ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុអាចជិះបាន 1០0 km/h នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំក្រោយហើយ

អ្នកទស្សនា
1614
0/ AKlasseAuto Promotion
2021-08-201808975_1731360263714973_3828459069824494090_n.jpg

គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ សម្រេចបាន ៦៥% ហើយ និងគ្រោងនឹងបញ្ចប់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបាន អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ព្រមទាំងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ តភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាត់ខេត្ត៤មានកណ្ដាល កំពង់ស្ពឺ កោះកុង និងព្រះសីហនុ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែក ទិស៧ កន្លែង មានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បាន ទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។ 

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ បញ្ចប់ការសិក្សាគម្រោងផ្លូវ  តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប  កំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ និង គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាមផងដែរ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តមក៏បានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ អនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ព្រមទាំងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពបទបញ្ញត្តិចរាចរណ៍ផ្លូវគោក ដើម្បីការពារនូវសុវត្ថិភាព ក៏ដូចជាថែរក្សាផ្លូវថ្នល់ឲ្យនៅបានគង់វង្សផងដែរ។

ប្រភព៖ MPWT អត្ថបទ៖ Andra

.............................................................................

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto 

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More