ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
ក្រៅតែពីចេញឡានអគ្គិសនី ថ្មីៗនេះក្រុមហ៊ុនផលិតឡានល្បីឈ្មោរបស់ អាល្លឺម៉ង់ BMW ទើបតែ ម៉ូតូអគ្គិសនីមានឈ្មោះថា BMW CE 04 ដែលពេលនេះកំពុងតែចាប់ផ្ដើមដំណើរការផលិតនៅក្នុងទឹកដីកំណើតរបស់ខ្លួន ក្រុងបែរឡាំង ប្រទេស អាល្លឺម៉ង់។
ម៉ូតូអគ្គិសនី BMW CE 04 នេះមានលក្ខណៈស្រដៀងទៅនឹង hybrid scooter ដែលអាចជិះលឿនបំផុត 120 km/h ដើរដោយម៉ូទ័រអគ្គិសនីកម្លាំង 42 សេះ។
វាអាចស្ទុះពី 0 ទៅ 50 km/h ដោយប្រើរយៈពេលត្រឹម 3 វិនាទី៊។ រីឯអាគុយរបស់វាវិញមានថាមពល 8.9 kWh អនុញ្ញាតឲ្យវាអាចរត់បានចម្ងាយ 130 km ក្នុងពេលសាកពេញម្ដងៗ។
ម៉ូដែលមួយទៀតអាចជិះបាន 100 km រាល់ពេលសាកពេញម្តង ។
ក្រៅពីនេះវាបានបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ប្រព័ន្ធរក្សាលំនឹងស្វ័យប្រវត្ដិ (Automatic Stability Control: ASC), Dynamic Traction Control (DTC), ព្រមជាមួយនឹងលេខថយក្រោយដូចឡានទៀតផង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរនិងបត់បែន។
BMW CE 04 នឹងចេញលក់នៅលើទីផ្សារអឺរ៉ុបដំបូងគេ ក្នុងឆ្នាំ 2022 នេះជាមួយតម្លៃ $12,000។
ប្រភព៖ Gizmochina អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម