (Evaporator): បម្លែងរូបធាតុរបស់ហ្កាសពីរាវទៅជា ឧស្ម័នវិញដើម្បីធ្វើឲ្យសីតុណ្ហភាពខាងក្នុងឡានត្រជាក់។
  • ដបហ្កាស(Receiver) ឬ តម្រងហ្កាស(accumulator): ដបហ្កាសឬតម្រងហ្កាសជួយបំបាត់ភាពសំណើម និង សម្អាតភាពកខ្វក់ក្នុងហ្កាស ហើយក៏ ​ជាអ្នកផ្ទុកហ្កាសផងដែរ។
  • កង្ហារខ្យល់ម៉ាស៊ីនត្រជាក់(Blower): កង្ហារខ្យល់ម៉ាស៊ីនត្រជាក់មាននាទីផ្លុំខ្យល់កាត់កញ្រ្ជែងត្រជាក់ចូលទៅក្នុងឡានកន្លែងយើងអង្គុយ។
  • ទុកយោម៉ាស៊ីនត្រជាក់(Radiator hose): សម្រាប់ភា្ចប់គ្រឿងបង្គុំនីមួយៗក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់។

អញ្ចឹងបើសិនជាម៉ាស៊ីនត្រជាក់ឡានអត់ត្រជាក់វាអាចបណ្តាលមកពីមូលហេតុសំខាន់ៗមួយចំនួនដូចជា៖ 

1. លេចធ្លាយហ្កាស

មូលហេតុចម្បង អាចមកពីទុយោ ឬរ៉ង មានលេចធ្លាយ បញ្ហាកាន់តែធំមិនមែនគ្រាន់តែអត់ត្រជាក់នោះទេ គឺវាអាចជ្រាបសំណើមចូលក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់លាយជាមួយហ្កាស ដែលអាចមានប្រតិកម្មជាតិគីមីធ្វើឱ្យមានច្រេះស្នឹមគ្រឿងបង្គុំណាមួយក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់បាន។

2. បញ្ហាស្នប់បំណែនហ្កាស ឬ Compressor

ជាទូទៅបញ្ហាធំមួយរបស់វាគឺឡើងកម្តៅ មូលហេតុគឺដោយសារខ្វះហ្កាសម៉ាស៊ីនត្រជាក់

បើសិនជាម៉ាស៊ីនត្រជាក់បាញ់ខ្យល់ក្តៅគួរតែយកឡានទៅឱ្យអ្នកជំនាញត្រួតពិនិត្យមើលបរិមាណហ្កាសម៉ាស៊ីនត្រជាក់ទើបល្អ។

3. បញ្ហាកញ្ច្រែងក្តៅ

មូលហេតុគឺវាអាចស្ទះ ដោយសារតែវានៅជាប់ប៉ាណាមុខឡាន អញ្ចឹងពេលយើងបើកបរតាមផ្លូវវាអាចខ្ទាតគ្រោះ ឬក៏កម្ទេចកម្ទីផ្សេងៗប៉ះអេឡែតរបស់វាធ្វើឱ្យវាកំពិត ឬជួនកាលវាអាចលេចធ្លាយដោយសារអាយុកាលរបស់វារាងចាស់ ធ្វើឱ្យមានស្នឹមជាដើម។

4. បញ្ហាកង្ហារបញ្ចុះកម្តៅ

កង្ហារបញ្ចុះកម្ដៅមានបញ្ហា ជាទូទៅគឺដោយសារតែការខ្ទាតរកម្ទេចកម្ទីត្រូវ បូករួមនឹងអាយុកាលរបស់វាផងដែរ មួយវិញទៀតសម្រាប់ឡានសេរីថ្មីដែលប្រើកង្ហារអគ្គិសនី វាអាចនឹងមានបញ្ហាទាក់ទងទៅហ្នឹងម៉ូទ័ររបស់វា

5. ប្រព័ន្ធអគ្គិសនី

ចុងក្រោយគឺប្រព័ន្ធអគ្គិសនី ដែលជាប្រព័ន្ធមួយដែលពិបាកត្រួតពិនិត្យជាងគេ ដំបូងយើងអាចរកមើលកំហូចដោយខ្លួនឯងបាន ដូចជា ប្រទះឃើញ ខ្សែរភ្លើងណាឆេះ ឬក៏ដាច់ អាចយកស្កុតរុំខ្សែរភ្លើងមករុំ។ ប៉ុន្តែបើសិនជាមើលមិនឃើញមានដាច់ឬឆេះទេ បញ្ហាគឺអាចទាក់ទងទៅនឹងកុងតាក់ណាមួយ ឬក៏ឆ្លងភ្លើង អញ្ចឹងយើងគួរតែយកទៅឱ្យអ្នកជំនាញត្រួតពិនិត្យមើល។ 

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More